Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ សម្តែង​ការខកចិត្ត​ខ្លាំង ចំពោះ​ទង្វើ​កង្វះ​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​រំលោភសិទ្ធិ​ចំប៉ី​ខ្មៅ ក្នុងពេល​ជាប់ឃុំ​

spot_img

​ក្រោយ​បុគ្គល យិន ហេង ហៅ «​ចំប៉ី​ខ្មៅ​» ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​សរ ក្រោម​បទចោទប្រកាន់ «​ញុះញង់​ឲ្យ​មានការ​រើសអើង​» អាចមាន​ទោស​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣ ឆ្នាំ ស្រាប់តែ ឯកឧត្តម ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ បាន​បង្ហោះ​នៅ​សារ​មួយ​នៅ ក្នុង​បណ្តាញ​សង្គម​របស់ខ្លួន​ថា​៖

“​សូម្បីតែ​ឈ្លើយសឹក​សង្គ្រាម​ក៏​សិទ្ធិ​របស់គេ​ត្រូវបាន​ការពារ​ដោយ​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ និង​ពិធីសារ​បន្ថែម​ឆ្នាំ​១៩៧៧ ល្អ​ជាង​ជន​ត្រូវ​ចោទ​ម្នាក់​នេះដែរ​។ ទង្វើ​របស់​មន្ត្រី​មាន​សមត្ថកិច្ច ដូចខាងក្រោម​នេះ​គឺជា​ការរំលោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជនសង្ស័យ និង​ជន​ត្រូវ​ចោទ ដែល​ចាត់ទុកថា​មិនទាន់​មានទោស​នៅឡើយ​។​

​កង្វះ​វិជ្ជាជីវៈ​របស់​មន្ត្រី​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន​មួយចំនួន​ជាស​ញ្ញាន​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ បន្ថែម​លើក​ង្វះ​សីលធម៌ និង​ការ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហឹ​ង្សា​ក្នុងសង្គម​កម្ពុជា ដែល​កំពុង​ខ្វះខាត​ស្រាប់​នាពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​សង្គម​មួយ​នេះ​កាន់តែ​ដើរ​ថយក្រោយ ចាក​ឆ្ងាយ​ពី​ភាព​ស៊ី​វិ​ល័យ​សក្តិសម​នឹង​ដំណើរ​ការវិវឌ្ឍ​ជាស​កល​។​

​ខ្ញុំ​មានការ​ខកចិត្ត​ខ្លាំង ដែល​ជនរួមជាតិ​ខ្ញុំ​បច្ចុប្បន្ន​ពូកែ​បានតែ​ជាមួយ​មនុស្ស​ទន់ខ្សោយ ព្រួត​គ្នា​ចំអកឡកឡឺយ​ដោយ​គ្មាន​ចិត្តមេត្តា អត់អោន ឬ​រួមគ្នា​អប់រំ​ដោយ​មនុស្សធម៌​។​

​សូម​បុណ្យ​បារមី​វត្ថុ​សក្តិ​សិទ្ធ ដួង​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ទ​ព្រះមហាក្សត្រ និង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ មេត្តាជួយ​ស្រោចស្រង់​ព្រលឹង​ខ្មែរ​ដ៏​ល្អ​ផូរផង់​របស់​យើង​ឲ្យ​ត្រលប់មក​សណ្ឋិត​ក្នុង​ស្មារតី​កូន​ខ្មែរ​គ្រប់រូប ឲ្យ​សាង​តែ​អំពើ​ល្អ និង​ចេះ​ស្រលាញ់ យកអាសារ​គ្នា ការពារ​គ្នា គោរព​គ្នា​ខ្លះ​ផង​”៕ រក្សា​

spot_img
×