Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ៖ ឆ្នាំ​២០១៨ ខ​ភម បំពេញការងារ​យ៉ាង​ល្អ​បំផុតសម្រាប់​ជាតិ​និង​មាតុភូមិ

spot_img

​ភ្នំពេញ ​៖ ក្នុង​ឆ្នាំ​២០១៨ កន្លងមកនេះ ថ្វី​ត្បិត​តែ​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន ក្នុង​ភូមិសាស្ត្រ​ដែល ខ ភ ម ទទួលខុសត្រូវ មាន​សន្តិសុខ​ល្អ ដែល​ជា​ឱកាស​ល្អ​បំផុត​សំរាប់​កម្ពុជា កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​រីកចំរើន ជាពិសេស​នាយ ពលទាហាន នៅ​គ្រប់​កងឯកភាព បាន​ខិតខំ​យក​អស់ពី​កម្លាំងកាយ​ចិត្ត បំពេញការងារ​យ៉ាង​ល្អ​បំផុត សំរាប់​ជាតិ​និង​មាតុភូមិ ។​

​អគ្គមេបញ្ជាការ​នៃ ខ ភ ម បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សំរាប់​ឆ្នាំ ២០១៩ របស់ខ្លួន នៅ​អគ្គបញ្ជាការដ្ឋាន កង​យោធ ពល ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ ឆ្នាំ ២០១៩​នេះ ដែល​ពិធី​បើក​កិច្ច​ប្រជុំ​បាន​ប្រព្រឹត្តិ​ទៅ​ស្ថិតក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ ខ ភ ម ។​

នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ ខ ភ ម បាន​គូសបញ្ជាក់​ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ ខ ភ ម ឆ្នាំ​២០១៨​នេះថាៈ ខ ភ ម នៅ​គ្រប់​កងឯកភាព​កងទ័ព​ទាំង​បី​ប្រភេទ គ្រប់​បណ្តា​អង្គភាព​យោធភូមិ​ភាគ​ទាំង​៦ កងពលតូច កងពល​ធំ វរ​សេនា​តូច វរ​សេនា​ធំ និង​គ្រប់​កងការពារ​ព្រំដែន ព្រមទាំង​បណ្តា​ទ័ព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ចំណុះឲ្យ​កងយោធពល​ខេមរភូមិន្ទ ក្រោម​ការដឹកនាំ​ដ៍​ល្អ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ថ្នាក់ដឹកនាំ​អគ្គមេបញ្ជាការ​នៃ ខ ភ ម ពិសេស​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​មួយ​ឆ្នាំ ២០១៨ កន្លងមកនេះ នាយ ពលទាហាន​នៅ​គ្រប់​កងឯកភាព​បាន​ខិតខំ​យក​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​យ៉ាង​ល្អ​បំផុត​សំរាប់​ជាតិ​និង​មាតុភូមិ ។​

របាយកាណ៍​ក៍បាន បញ្ជាក់ទៀតថាៈ ក្នុង​ឆ្នាំ​២០១៨ កន្លងមក​នេះ​ដែរ ថ្វី​ត្បិត​តែ​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន ក្នុង​ភូមិសាស្ត្រ​ដែល ខ ភ ម ទទួលខុសត្រូវ មាន​សន្តិសុខ​ល្អ ដែល​ជា​ឱកាស​ល្អ​បំផុត​សំរាប់​កម្ពុជា កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​រីកចំរើន ។​

របាយការណ៍​ក៏បាន​លើកយក​មក​បញ្ជាក់​ទៀត​ថា ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ នៅ​ទូ​ទាំង​កងយោធពល​ខេមរភូមិន្ទ នាយ ពលទាហាន នៅ​គ្រប់​កងឯកភាព​ចំណុះ​ឲ្យ​អគ្គមេបញ្ជាការ បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​សំខាន់​ទៅលើ​ការងារ​ហ្វឹកហ្វឺន​កម្លាំង​លើ​គ្រប់​ជំនាញ ក្នុង​ការបង្កើន​សមត្ថ​ភាព​ឲ្យ​នាយ ពលទាហាន របស់​យើង​កាន់តែ​មាន​ឆន្ទៈ​ស្នេហា​ជាតិ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការស្តា​និង​អភិវឌ្ឍន៍​ប្រទេសជាតិ រួមគ្នា​ការពារ​ជាតិ ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​រឹងមាំ ។​

របាយការណ៍​បាន​លើកឡើង​ផង​ដែរ អំពី​ព្រឹត្តិការណ៍​ជាតិ​នឹង​អន្តរជាតិ​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ដល់​បញ្ហា​វិបត្តិ នយោបាយ គ្រោះមហន្តរាយធម្មជាតិ អំពើ​ភេរវកម្ម បទល្មើស​គ្រឿងញៀន​ឆ្លងដែន បទល្មើស​ព្រៃឈើ ដែល​កើតមានឡើង​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​ដើម្បី​ឲ្យ​អង្គប្រជុំ​ធ្វើ​ការពិចារណា​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា រិះរក​នូវ​គន្លឹះ​ល្អៗ​ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​នឹង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា រាល់​ភាព​អសកម្ម​ទាំងឡាយ​ដែល​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ដែល​គ្រប់​អង្គភាព​របស់​កង​យោធពល​ខេមរភូមិន្ទ​ទទួលខុសត្រូវ ពិសេស​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅលើ​បញ្ហា​សន្តិសុខ​នៅ​តំបន់​ព្រំដែន កម្ពុជា ដែល​ជាប់​ជាមួយ​ប្រទេស​ជិតខាង ដែល ខ ភ ម ទទួលខុសត្រូវ ដោយ​ធ្វើយ៉ាងណា​ទំនាក់ទំនង​សហការ ទប់ស្កាត់​ឲ្យខាងតែបាន ចំពោះ​ការចេញចូល​ឆ្លង​ដែន​រកស៊ី​ខុសច្បាប់ របស់​ប្រជាពលរដ្ឋ​នៃ​បណ្តា​ប្រទេសជិតខាង ដែល​ជា​បញ្ហា​ប្រឈម​នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​យើង ។

​មានប្រសាសន៍​បើក​កិច្ចប្រជុំ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ ខ ភ ម បាន​កោតសរសើរ​និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​ស្មារតី​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ ប្រកបដោយ​កិច្ចសហការ​ល្អ​របស់​មេ​បញ្ជាការ គ្រប់​លំដាប់ថ្នាក់ គ្រប់​កងឯកភាព​ចំណុះឲ្យ​អគ្គមេបញ្ជាកា​រនៃ ខ ភ ម ដែល​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ បាន​យក​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​បំរើ​ជាតិ ប្រជាជន ការពារជាតិ ទឹកដី និង​ប្រជាជន​បាន​យ៉ាងរឹងមាំ និង​សុខសាន្ត ។

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ក៏​បាន​ស្នើរ​ដល់​សមាជិក​សមាជិការ​នៃ​កិច្ចប្រជំ​ទាំងអស់ ក្នុង​កិច្ច​ពិភាក្សា​គ្នា​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ ត្រូវ​បញ្ចេញ​ឲ្យអស់​នូវ​មតិ យោបល់ បទពិសោធន៍ ស្នាដៃ ចំណុចខ្លាំង ចំណុចខ្យោយ ដែល​អង្គភាព​ខ្លួន​មាន​ក្នុង​ឆ្នាំកន្លងមក ដើម្បី​អង្គប្រជុំ​រិះ​រកបាន​នូវ​គន្លឹះ បទពិសោធន៍​ល្អៗ សំរាប់​ដាក់​ជា​ទិសដៅ​ក្នុង​ការអនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០១៩​នេះ ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ ។ ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ កិច្ចប្រជុំ​ក៍​បាន​ផ្តល់ឱកាស​ឲ្យដល់​មេ​ញ្ជា​ការ គ្រប់​លំដាប់ថ្នាក់​នៃ​កងទ័ព​ទាំង​បី​ប្រភេទ គ្រប់​អង្គភាព យោធភូមិ​ភាគ កងពល និង​បណ្តា​អង្គភាព​ទ័ព​ជំនាញ​ពាក់ព័ន្ធ​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍ បង្ហាញ​ពី​ចំណុចខ្លាំង ចំណុច​ខ្សោយ ដែល​សា​ម៉ី​អង្គភាព​និមួយៗ​បាន​អនុវត្ត​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមក ថា​តើ​ការអនុវត្ត​ការងារ​ក្នុង​ឆ្នាំ​កន្លងមកនេះ​មាន​អ្វី​ដែល​លិចធ្លោ ហើយ​មាន​អ្វី​ដែល​ជា​ចំណុច​អសកម្ម ដែល​យើង​ធ្វើ​ពុំ​ទាន់​បាន​ល្អ​ដោយ​មូលហេតុ​អ្វី ការអនុវត្ត​មិន​បាន​មក​ពី​មូលហេតុ​អ្វី ដើម្បី​រកឲ្យឃើញ​ចំណុចខ្លាំង ខ្សោយ ហើយ​ទទួលបាន​នូវ​គន្លឹះ​ល្អៗ​សំរាប់​ដាក់ចេញ​ជា​ផែនការ​សកម្មភាព​ក្នុង​ការអនុវត្ត​បន្ត​នា​ឆ្នាំ​២០១៩​នេះ ឲ្យ​កាន់តែ​ទទួល​ជោគជ័យ ។

នាយ​ឧត្តម​សេ​​នី​យ៍ វង្ស ពិ​សេន បាន​ស្នើរ​ដល់​សមាជិក​សមាជិការ​ក្នុង​អង្គប្រជុំ​ទាំងអស់ ត្រូវ​បញ្ចេញ​នូវ​មតិយោបល់ ពិភាក្សា គ្នា​ឲ្យ​បាន​ផុលផុស ដើម្បី​ស្វែងរក​នូវ​បទពិសោធន៍​ល្អៗ សំរាប់​ដាក់ចេញ​ជា​ទិសដៅ​អនុវត្ត​បន្ត​សំរាប់​ឆ្នាំ​២០១៩​នេះ​ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ ខ្លាំង​ឡើង​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×