Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជប៉ុន​តក់ស្លុត​ព្រោះតែ​ត្រី​នាំ​ប្រផ្នូល​អាក្រក់​បង្ហាញ​…​វត្តមាន​!

spot_img

​កាសែត SCMP ចុះផ្សាយ​ថា អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជប៉ុន​កំពុង​ស្ថិតក្នុង​ស្ថានភាព​ភ័យខ្លាច​ហួសហេតុ ក្រោយពេល​ដែល​ត្រី​ទម្លាប់​រស់នៅ​តំបន់​ទឹក​ជ្រៅ -​ប្រភេទ​ត្រី​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ប្រផ្នូល​ជិត​កើត​មហន្តរាយ​ធម្មជាតិ ស្រាប់តែ​ឃើញ​វត្ត​មាន​ជាប់​សំណាញ់​នៅ​សមុទ្រ Imizu ភាគ​ខាងជើង​ឆ្នេរសមុទ្រ​ទីក្រុង Toyama ។ ត្រី​ទាំងនោះ​បាន​ងាប់​ក្រោយពេល​គេ​យក​ទៅ​កាន់​អាង​ត្រី Uozu ក្បែរ​នោះ​ដើម្បី​ស្រាវជ្រាវ ។​

​នោះ​គឺ​ត្រី​ច្រវ៉ា ហើយ​គេ​ក៏​បាន​ឃើញ​វា​នៅ​ឈូង​សមុទ្រ Tuyama កាលពី ៩​ខែ​មុន ។ ឆ្នាំ​២០១៥ នៅ​ឈូង​សមុទ្រ​នេះ​គេ​បាន​ឃើញ​វា ៤​ក្បាល ដែល​ជា​ចំនួន​ច្រើន​បំផុត ។ តាម​ការប៉ាន់ស្មាន​ឆ្នាំនេះ អាច​មាន​ច្រើន​ជាង​ទៀត ។​

​តាំងពី​បុរាណ​មក​គេ​សម្គាល់​ឃើញថា ឲ្យ​ត្រី​នេះ​វា​លេចមុខ​នៅ​មាន​ឈ្មោះ​ថា ryugu no tu kai -​មានន័យថា​ជា​អ្នក​នាំសារ​មកពី​វិមាន​ស្តេច​នាគ -​ចង់​និយាយ​ពី​ទំនាក់ទំនង​វា​ជា​មួយ​គ្រោះមហន្តរាយ​ដែល​ធ្លាប់​កើតមាន​មុននេះ ។​

​ការ​សម្គាល់​បែបនេះ ក៏​ស្រប​នឹង​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​ដែរ ព្រោះ​ថា​ត្រី​ដែល​រស់នៅ​ជ្រៅ​វា​ងាយ​ដឹង​អំពី​ចលនា​ប្រែប្រួល​នៃ​ការ​ប្រេះ​ស្រទាប់ដី​មុន​ពេល​គ្រោះ​រញ្ជួយ​ដី​កើតមានឡើង ។​

​ការភ័យខ្លាច​នេះ​ក៏​មាន​មូលដ្ឋាន​ជាក់ស្តែង​ផងដែរ ព្រោះ​កាលពី​ឆ្នាំ ២០១០ មាន​ត្រី​នេះ​ងាប់​អណ្តែត​ចូល​ឆ្នេរសមុទ្រ​ប៉ែក​ខាងជើង​ជប៉ុន​ចំនួន ១០​ក្បាល ដល់​ខែ​មីនា​ឆ្នាំ ២០១១ ការរញ្ជួយ​ដី​កម្រិត ៩ រិច​ទ័រ បាន​វាយលុក​នៅ​តំបន់​នោះ​បង្កើត​ជា​រលក​ស៊ូណាមិ ធ្វើឲ្យ​មនុស្ស ១៩.០០០​នាក់​ស្លាប់ ហើយ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ត្រូវ​បំផ្លិចបំផ្លាញ ៕ ចន្ទ្រា​

spot_img
×