Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​ជួប​រឿង​ល្អៗ​ច្រើន​ក្នុងថ្ងៃនេះ ។ អ្នក​អាច​ចុះ​សម្រុះសម្រួល​ការយល់ច្រឡំ​គ្នា គ្រប់គ្នា​ងាយ​អធ្យាស្រ័យ​ឲ្យ​គ្នា​ជាង ។ គូស្នេហ៍​ទាំងឡាយ​អាច​យក​ពេលវេលា​នេះ ដើម្បី​រឹត​បន្ថែម​ចំណង​មនោសញ្ចេតនា​ឲ្យ​កាន់តែ​ផ្អែម​ផ្ហែ​ម ។ ថ្ងៃនេះ​ជា​ពេល​អ្នក​អាច​ចាប់ផ្តើម​ការកសាង​ទំនាក់ទំនង​សហការ​រកស៊ី ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា វក , រកា , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​អ្នកមាន​ជម្រើស​ច្រើន​គួរសម​ក្នុង​ដំណើរ​ជីវិត​របស់ខ្លួន ។ អ្នក​បានចាប់ផ្តើម​មាន​អារម្មណ៍​នឿយហត់​អាច​ជ្រើស​យក​ការ​សម្រាក​ក៏​ពុំមាន​រង​ការស្តីបន្ទោស​អ្វី​ឡើយ ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ ប្តី​ប្រពន្ធ​គួរ​មាន​ពេលវេលា​សម្រាប់​គ្នា​ឲ្យ​បាន​ច្រើនជាង​មុន ។ ការងារ​មិន​រវល់​ប៉ុន្មាន​ឡើយ​តែ​បញ្ហា​មួយចំនួន​អាចធ្វើ​ឲ្យ​អ្នក​ពុំ​ពេញចិត្ត ។ តែ​គ្រប់យ៉ាង​នឹង​ឆាប់​ស្រួលបួល​មកវិញ ។ ថ្ងៃនេះ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​អំពី​បញ្ហា​ហិរញ្ញវត្ថុ ប្រសិន​អ្នក​មិន​ចង់​រំខាន​ចិត្ត​ដោយសារ​ការបាត់​របស់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៨​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​លឿង​, ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ អ្នកមាន​អារម្មណ៍​រីករាយ ស្រួលខ្លួន ។ ពុំមាន​រឿង​អ្វី​ធ្វើ​ឲ្យ​អ្នក​ពិបាកចិត្ត ។ ការងារ​ពុំទាន់​ច្រើន ហើយក៏​មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​មិនអាច​រ៉ាប់រង​បាន ។ ថ្ងៃនេះ​ប្រសិន​ស្វែងរក​លាភ​គួរ​ឆាប់​ចេញដំណើរ​ពី​ព្រលឹម តែ​ចូរ​រក្សា​សុវត្ថិភាព​ឲ្យ​ខ្លួនឯង ។ មនោសញ្ចេតនា​ល្អ​បំផុត​គ្រប់យ៉ាង​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

​ឆ្នាំថោះ ៖ អ្នក​ឆ្នាំថោះ បានចាប់ផ្តើម​ឈានចូល​ដំណាក់កាល​ត្រូវ​ថែទាំ​សុខភាព ត្រូវការ​ពេល​សម្រាក​ឲ្យ​បាន​ច្រើន ។ អ្នក​គួរ​អាទិភាព​ការជួប​ដែល​ចំណាយពេល​តិច ហើយ​ពិសេស​បន្ថយ​ប្រើប្រាស់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ។ ក្រៅពីនេះ​ផែនការ​ធ្វើដំណើរ​របស់​អ្នក​ក៏​អាច​ត្រូវ​ផ្លាស់ប្តូរ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ អ្នក​កំពុងមាន​អារម្មណ៍​តានតឹង​ជាមួយនឹង​គម្រោងការ​ក្នុង​ឆ្នាំ​ថ្មី ។ ប្រហែលជា​បញ្ហា​ហិរញ្ញវត្ថុ​ដែល​អ្នក​ត្រូវមាន​វិធី​ដើម្បី​ផ្លាស់ប្តូរ​តាម​ទិស​ល្អ​ជាង​ប្រសិន​ចង់​សម្រេច​គម្រោងការ​របស់​ខ្លួន ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ ថ្ងៃនេះ​មាន​បញ្ហា​ផ្លូវដង្ហើម​បន្តិច​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រសេះរសោះ​ក្នុង​ខ្លួន គួរ​បដិសេធ​ជំនួប​ណាមួយ និង​លៃ​ពេល​សម្រាក​ថែទាំ​សុខភាព ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៦​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​លឿង​, ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា , វក ៕

​ឆ្នាំម្សាញ់ ៖ អ្នក​ជួប​សំណាងល្អ​ក្នុង​ការងារ ។ អ្នកមាន​ឱកាស​បាន​ជួប​ដៃគូ​សហការ​ពោរពេញ​ដោយ​សក្តានុពល និង​មាន​ជម្រើស​ច្រើន តែ​កុំ​ភ្លេច​ត្រូវ​លឿន​និង​ដាច់ខាត ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា បែរជា​មិនបាន​ល្អ ។ អ្នក​ទាំង​២​អាច​មិន​យល់ចិត្ត​គ្នា​នាំ​ឲ្យ​ងាយ​មានទំនាស់​ដោយសារតែ​រឿង​តូចតាច ។ អ្នក​គួរ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​បញ្ចៀស​កុំ​ឲ្យ​វិវាទ​កាន់តែ​ធំ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៩​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ៕

​ឆ្នាំមមី ៖ រឿង​មនោសញ្ចេតនា​ងាយ​ជួប​ភាព​រកាំរកូស ហើយ​ភាព​ឆេវឆាវ​របស់​អ្នក​ជួនកាល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់​ឡើង ។ អ្នក​គួរពិនិត្យមើល​ឡើងវិញ​របៀប​និយាយស្តី​របស់ខ្លួន ជំនួស​ការទម្លាក់​កំហុស​ទាំងអស់​ទៅ​អ្នកដទៃ ។ ថ្ងៃនេះ​ជា​ថ្ងៃ​ល្អ​សម្រាប់​អ្នកចេញ​ដំណើរ​រក​លាភ ហើយ​ទិស​សំណាង​និរតី ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ផ្កាឈូក , ទឹកក្រូច ។​ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ៕

​ឆ្នាំមមែ ៖ អ្នក​គួរ​ប្រយ័ត្នប្រយែង​ក្នុង​បញ្ហា​ការ​ទុក​បន្តិច កុំ​បង្ហាញ​ភាព​អួតអាង ព្រោះ​ពិតជា​មិន​នាំមក​ផលប្រយោជន៍​អ្វី​សម្រាប់​អ្នក​ឡើយ ។ ទន្ទឹម​នោះ​ត្រូវ​ចៀសវាង​ល្បែងស៊ីសង​ព្រោះ​ងាយ​ជួប​រឿង​ស៊យ ។ មនោសញ្ចេតនា​ហាក់​មាន​ភាព​សោះកក្រោះ​បន្តិច​ដោយ​អ្នក​ទាំង​២​ពុំមាន​ពេលវេលា​សម្រាប់​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ អ្នក​ជួប​សំណាងល្អ​ច្រើន​ទាំង​ក្នុង​ការងារ​លុយកាក់ និង​មនោសញ្ចេតនា ។ រាល់​គម្រោងការណ៍​រប​ស់​អ្នក​ត្រូវបាន​គ្រប់គ្នា​គាំទ្រ និង​មាន​អ្នកផ្តល់​កម្លាំងចិត្ត​យ៉ាងច្រើន ។ ថ្ងៃនេះ​អ្នក​អាច​ជឿជាក់​លើ​ភ័ព្វសំណាង​ដោយ​ជួប​ឱកាស​រកប្រាក់​បាន​ច្រើន ។ មនោសញ្ចេតនា​ក៏​ល្អប្រសើរ​ទោះបី​មានការ​ខ្វែងគំនិត​គ្នា​តិចតួច​គឺជា​រឿង​ធម្មតា មិន​ឥទ្ធិពល​ដល់​ចំណង​ស្នេហ៍​យូរអង្វែង​ឡើយ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា រកា , ជូត , រោង ៕

​ឆ្នាំរកា ៖ ថ្ងៃនេះ​ធ្វើ​អ្វី​ក៏​គួរ​ប្រយ័ត្នប្រយែង ព្រោះ​មាន​អ្នក​ចាំ​ឈ្នានីស​ចាប់កំហុស​អ្នក​គ្រប់ពេល ។ លុយកាក់​ស្ថិរភាព ប្រភព​ចំណូល​ចម្បង​និង​បន្ទាប់បន្សំ​សុទ្ធតែ​ទទួលបាន​ដោយ​ទៀងទាត់ អ្នក​គ្រាន់តែ​ត្រូវ​ចេះ​តុល្យភាព​ចំណូល​ចំណាយ​ឲ្យ​ត្រឹមត្រូវ​នោះ​មិនបាច់​ខ្វល់​លើ​ការខ្វះខាត ។ ចំពោះ​រឿង​មនោសញ្ចេតនា ថ្ងៃនេះ​ពោរពេញ​ដោយ​ភាព​រីករាយ​សុខដុមរមនា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៣,៥​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ អ្នក​កំពុង​មានឱកាស​ច្រើន​សម្រាប់​ពង្រីក​បុព្វហេតុ ដែល​ប្រសិន​លែង​ចោល​នោះ​គួរ​ឲ្យ​ស្តាយ​បំផុត ។ ថ្ងៃនេះ​ជា​ថ្ងៃ​សមស្រប​សម្រាប់​បើកហាង​ជំនួញ​យក​លាភ​ដើមឆ្នាំ​ជួយ​ឲ្យ​ជោគជ័យ​ពេញ​១​ឆ្នាំ ។ រឿង​មនោសញ្ចេតនា ហាក់ដូច​ពុំទាន់​បានល្អ និង​ងាយ​មាន​វិវាទ​ខ្វែងគំនិត​គ្នា ។ អាស្រ័យហេតុនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុងការ​និយាយស្តី និង​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

​ឆ្នាំកុរ ៖ អ្នក​ជួប​ឱកាសល្អ​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា ។ ចំពោះ​អ្នក​នៅ​លីវ​នេះ​ជា​ឱកាស​អ្នក​អាច​ម្ចាស់ការ​ស្វែងរក​មនុស្ស​ក្នុង​សុ​បិ​ន្ត ។ អ្នកមាន​គូស្រករ​ហើយ​នោះ​ជួប​រឿង​សប្បាយ​ភ្ញាក់ផ្អើល​ស្មាន​មិន​ដល់ ។ ប៉ុន្តែ​ការងារ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស បង្ក​ការលំបាក​ឲ្យ​អ្នក និង​និយាយ​អាក្រក់​អំពី​អ្នក ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ៕​

spot_img
×