Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​នាំ​ពាក្ស​គណបក្ស​ប្រជាជ​ន​កម្ពុជា ទាត់ចោល សេចក្តីថ្លែងការណ៍​ក្លែងក្លាយ ដែល​ចែកចាយ​លើ​ផេក សម រង្ស៊ី​

spot_img

​ភ្នំពេញ ​៖ គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ (​ភ​.​ព​៧CPP-PhnomPenh) បាន​ផ្សាយ​ថា លោក សួស យ៉ារ៉ា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជ​ន​កម្ពុជា បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ចេញ​មក​ទាត់​ចោល នូវ​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ​មួយ ដែល​ចែកចាយ​ដោយ ទណ្ឌិត សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ​។​

​លោក សួស យ៉ារ៉ា បានបញ្ជាក់​ថា​៖ សូម​ប្រកាស​បន្ទាន់​កាលពី ២៨​នាទី​មុននេះ Page សម រង្ស៊ី បាន​ប្រើ​អត្ថបទ​ក្លែងក្លាយ ជា​សេចក្តីថ្ងែងការណ៍​រប​ស់​គណបក្ស​ប្រជាជន​។ សូម​បដិសេធ និង​ទាត់ចោល​ទាំងស្រុង​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោក សម រង្ស៊ី បាន​ចែកចាយ​បន្ត​នូវ​សេចក្តីថ្លែងការណ៍ ក្លែងក្លាយ​មួយ មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ញុះញង់ និង​បំបែកបំពាក់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ​នេះ បាន​វាយប្រហារ​ទៅលើ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​បាន​បំភ្លៃ​ថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ ស្វាគមន៍​ទណ្ឌិត សម រង្ស៊ី ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ទៅវិញ ។ សេចក្តីថ្លែងការណ៍​នោះ បានបញ្ជាក់​ថា “​ពួក​យើង​នឹង​រួម​កម្លាំង ជាមួយ​ប្រជារាស្ត្រ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វាគមន៍​ឯកឧត្តម សម រង្ស៊ី ក្នុង​កំណើរ​មាតុភូមិនិវត្ត​ន៍ របស់លោក ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​ពួក​យើង​នឹង​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​រួចផុត​ពី​មហា​អន្តរាយ ក្រោយ​ការដឹកនាំ​ប្រកបដោយ​គ្រោះថ្នាក់ របស់​បុគ្គល ហ៊ុន​សែន​សព្វថ្ងៃ​”​។​

​ចំណែក​ផេក​ហ្វេស​ប៊ុក​របស់​គណបក្ស​ប្រ​ជា​ជនកម្ពុជា​រាជធានី​ភ្នំពេញ​ភ​.​ព​៧CPP-PhnomPenh នៅ​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ​នេះ បាន​លើកឡើង​ថា “​យើងខ្ញុំ​គណៈកម្មាធិការ​សាខា​បក្ស​ប្រជាជន​កម្ពុជា​ភ​.​ព​៧ សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​បង្ហោះ​សេចក្ដីថ្លែង​ការណ៍ ក្លែងក្លាយ​មួយ ដែល​បាន​ចែកចាយ​ពាសពេញ ប្រព័ន្ធ​បណ្ដាញ​សង្គម FaceBook ផ្លូវការ​របស់ ទណ្ឌិត សម រង្ស៊ី (Sam Rainsy) ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា និង ស្ថេរភាព​សន្តិសុខ​ជាតិ​។ យើងខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ មេត្តា​ធ្វើ​ការស៊ើបអង្កេត ទៅលើ​បុគ្គល​ដែល​ក្លែងបន្លំ សេចក្ដីថ្លែងការណ៍ និង​ទណ្ឌិត សម រង្ស៊ី ដែល​បង្ហោះ​ចែករំលែក​ផ្សព្ធផ្សាយ សេចក្ដីថ្លែងការណ៍​ក្លែងក្លាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា សូម​មាន​វិធានការ​ផ្លូវច្បាប់ ណាមួយ ចំពោះ​រឿង​ខាងលើ ដើម្បី​ថែរក្សា​កិត្តិយស មុខមាត់ និង សាមគ្គីភាព​ផ្ទៃក្នុង របស់​គណបក្ស​ប្រជាជន​កម្ពុជា​”៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×