Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដាក់ចេញ​វិធានការទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ​

spot_img

​ភ្នំពេញ​ ៖ លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ ស្តីពី វិធានការ​ទប់ស្កាត់​​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ នៃ​ក្តីស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​

​បើ​តាម​សេចក្តីណែនាំ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នេះ បានបញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កេតឃើញថា​ ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដែល​ជា​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine’s Day) ជា​ឱកាស​មួយ ធ្វើឱ្យ​សិស្សានុសិស្ស​មួយចំនួន​​យល់ច្រឡំ​ថា បុណ្យ​នេះ ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍​។​ ​ទិវា​នេះ ពុំមែន​ជា​ពិធី​បុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិ​ខ្មែរ​យើង​ទេ ហើយ​​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​​កាន់តែ​មាន​ឥទ្ធិពល​ធំ​ឡើងៗ ធ្វើឱ្យ​យុវវ័យ ភ្លេច​ការសិក្សា​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន​ ​និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណ៌ជាតិដ៏​ផូរផង់ របស់​ខ្មែរ​ទៀតផង​។​

​ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង សម្រាប់​គ្រឹះស្ថាន​សាធារណៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើ​ការណែនាំ ស្តីពី​​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដូចតទៅ​ ៖

១) ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំឱ្យ​មាន​ការយល់​ខុស​​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​។​

២) ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ​​ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។​

៣) ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព មិត្ត​អប់រំ​មិត្ត​។​

៤) ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា​​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​គ្នា​អប់រំ​ណែនាំ​កែ​ល​ម្អរសិស្សានុសិស្ស​​បាន​ទាន់​ពេល​វេលា​៕ ដោយ ​៖​ កូឡាប​

spot_img
×