Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Maduro មិន​ឲ្យ​ឡាន​ជំនួយ​អា​មេ​រិច​ចូល​វេ​ណេ​ហ្ស៊ុយ​អេ​ឡា ព្រោះ​ខ្លាច​មាន​ការអន្តរាគមន៍​ពី​យោធា​អា​មេ​រិច ដើម្បី​ទម្លាក់​រូបលោក​

spot_img

​​ឡាន​ដឹក​ជំនួយ​មនុស្សធម៌​របស់​អា​មេ​រិច​ជាច្រើន​គ្រឿង​ត្រូវ​ជាប់​នៅ​ព្រំដែន​ប្រទេស​កូឡុំប៊ី ដោយសារតែ​មាន​ការរារាំង​ពី​ទាហាន​ដែល​គាំទ្រ​ប្រធានាធិបតីវេណេ​ហ្ស៊ុយ​អេ​ឡា Nicolas Maduro​។​

​ជំនួស​មនុស្សធម៌​ទាំងនោះ​គឺ​សម្រាប់​ជួយ​ប្រជាជន​វេ​ណេ​ហ្ស​យ​អេ​ឡា ប៉ុន្តែ​ត្រូវ​ប្រធានាធិបតី Nicolas Maduro មិន​អនុញ្ញាតឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​។ បច្ចុប្បន្ន​ឡាន​ទាំងអស់​កំពុង​ចត​នៅ​ក្បែរ​ស្ពាន Tienditas​។​

​ចំណែក​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា លោក Juan Guaidó បាន​ធ្វើការ​ព្រមាន​ថា ប្រជាជន​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ជាច្រើន​អាច​រង​គ្រោះ​រហូត​ដល់​ស្លាប់​ប្រសិន​ជា​គ្មាន​ជំនួស​របស់​អន្តរជាតិ​។​

​លោក Juan Guaidó កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន និង​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​មហាអំណាច​ជាង ៤០​។​

​លោក Juan Guaidó ដែល​ជា​ប្រធានរដ្ឋសភា​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា បាន​និយាយថា រដ្ឋធម្មនុញ្ញ​អនុញ្ញាតឲ្យ​គាត់​កាន់​អំណាច​បណ្តោះអាសន្ន​នៅពេល​តំណែង​ប្រធានាធិបតី​ត្រូវ​គេ​មើលឃើញ​ថា​មិន​ស្របច្បាប់​។​

​ចំណែក​ប្រធានាធិបតី Nicolas Maduro វិញ​នៅ​តែ​ទទួលបាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន មាន​រុស្សី និង​ចិន​។​

​លោក Nicolas Maduro បដិសេធ​មិនឲ្យ​ទទួលយកការ​ផ្តល់ជំនួស​ពី​បរទេស ជា​ហេតុ​ធ្វើឲ្យ​គាត់​មិន​អនុញ្ញាតឲ្យ​ឡាន​ជំនួយ​អា​មេ​រិច​ចូលមក​ក្នុង​ប្រទេស ដោយ​លោក​បញ្ជាក់ថា វា​អាច​ជា​ការបើកផ្លូវ​ដល់​ការអន្តរាគមន៍​ផ្នែក​យោធា​របស់​អា​មេ​រិច ក្នុងការ​ទម្លាក់​រូប​លោក​ពី​តំណែង​។​

​នៅពេល​ជាមួយគ្នា​នេះ​ដែរ រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បានទាមទារ​ឲ្យ​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​បើក​ស្ពាន​ដល់​ឡាន​ជំនួយ ដោយ​បញ្ជាក់​ថា របប Maduro ត្រូវតែ​អនុញ្ញាតឲ្យ​ជំនួយ​បាន​ទៅ​ដល់​ប្រជាជន​ដែល​កំពុង​ស្រេក​ឃ្លាន​។​

​មេដឹកនាំ​សំខាន់ៗ​របស់វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ជាច្រើន​ផងដែរ បាន​អំពាវនាវ​ទៅដល់​យោធា​​អនុញ្ញាតឲ្យ​ឡាន​ដឹក​ជំនួយ​ចូល​ក្នុងប្រទេស៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×