Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងវិស្វកម្ម​ពហុ​ជំនាញ នៃ​កម្លាំង​មួក​ខៀវ​កម្ពុជា នៅ​សាធារណៈរដ្ឋ​លី​បង់ (Lebanon) ទទួលបាន​អាជ្ញាប័ណ្ឌ​ពី​អង្គការ UNMAS ផ្នែក​បោសសម្អាត​មីន​

spot_img

កងកម្លាំ​វិស្វកម្ម​ពហុ​ជំនាញ​នៃ​កងកម្លាំង​មួក​ខៀវ​កម្ពុជា ទើប​ចេញ​ទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​លី​បង់​កាលពី​ខែ​មុន​នេះ​បាន​ប្រឡង​ជាប់​ទទួល​អាជ្ញាប័ណ្ឌ​ពី​អង្គការ UNMAS ប្រចាំ​ប្រទេស​លី​បង់​ដោយ​ជោគជ័យ​មុន​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​មីន នៅតាម​តំបន់​ដែល​គេ​សង្ស័យថា​មាន​គ្រាប់មីន​។

នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​នេះ​ពី​តំបន់​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស លី​បង់ លោក​វរសេនីយ៍ឯក ឡុក សា​រ៉ា​យ មេបញ្ជាការ​កង​វិស្វកម្ម​ពហុ​ជំនាញ​បានអោយដឹងថា​“​បន្ទាប់​ពី​កម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងអស់​មុន​ចេញ​ប្រតិបត្តិការ​បោសសម្អាត មីន ឬ​ការងារ​ផ្សេងៗ​ទៀត កម្លាំង​តាម​ក្រុម​ត្រូវតែ​ធ្វើការ​ប្រលង​យក​អាជ្ញាប័ណ្ឌ ស្ថាប័ន​តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​ប្រទេស​លី បង់ ដើម្បី​បញ្ជាក់​អោយ​កាន់តែ​ច្បាស់​ពី​សមត្ថភាព​ជំនាញ​ការងារ​”​។​លោក​វរសេនីយ៍ឯក​បន្ថែមថា ផ្នែក​បោសសម្អាត​មីន គឺ​ប្រលង​លើ​វិញ្ញាសារ​ដោះមីន​ដោយ​ដៃ និង​ដោយ​គ្រឿងចក្រ​។

​លោក​វរសេនីយឯក​លើកឡើង​ថា​ការ​ដែល​អង្គការ​ UNMAS​របស់​អង្គការសហប្រជាជាតិ​បាន​ផ្តល់​អាជ្ញាប័ណ្ឌ ដល់​កងកម្លាំង​វិស្វកម្ម​ពហុ​ជំនាញ​នេះ​ដោយសារ​ស្ថាប័ន​អង្គការសហប្រជាជាតិ​មួយ​នេះ បាន​សង្កេត​ឃើញ​ពី​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​និង​មាន​ការព្យាយាម​ខ្ពស់​ពី​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​មាន​ក្រុម​វិស្វកម្ម​កង​បោសសម្អាត​មីន​ដោយ​ដៃ​និង​ដោយ​គ្រឿងចក្រ​និង​កង​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។​​ជាមួយ​គ្នា​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លី​បង់ គឺ​ទទួលបាន​ជោគជ័យ​គ្រប់​ការងារ​បេសេកកម្ម​ទាំង​អស់​។​លោកជំទាវ​ឧត្តមសេនី​យ៍​ទោ កុសល ម៉ា​លីដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​អោយដឹងថា​“​កងកម្លាំង​វិស្វកម្ម​ពហុ​ជំនាញ​ចូលរួម​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​សាធារណៈរដ្ឋ​លី​បង់​មាន​អម​ដោយ​កម្លាំង​ដោះមីន គឺ​ជា​កម្លាំង​បាន​ទទួល​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ត្រឹមត្រូវ​តាម​ស្តង់ដារ​របស់​អង្គការសហប្រជាជាតិ​ដែល​កម្លាំង​ទាំងនោះ​មក​ពី​ស្ថាប័ន​ចំណុះ​ផ្ទាល់​ក្រសួង​ការពារជាតិ កម្លាំង​ចំណុះ​មជ្ឈមណ្ឌល​ជាតិ​អគ្គបញ្ជាការដ្ឋាន​បញ្ជាកា​រដ្ឋា​ន​ទ័ពជើងទឹក បញ្ជាការដ្ឋាន​កងទ័ព​អាកាស បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេ​វរ​កម្ម និង​ពី​ស្ថាប័ន​ទ័ព​មួយចំនួនទៀត​”​។

លោកជំទាវ​បាន​បន្តថា ទោះបី​មាន​ការហ្វឹកហ្វឺន​ច្បាស់លាស់​នៅក្នុង​ស្រុក​យ៉ាងណា​ក៏ដោយ​នៅពេល​ទៅដល់​ប្រទេស​ត្រូវ​បំពេញ​បេសកកម្ម​គឺ​ត្រូវ​ប្រលង​យក​អាជ្ញាប័ណ្ឌ​ជាមុនសិន មុន​ចុះ​ប្រតិបត្តិការ​៕ ដោយ​ ៖​ កូឡាប​

 

spot_img
×