Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មកពី​ភ្នំពេញ មក​លួច​ម៉ូតូ​គេ​ទាំង​ព្រឹក ត្រូវ​នគរបាល​ស្រុក​ស្អាង ដេញតាម​ចាប់បាន ដល់​ស្រុក​កោះធំ​

spot_img

​កណ្តាល​ ៖ នគរបាល ស្រុក​ស្អាង បានឲ្យដឹងថា នគរបាល​ចាប់​ជនសង្ស័យ​២​នាក់​មកពី​ភ្នំពេញ មក​លួច​ម៉ូតូ​គេ​ទាំង​ព្រឹក ត្រូវ​នគរបាល​ស្រុក​ស្អាង ដែល កើតហេតុ​នៅ ថ្ងៃទី​៨ ខែ​កុម្ភះ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨ នឹង​១៥​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ ឈ្មោះ​ទី ធី​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​
​មានមុខ​របរ​:​លក់ដូរ ។ ជនសង្ស័យ​មាន​គ្នា ០៤​នាក់ ៖ ១.​ឈ្មោះ​ជា ម៉ា ហៅ​អាជ្រុយ​ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ ស្នាក់នៅ សង្កាត់​ចាក់អង្រែលើ ខណ្ឌ័មានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ស្រុកកំណើត នៅ​ភូមិ​ពេចនា ឃុំ​បន្ទាយ​មាស ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​ ២. ឈ្មោះ​ម៉េង លី​ហុង ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​: មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​គីរីរម្យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់អំពិល ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង (​ឃាត់ខ្លួន​)​។​ ៣.​ឈ្មោះ ម៉ាប់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​:​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល (​គេចខ្លួន​)​។​ ៤.​ឈ្មោះ តន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​:​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ ពេទ្យ​រុស្សី រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​។

វត្ថុតាង​ចាប់​យក​រួមមាន​៖ ១.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៍​គ្រាប់អំពិល ស៊េរី​ឆ្នាំ​២០០៧ ចំនួន​១​គ្រឿង ពាក់​ផ្លាកលេខ​ភ្នំពេញ​០១.៦៣៩១(​ជា​របស់​ជនរងគ្រោះ​)​មាន​ស្នាម​បាក់​ក្បាល​ម៉ូតូ​។​ ២.​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​១AP.៩៦០៨​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។​

​នៅវេលា​ម៉ោង ពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ដោយ​ពុំ​បាន​ដក​សោរ​ចេញ ព្រោះ​ជាប់រវល់​លក់ដូរ ឈ្លៀត​ឱកាស​នោះ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជនរងគ្រោះ​ដោយ​មាន​ឈ្មោះ​ម៉េង លី​ហុង ឡើង​ជិះ​ម៉ូតូ​យក​ទៅ​តែម្ដង​។ ពេល​ជាមួយគ្នា​នោះ​ម្ចាស់​ម៉ូតូ​ឃើញ​ក៏​បាន​ស្រែក​ថា ចោរៗ​ភ្លាម​នោះ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្អាង​ភ្នំ និង​កម្លាំង​អន្ដរាគមន៍​ស្រុក​ស្អាង បានធ្វើ​សកម្មភាព​ដេញតាម​ពីក្រោយ​ជនសង្ស័យ រហូត​ដល់​ចំណុច​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល រួច​រត់​ឡើង​ជិះ​ម៉ូតូ​ជា​មួយ​ឈ្មោះ​ជា ម៉ា សំដៅ​ទៅ​ទិស​ខាងត្បូង​តាម​ផ្លូវជាតិ​លេខ​២១​។​

​ដោយ​មាន​ការដឹកនាំ​កំលាំង​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក សេង សុជាតិ​(​អធិការ​) និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​កោះធំ ទើប​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង ដេញ​តាម​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​នៅ​ភូមិ​កោះទាវ (​ក​)​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ាប់ និង​ឈ្មោះ​តន បាន​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេងទៀត​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឃាត់ខ្លួននៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​ន៍​តាម​នីតិវីធី ៕​ ដោយ​ ៖​ កូឡាប​

spot_img
×