Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​ប្តឹង​ដល់​សមត្ថកិច្ច​ចាត់វិធានការ ដើម្បី​វែកមុខ​រក​ជន​ដែល​ក្លែង​ឯកសារ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​សេចក្ដីថ្លែងការណ៍ បដិសេធ និង​ទាត់ចោល​ទាំងស្រុង នូវ​ឯកសារ​​​ក្លែងក្លាយ​មួយ ដែល​ប្រើប្រាស់​រូបភាព​ជា សេចក្តីថ្លែងការណ៍របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រកាស​ប្តឹង​ដល់​ស្ថាប័ន មាន​សមត្ថកិច្ច ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​វែកមុខ​រក​ជន ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​។​

​បើ​តាម​សេចក្តីថ្លែងការណ៍​នៅ​ព្រឹក​ថ្ងៃទី​៨​ខែ​កុម្ភៈ​នេះ គណបក្ស​ប្រជាជន​កម្ពុជា សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទង្វើ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​នេះ និង​សូម​ប្តឹង​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​វែកមុខ​រក​ជន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ យក​មក​ផ្តន្ទាទោស​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​តាម​ច្បាប់​ជា​ធរមាន​។ គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​ជា​និច្ច​ជាមួយ​ប្រជាជន ដើម្បី​បន្ត​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​។ គណបក្ស​ប្រជាជន​កម្ពុជា​ទាំងមូល​មាន​សាមគ្គី ឯកភាព​ផ្ទៃក្នុង និង​គោរព​នូវ​តួនាទី ជា​ប្រវត្តិសាស្ត្រ​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​ស្នូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គ​មគ្គុទ្ទេសក៍​ក៏​ឆ្នើម​របស់​ប្រជាជន​កម្ពុជា​៕​ កូឡាប

 

spot_img
×