Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ម្នាក់​ស្រវឹងស្រា​ជោក ដក​កាំភ្លើងខ្លី​បាញ់​បី​គ្រាប់ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​រត់​ជាន់ជើងគ្នា នៅ​ទឹកធ្លាក់​ស្រែអំពិល​

spot_img

​ភ្នំពេញ ៖ ទាហាន​ម្នា​ក់ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ បណ្ដាល​ឲ្យ​ភ្ញាក់ផ្អើល ភ្ញៀវទេសចរ​រត់​ជាន់ជើងគ្នា​នៅ​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ស្ថិតនៅ​ក្នុងភូមិ​ក្តុល ឃើញ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចាប់ខ្លួន នាយទាហាន​រូបនោះ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ទាហាន​នោះ​មាន​ឋានន្តរសក្តិ​ថ្នាក់ វីរ​សេនីយ៍​ឯក ឈ្មោះ រ៉េ​ន រិ​ទ្ឋី មាន​តួនាទី​ជាម​ន្ត្រី​អធិការកិច្ច​ក្រសួងការពារជាតិ មាន​អាការ​ក្នុងស្ថានភាព​ស្រវឹង បាន​ដក​កាំភ្លើងខ្លី ម៉ាក​កា​54 បាញ់​ចំនួន 3 គ្រាប់ ធ្វើ​ឲ្យ ផ្អើល​ភ្ញៀវទេសចរ​កំពុង​កម្សាន្ត​លេង​សប្បាយ​នៅ​ទឹកជ្រោះ រត់ឡើង​គោក ខ្លះទៀត​រត់​ចូល​រថយន្ត​យ៉ាង​ប្រញាប់ បើក​ចេញពី​តំបន់​នោះ​ជាបន្ទាន់​។ ប្រជា​ការពារ​ក៏ដូចជា​សហគមន៍​ទេសចរណ៍ និង​សមត្ថ​កិច្ចការពារ​នៅ​កន្លែងកើតហេតុ បាន​រត់​ប្រញាយ​ជើង​ទៅ​ចាប់​ជនបង្ករ​រួច​បញ្ជូន​មកកាន់​អធិការនគរបាល​ស្រុក​ទឹកផុស ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×