Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងស្រី​ស្តេច​ថៃ ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាង​មុខ ធ្វើ​នាយករដ្ឋមន្ត្រី​ថៃ​

spot_img

​បងស្រី​របស់​ព្រម​ហា​ក្សត្រ​ថៃ Maha Vajiralongkorn បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ការបោះឆ្នោត ដើម្បី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថៃ ខណៈ​ដែល​ការបោះឆ្នោត​ក្នុង​ប្រទេស​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ២៤ ខែ​មីនា​ខាងមុខ​។​

​ម្ចាស់​ក្សត្រី Ubolratana Mahidol ព្រះជន្ម ៦៧​ព្រះវស្សា នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ឲ្យ​គណបក្ស Thai Raksa Chart Party ដែល​ជា​គណបក្ស​សម្ព័ន្ធ​មិត្ត​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra​។​

​នេះ​ជា​ការ​ប្រឡូក​ចូល​ក្នុង​ឆាកនយោបាយ​របស់​គ្រួសារ​រាជវង្ស​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។​

​ការបោះឆ្នោត​ក្នុង​ប្រទេស​ថៃ​នៅ​ខែ​មីនា​ខាងមុខ កំពុង​ត្រូវបាន​គេ​តាមដាន​យ៉ាងខ្លាំង ខណៈ​ដែល​វា​គឺជា​ឱកាស​លើកដំបូង​សម្រាប់​ថៃ​ក្នុង​ការវិលត្រឡប់​ទៅកាន់​វិថី​ប្រជាធិបតេយ្យ​វិញ ក្រោយពេល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​យោធា​អស់​រយៈពេល ៥​ឆ្នាំ​។​

​តើ​ម្ចាស់​ក្សត្រី Ubolratana Mahidol ជា​នរណា​?

​ម្ចាស់​ក្សត្រី Ubolratana Mahidol ប្រសូត្រ​នៅក្នុង​ឆ្នាំ ១៩៥១​។ គាត់​គឺជា​បុត្រី​ច្បង​របស់​អតីត​ព្រះ​
​មហាក្សត្រី​ថៃ Bhumibol Adulyadej ។​

​ក្រោយពេល​រៀប​អភិសេក​ជាមួយនឹង​ស្វាមី​ជនជាតិ​អា​មេ​រិច​ក្នុង​ឆ្នាំ ១៩៧២ ព្រះ​នាង​បាន​បោះបង់​ឋានៈ​​ជា​គ្រួសារ​រាជវង្ស​ចោល និង​បាន​ទៅ​រស់នៅ​អា​មេ​រិច​។ ក្រោយពេល​លែងលះគ្នា ព្រះ​នាង​បាន​ត្រឡប់​មក​​កាន់​ប្រទេស​ថៃ​វិញ និង​ទទួលបាន​ឋានៈ​ក្នុង​គ្រួសារ​រាជវង្ស​វិញ​។​

​ព្រះ​នាង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បាន​ចូលរួម​សម្តែង​ក្នុង​រឿង​ថៃ​​ជាច្រើន​រឿង​ផងដែរ​។​

​ព្រះ​នាង​មាន​បុត្រ ៣​អង្គ ដែល​មួយអង្គ​បាន​សោយ​ទិវង្កត​ក្នុង​គ្រោះ​រលក​ស៊ូណាមិ​កាលពី​ឆ្នាំ ២០០៤ និង ២​អង្គ​ទៀត​កំពុង​រស់នៅ​អា​មេ​រិច​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×