Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ត្រួតពិនិត្យ​ជាតិ​អាល់កុល ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក អនុសេនីយ៍ឯក កែ​ន រិទ្ធី អធិការ​ស្តីទី​នគរបាល​ក្រុង​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ឱ្យដឹងថា ៖ ការចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាពិសេស​ការត្រួតពិនិត្យ​វាស់​ជាតិ​អាល់កុល​នាពេលនេះ​គឺ​ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​ហើយ​បាន​បណ្តាលឱ្យ​មាន​អ្នក​ស្លាប់​និង​អ្នក​រងរបួស​ជាច្រើន​អ្នក​កើត​មាន​ជា​រៀងរាល់ថ្ងៃ ក៏​ដូច​ជា​ទៅ​តាម​ការណែនាំ​ពី​សំណាក់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាលជាតិ នាយកដ្ឋាន​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​និង​ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ស្នងការ​នគ​របាល​ខេត្ត​ដែល​បាន​ចេញ​សេចក្តីណែនាំ​ដាក់បទបញ្ជា​ឱ្យ​គ្រប់​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​.​ស្រុក ត្រូវ​បន្ត​ចុះ​ធ្វើការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ញឹកញាប់​គឺ​ធ្វើឱ្យ​ដូច​ជា​ភ្លៀងរលឹម​។​

​លោក​អធិការ​ស្តីទី​បាន​ឱ្យដឹងទៀតថា ៖ ដើម្បី​ចូលរួម​ចំណែក ក្នុង​ការកាត់បន្ថយ​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​ហើយ​បាន​បណ្តាលឱ្យ​មាន​អ្នក​ស្លាប់​និង​អ្នក​រងរបួស​ជាច្រើន​អ្នក​កើត​មាន​ជា​រៀងរាល់​ថ្ងៃ​នោះ​កំលាំង​សមត្ថកិច្ច​ផ្នែក​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​បានចាប់ផ្តើម​បន្ត​ការ​រឹតបន្តឹង​ធ្វើការ​ត្រួតពិនិត្យ​វាស់​ជាតិ​អាល់កុល​ចំពោះ​អ្នកបើកបរ​ជា​រៀង​រាល់​ក្បាល​ព្រលប់​នៅតាម​ដងផ្លូវ​សំខាន់ៗ​ដែល​ងាយ​រងគ្រោះ​ក្នុង​ក្រុង​ស្វាយរៀង​ដោយ​ចាប់ផ្តើម​ពី​ដើមខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​តទៅ តាម​ការណែនាំ​ពី​សំណាក់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នាយកដ្ឋាន​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​និង​ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ស្នងការ​នគ​របាល​ខេត្ត​ដែល​បាន​ចេញ​សេចក្តីណែនាំ​ដាក់បទបញ្ជា​ឱ្យ​គ្រប់​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក ត្រូវ​បន្ត​ចុះ​ធ្វើការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ញឹកញាប់​គឺ​ធ្វើឱ្យ​ដូច​ជា​ភ្លៀងរលឹម​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​ហើយ​បាន​បណ្តាលឱ្យ​មាន​អ្នក​ស្លាប់​និង​អ្នក​រងរបួស​ជាច្រើន​អ្នក​កើត​មាន​ជា​រៀងរាល់ថ្ងៃ ។

​លោក អនុសេនីយ៍ឯក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ​៖ ​លោក​អធិការ​ស្តីទី​បាន​បន្តទៀតថា ៖ ចំពោះ​ការចុះ​រឹតបន្តឹង​ការ​អនុត្ត​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​នាពេលនេះ​គឺ​សមត្ថកិច្ច​នៅ​តាម​គោលដៅ​នីមួយៗ​បាន​ចុះ​ជាប់​ជាប្រចាំ​ទាំង​ការណែនាំ​ដល់​អ្នកបើកបរ​និង​ការពិន័យ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​កំណត់​ដោយ​ពុំ​ការលើកលែង​នោះឡើយ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​អ្នកបើកបរ​ទាំងអស់​ចេះ​គោរព​ច្បាប់​និង​កាត់បន្ថយ​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ​ដោយសារ​មូលហេតុ​នៃ​ការបើកបរ​មិន​មាន​ការយល់​អធ្យាស្រ័យ​គ្នា ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជាដើម​។​

​គួ​រកត់សំគាល់​ថា ៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​ស្វាយរៀង​នៅតែ​កើតមាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ដោយសារ​កំណើន​នៃ​អ្នកប្រើប្រាស់​យានយន្ត​ច្រើន​ជាពិសេស​គឺ​នៅ​លើ​ដង​ផ្លូវជាតិ​លេខ​១ ទាំង​ប្រភេទ​រថយន្ត​ដឹកទំនិញ ,​ប្រភេទ​ដឹក​អ្នកដំណើរ​, ប្រភេទ​ដឹក​ដី និង​ប្រភេទ​រថយន្ត​ដឹក​កម្មករ​នៅ​តាម​រោច​ក្រ​ជាដើម​ដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​តែងតែ​ធ្វើ​ចរាចរណ៍​ទៅមក​ងាយ​នឹង​បង្ក​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួនឯង​និង​អ្នកដទៃ ជាពិសេស​គឺ​អ្នក​ដែល​ប្រើប្រាស់​ផ្លូវ​សារ​ធា​រណៈ​តែម្តង ៕ ដោយ ៖ វ៉ៃកូ​

   

spot_img
×