Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​គេ​សរសើរ មេ​ប៉េអឹម​ខេត្ត​រតនគិរី ដែល​សន្សំ​លុយ​ប្រាក់ខែ ទុក​ចែក​កូនៗ​ធ្វើ​ដើមទុន​រកស៊ី​

spot_img

​ភ្នំពេញ​៖ មេ​ប៉េអឹម​ខេត្ត​រតនគិរី លោក គឹម រស្មី ក្នុង​កម្មវិធី​ខួ​ន​កំណើត​កូន លោក​បាន​ចំណាយ​លុយ​រហូតដល់ កន្លះ​លាន​ដុល្លារ​អាមេរិក ចែក​ឲ្យ​កូនៗ​ដើម្បី​បើក​មុខរបរ​ចិញ្ចឹមជីវិត​ផ្ទាល់ខ្លួន​។ ជាមួយគ្នា​នោះ ក្នុង​កម្មវិធី​បងប្អូន​និង​សាច់ញាតិ​ជាច្រើន បាន​សម្តែង​នូវ​ការកោតសរសើរ លោក គឹម រស្មី បើ​ទោះបីជា​ខំ​ធ្វើ​ជា​ប៉េអឹម​ប្រាក់ខែ ត្រឹមតែ​ជាង​មួយ​លាន​រៀល​ប៉ុណ្ណោះ លោក​ក៏​អាច​សន្សំ​លុយ​ទុក​ចែក​កូនចៅ​របស់​លោក សម្រាប់​ទុក​ជា​ដើមទុន​រកស៊ី​ចិញ្ចឹមជីវិត ។ ចំណែក​ប៉េអឹម​ផ្សេងទៀត ក៏​អាច​រៀនសូត្រ​តាម​លោក គឹម រស្មី ផងដែរ​។ ត្រឹម​លោក គឹម រស្មី មាន​លុយ​សន្សំទុក​ច្រើន​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​អស់លោក​ដែល​មាន​ឋានៈ​ធំ​ជាង​លោក គឹម រស្មី តើ​សល់​លុយ​សន្សំ​ប៉ុនណា​ទៅ​!​។​

​បណ្តាញ​សង្គម​ជាច្រើន បាន​លើកឡើង​ថា អ្នកណា​ថា​ខ្មែរ​ក្រ​????? ស្រុក​ខ្មែរ មិន​ក្រ​ទេ​បងប្អូនៗ មើល​តែ​គ្រួសារ លោក គឹម រស្មី មេ​ប៉េអឹម​ខេត្តរតនគិរី​ទៅ គ្រាន់តែ ក្នុងឱកាស​ខួបកំណើត​ភរិយា​គាត់ៗ ចែក​លុយ​ឲ្យ​កូនគាត់ ក្នុង​ម្នាក់ៗ ១០​ម៉ឺន​ដុល្លារ នេះ មិនទាន់​គិតដល់​ដីធ្លី​ផ្ទះសម្បែង​ផង​…​។​ល​។​

​វីដេអូ​របស់លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី បាន​ចែក​លុយ​ដល់​កូនៗ​របស់ខ្លួន ជា​សាធារណៈ ដើម្បី​បង្កើត​មុខរបរ​រកស៊ី​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​គណនីយ្យេ​ហ្វេស​ប៊ុក​មួយ​ឈ្មោះថា Gee Yong អមដោយ កា​ប្រើប្រាស់​សម្ភារៈ​និយម​របស់​លោក គឹម រស្មី ផងដែរ​។​

​ក្នុង​កម្មវិធី​ខួបកំណើត​កូន​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​បំណង​របស់​ខ្លួន​ថា យក​ត្រី​តូច ស្ទូច​យក​ត្រី​ធំ ជាដើម​។​

​នេះ​ពិតជា​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល និង​ស្មាន​មិន​ដល់​មែន ដែល​លោក គឹម រស្មី មាន​ឋានៈ​ត្រឹម​មេ​ប៉េអឹម​ខេត្ត តែ​លោក​មាន​លទ្ធភាព សន្សំ​លុយ​ពី​ប្រាក់ខែ​មន្ត្រីរាជការ ឬ​រកស៊ី​ដោយ​កម្លាំង​ញើស​ឈាម​ផ្ទាល់ខ្លួន ចែក​លុយ​ដល់​កូនៗ​៥​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​។ តាម​ឃ្លីប​វីដេអូ នោះ លោក គឹម រស្មី បាន ហែក​សែក ចែក​កូនៗ​ទាំង​៥​នាក់​ជា​ការដូ​ចូល​ឆ្នាំ​ចិន ។​

​លោក រស់ សា​រុម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា​៖ “​សែក​ពិត​ឬ​សែក​ស្អុយ​ឬ ចំការកៅស៊ូ ឬ​ចំការ​ម្រេច​” ឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​រតនគិរី សូម​បំភ្លឺ​ឲ្យ​ច្បាស់​ជូន​សាធារណជន ។​

​តាមរយៈ ខ្សែរ​អាត់​វីដេអូ ខ្ញុំ​មាន​បំណង​ប្តឹង ACU បើក​កញ្ចប់​ប្រកាស​ទ្រព្យសម្បត្តិ​របស់​គាត់ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​ជូន​គាត់ ព្រោះ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ ដូច​ខុស​ប្រក្រតី សូម្បី​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​លោក​ផ្ទាល់ ជាទូទៅ​បើករថយន្ត​ស៊េរី​អន់​ខ្លួនឯង​ទៅ​ធ្វើការ​នៅឡើយ តើ​លោក គឹម រស្មី ក្លាហាន​ហ៊ាន​បកស្រាយ​ទេ​?៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×