Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​គេ​និយាយ​ដើម នាំ​បងប្អូន​មក​ចូល​វាយ​ដល់​ក្នុងផ្ទះ ខណៈពេល​ដែល​ជនរងគ្រោះ​កំពុង​បំប៉ៅ​ដោះ​កូន​

spot_img

​ខេត្តតាកែវ ៖ ស្ត្រី​រងគ្រោះ​ដែល​មាន​កូនខ្ចី​ម្នាក់ ត្រូវបាន​ស្ត្រី​២​នាក់ បងប្អូន​នាំគ្នា​មក​ព្រួត​វាយ​ដោយសារតែ​ខឹង និង​ជនរងគ្រោះ​ថា បាន​និយាយ​ដើម​គ្រួសារ​របស់​គេ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ដេក​បំប៉ៅ​ដោះកូន​នៅលើ​គ្រែ​មុខ​ផ្ទះ​របស់​ខ្លួន ។​

​ហេតុការណ៍​បង្ក​ហិង្សា​ដាក់​ស្ត្រី​កូនខ្ចី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០៥​នាទី​រសៀល ស្ថិតនៅ​ផ្ទះ​ជួល​ជនរងគ្រោះ​ក្នុង​ភូមិ​ស្នោ សង្កាត់រ​កា​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ។ តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ឲ្យដឹង​ថា រូបគាត់​មាន​ឈ្មោះ ទាត់ តុលា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ពោធិ៍​ម្អម ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង សព្វ​ថ្ងៃ​មក​ជួល​ផ្ទះ​គេ​លក់ដូរ​ជាមួយ​និង​ប្តី​នៅ​ភូមិ​ស្នោ សង្កាត់រ​កា​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ស្ត្រី​រងគ្រោះ​បាន​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាង​លើ​ដោយ​ប្តី​របស់​គាត់​ចេញ​ទៅ​ធ្វើ​ការបាត់​រូបគាត់​ត្រូវបាន​ស្ត្រី​២​នាក់​បងប្អូន​ដែល​មានឈ្មោះ គ្រុយ អូន ភេទ​ស្រី និង​ឈ្មោះ ឡៃ ភេទ​ស្រី បាន​នាំគ្នា​ជិះ​ម៉ូតូ​មក​ព្រួត​វាយ​ដោយ​ពុំ​ដឹង​មូលហេតុ ខណៈ​ដែល​គាត់​កំពុង​ដេក​បំប៉ៅ​ដោះកូន​នៅលើ​គ្រែ​មុខ​តូប​លក់ដូរ​របស់ខ្លួន​។ ហើយ​សកម្មភាព​ដែល​ស្ត្រី​២​នាក់​វាយ​នោះ​គឺ យក​ស្បែកជើងកែងចោទ​វាយ​លើ​ក្បាល​ជា​ច្រើន​ស្បែកជើង និង​ទាត់​ធាក់​ផងដែរ បណ្តាលអោយមាន​ស្នាម​របួស​ត្រង់​ក្បាល​ចំហៀង​ខាងស្តាំ ។​

​ក្រោយ​កើតហេតុ​រូប​គាត់​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាលរ​កា​ក្នុង ទៅលើ​ស្ត្រី​ទាំង​២​នាក់​នេះ ហើយ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​និង​សូម​ឲ្យ​សមត្ថកិច្ច​មេត្តា​ចាត់ការ​ពួគគាត់​តាម​នីតិវិធី​ផង​ចុះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយពេល​កើយ​ហេតុ​បាន​មួយថ្ងៃ ប៉ូលីស​នៃ​ប៉ុស្តិ​រដ្ឋបាលរ​កា​ក្នុង​បាន​ទៅ​ធ្វើ​កំណត់ហេតុ​ដល់​កន្លែងកើត​ហេតុ​​ផ្ទះ​របស់​ជនរងគ្រោះ ខណៈពេល​ដែល​ប៉ូលិស​កំពុង​កើតហេតុ​នោះ ជនបង្ករ​ក៏​បាន​មក​ក្បែរ ហើយ​អង្គុយ​ចាំ​មើល​ប៉ូលិស​ធ្វើ​របាយការណ៍​យ៉ាង​រំភើយ ដោយ​ធ្វើខ្លួន​ដូចជា​មិន​ខ្លាច​ច្បាប់​អ្វី​បន្តិច​សោះឡើយ ។​

មជ្ឈដ្ឋាន​នៅ​ជុំវិញ​បាននិងកំពុង​ចាំ​មើល​ថា តើ​សមត្ថកិច្ច​អាច​មាន​សមត្ថភាព​ឃាត់ខ្លួន ស្ត្រី​ជើង​ខ្លាំង​ពីរ​នាក់​បងប្អូន មក​វាយ​គេ​ដល់​ក្នុងផ្ទះ ហើយ​មក​អង្គុយ​ចាំ​មើល​ប៉ូលិស​បាន​ដែរ​ឬ​អត់ ៕ តាកែវ​

 

spot_img
×