Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​មួយ នៅ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង គណបក្សប្រឆាំង ហៅ​ប៉ូលិស​ឲ្យមក​ក្រៀកមន្ត្រី​ខ្លួន​ចេញ​ក្រៅ គ្រាន់តែ​ចង់​សួរ​សំណួរ​ទៅ សម រង្ស៊ី​

spot_img

​ភ្នំពេញ​ ៖ លោក​សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្មី​នេះ នៅក្នុង​កម្មវិធី​មួយ នៅ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង អ្នកចូលរួម​ម្នាក់​ក្រោក​ឡើង មានបំណង​សំណួរ​ទៅ សម រង្ស៊ី តែ​ត្រូវបាន​គាត់​មិន​ឲ្យ​សួរ ដោយ​លើក​ហេតុផល​ថា វគ្គ​សួរ​សំណួរ​បញ្ចប់​ហើយ ហើយ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង បាន​ហៅ​ប៉ូលិស​ឲ្យមក​ក្រៀក​លោក​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​សាន​ហូ​ហ្សេ រដ្ឋ​កាលីហ្វូន​ញ៉ា ចេញ​ទៅ​ក្រៅ​កម្មវិធី គ្រាន់តែ​សួរ​សំណួរ​ប៉ុណ្ណឹង​? អាមេរិក​គោរព​សេរីភាព ក្នុង​ការនិយាយស្តី​ខ្លាំង ប៉ុន្តែ​គណបក្ស​ប្រឆាំង ដែល​អួតខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​នោះ បែរជា​មិន​គោរព​សេរីភាព​ក្នុង​ការនិយាយស្តី ហើយ​ចាប់​មន្ត្រី​របស់​ខ្លួន ចេញពី​កម្មវិធី។​

​ជាមួយគ្នា​នោះ​ដែរ លោក​ម៊ុ​ត ចន្ថា អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​នេះ​ថា មិន​ធ្វើ​តាម ឬ​មិន​ស្រប​តាម​ទស្សន​: និង​សកម្មភាព​ខ្លួន គឺជា​ជន​ក្បត់​អ្នក​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ ឬ​ជា​បិតា​ប្រជាធិបតេយ្យ​គួរ​យល់​អំពី​៖ “​ការអត់ឱន និង​ការមិន​អត់ឱន​នយោបាយ​” ៖ ការអត់ឱន​នយោបាយ មានន័យ​ដល់​ការទទួលស្គាល់ និង​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន និង​សេរីភាព​ស៊ីវិល​របស់​មនុស្ស និង​ក្រុម​ដែល​ពួកគេ​មាន​ទស្សន​ខុសគ្នា ឬ​ផ្ទុយ​ពី​មនុស្ស ឬ​ក្រុម​មួយទៀត​។ ពលរដ្ឋ​ទាំង​អស់ រួម​ទាំង​អ្នកដឹកនាំ​នយោបាយ មាន​ការទទួលខុសត្រូវ បដិបត្តិ​ការអត់ឱន​នយោបាយ ទាំង​នៅក្នុង​ពាក្យសំដី និង​សកម្មភាព​របស់​ពួកគេ​។ ការអត់ឱន​នយោបាយ គឺជា​គោលការណ៍​គន្លឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​បាន​បន្តថា ជា​ឧត្តមគតិ​មួយ លទ្ធិប្រជាធិបតេយ្យ​អះអាងថា សមាជិក​របស់​សង្គម គួរ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញទៅមក ដោយ​ស្មើភាព និង​ត្រូវបាន​គេ​ប្រព្រឹត្ត មកលើ​ខ្លួន​ដោយ​ស្មើភាព​។ មូលដ្ឋាន​លទ្ធិប្រជាធិបតេយ្យ គឺ​ការទទួលស្គាល់ និង​ការគោរព​ចំពោះ​អ្នក​ដទៃ​។ ជីវិត​ប្រជាធិបតេយ្យ គឺ​សិទ្ធិ​មាន​មតិផ្ទុយ ក៏ដូចជា​ការទទួលស្គាល់ នៃ​ភាពផ្ទុយ ឬ​ភាពខុស​គ្នា​របស់​មនុស្ស​ទាំងអស់​។

លទ្ធិប្រជាធិបតេយ្យ​សំដៅ ចំពោះ​ការគោរព​ចំពោះ​ពហុភាព នៃ​ទស្សនៈ និង​គុណធម៌ នៃ​ការសន្ទនា ដែល​ជា​មធ្យោបាយ​ក្នុង​ការដោះស្រាយ​បញ្ហា​។​

​ការ​មិន​អត់ឱន​នយោបាយ កើតឡើង​ដោយ​ការ​សុខចិត្ត​ដាក់ កម្រិត​សិទ្ធិ​របស់​មនុស្ស​ម្នាក់ ឬ​ក្រុម​មួយ​ដែល​គេ​មិន​ចូលចិត្ត ដោយ​ផ្អែក​លើ​ទស្សនៈ​ផ្ទុយ​របស់​ពួកគេ​។ ការ​មិន​អត់ឱន​នយោបាយ​នេះ បង្ហាញ​ពី​ការគំរាមកំហែង ដល់​លទ្ធិប្រជាធិបតេយ្យ ព្រោះ​វា​រើសអើង​ប្រឆាំង​នឹង និង​អាច​បំបិទ​សំឡេង​មួយ ផ្នែក​របស់​ប្រជាពលរដ្ឋ នៅក្នុង​សង្គម​មួយ​។​

​លោក ម៊ុ​ត ចន្ថា បាន​បន្ថែមថា ការ​មិន​អត់ឱន​នយោបាយ​បង្កើតឲ្យមាន “​វប្បធម៌​ស្របតាម​” និង “​សង្គម​បិទ​ជិត​” ដែល​ធ្វើឲ្យ​ទស្សនា​ទាន​នយោបាយ​របស់​ប្រជាពលរដ្ឋ​រួម​ចង្អៀត និង​កម្រិត​ឥរិយាបថ​របស់​ពួកគេ​ផង​ដែរ​។ ពុ​ទ្ធោ​! ហេតុ​អី​ដល់​ថ្នាក់​ហៅ​ប៉ូលីស​មក​ក្រៀក គ្រាន់តែ​សួរ​សំណួរ​ប៉ុណ្ណឹង​? អាមេរិក​គោរព​សេរីភាព ក្នុង​ការនិយាយស្តី​ខ្លាំង (free speech) និង​អត់ឱន​ដល់​សេរីភាព​ក្នុង​ការ​និយាយ​ស្តី (tolerance of free speech)​។ អ្នក​សួរ​ក៏​ជា​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​សាន​ហូ​ហ្សេ រដ្ឋ​កាលីហ្វូន​ញ៉ា (CHAIRPERSON OF CNRP USA OF SAN JOSE, CA)​។​

​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក ព្រហ្ម មុខ​បួន កាលពី​ថ្ងៃ​ទី​៧​ខែ​កុម្ភៈ បានបញ្ជាក់​ថា សម រង្ស៊ី បញ្ជ​ឲ្យដៃ​ជើង​ប្តឹង​ប៉ូលីស​ចាប់​មន្ត្រី​សង្គ្រោះ​ជាតិ​!​។ នៅក្នុង​កម្មវិធី​មួយ​នៅ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង អ្នកចូលរួម​ម្នាក់​ក្រោក​ឡើង មានបំណង​សំណួរ​ទៅ សម រង្ស៊ី តែ​ត្រូវបាន​គាត់​មិន​ឲ្យ​សួរ ដោយ​លើក​ហេតុផល​ថា វគ្គ​សួរ​សំណួរ​បញ្ចប់​ហើយ​។ ភ្លាមៗ​នោះ​ឈ្មោះ សម វឌ្ឍនា និង Phillip Lim ហើយ​និង រី គា ដែល​បបាន​ដាក់​ផែនការណ៍​ចាប់​ផង​នោះ បាន​ហៅ​ប៉ូលីស​មក​បម្រុង​គ្រៀក​ចាប់​លោក ជុំ សុជាតិ ដែល​ជា​ប្រធាន CNRP-USA of San Jose, CA ចេញ​មិន​ឲ្យ​គាត់​សួរ​សំណួរ និង​បញ្ចេញយោបល់ ។ ហេតុ​អី សម រង្ស៊ី ប្រព្រឹត្ត​ទង្វើ​ផ្តាច់ការ​បិទ​មិន​ឲ្យ​សួរ​សំណួរ រួច​ហើយ​ថែ​ង​ទាំង​បើកដៃ​ឲ្យជើង​ដៃ ហៅ​ប៉ូលីស​មក​គ្រៀក​ចាប់ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​។ នេះ​ឬ​ជា​បិតា​ប្រជាធិបតេយ្យ សូម្បី​តែ​សំណួរ​មិន​ឲ្យ​សួរផង ហើយ​ថែម​បើកដៃ​អោយ​ប៉ូលីស​គ្រៀក​ប៉ុនប៉ង​ចាប់​ទៀត​។ សំណាង​ហើយ​ដែល​ប៉ូលីស​អា​គាំង​មិន​ឆេវឆាវ​ធ្វើតាម​ខ្លួន កុំ​អី​ជាប់​ខ្មោះ​បោះ​ចូល​គុក​បាត់​ហើយ​។ សម រង្សី ដូរ​ទៅជា “​សម កំ​សាក​” វិញ​។ ដូរ ឬ​មិន​ដូរ​? សម រង្សី និង​បរិវា បើក​វេទិការ​សាធារណៈ នៅ​ក្រុង​សានូ​ហ្សេ កាលីហ្វ័រ​ញ៉ា​ខាងត្បូង នៃ​សហរដ្ឋអាមេរិក ប៉ុន្តែ​រារាំង​មិនឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សួរ​សំនួរ ព្រមទាំង​ហៅ​ប៉ូលីស​មក​ក្រៀក​ទៀត ។ គ្រាន់តែ​សួរ​សំណួរ​នៅ​សហរដ្ឋអាមេរិក ខ្លាច​ប៉ុណ្ណឹង​ទៅហើយ តើ​រឿង​អី សម រង្សី ហ៊ាន​ចូល​មក​ប្រឈម​ជា​មួយ​លោក ហ៊ុន សែន នៅ​ប្រទេស​កម្ពុជា​។ “​សម កំ​សាក​” មែន ឬ​មិនមែន​? ដូរ ឬ​មិន​ដូរ​?៕ ដោយ​៖​កូឡាប​

 

spot_img
×