Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ រៀបចំ​តាំងពិព័រណ៍​ទំនិញ និង​ប្រគុំ​តន្ត្រី​រយៈពេល​៥​ថ្ងៃ នា​ឆ្នេរ​ឯករាជ្យ​ជូន​ភ្ញៀវទេសចរ​កម្សាន្ត​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ដើម្បី​បង្ក​បរិយាកាស​រីករាយ ជូន​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​កម្សាន្ត​ខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត​នេះ បាន​សហការ​ជាមួយ​វិស័យ​ឯកជន បានរៀបចំ​តាំង​ពិ​ពរណ៍​ពាណិជ្ជកម្ម ឬ​ស្តង់​លក់ទំនិញ អមដោយ​ការប្រគុំ​តន្ត្រី​រយៈពេល ៥​ថ្ងៃ នា​ឆ្នេរ​ឯករាជ្យ​។​

​ពិធី​នេះ​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ ដោយមាន​តារាចម្រៀង​ល្បីៗ ក្នុងព្រះរាជា​ណា​ចក្រ​កម្ពុជា ចូលរួម​សម្តែង​ចែកជូន​ភ្ញៀវ​ទស្សនា រហូតដល់​កណ្តាល​អា​ធ្រា​ត្រ​។​

​បញ្ហា​នេះដែរ តំណាង​វិ​ស​យ័​ឯកជន​ដែល​បាន​ចូលរួម​សហការ​រៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍ និង​ការប្រគុំ​តន្ត្រី​កម្សាន្ត​នេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការរៀបចំ​កម្មវិធី​ខាងលើនេះ ក៏​ដើម្បី​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន និង​វិស័យ​ទេសចរណ៍​។​

​នាឱកាស​នោះ​នោះដែរ តារាចម្រៀង​ល្បីៗ ដែល​ចូលរួម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ខាងលើនេះ ក៏​នឹង​ផ្សព្វផ្សាយ​ផងដែរ អំពី​និយមន័យ នៃ​ទិវា​ក្តី​ស្រឡាញ់​ថ្ងៃទី​១៤ ខែកុម្ភៈ សម្រាប់​យុវជន យុវនារី ឲ្យ​ចូលរួម​គោរព​ស្រឡាញ់ ឪពុកម្តាយ ញាតិមិត្ត និង​ស្រឡាញ់​ប្រទេសជាតិ​។​

​ចំណែក​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា សកម្មភាព​ទាំងអស់ ដែល​កើតឡើង​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​កំណើន​កើនឡើង នូវ​ចរន្ត​សេដ្ឋកិច្ច របស់​ប្រជាពលរដ្ឋ ក៏ដូចជា​មុខរបរ​តាម​បណ្តា​ក្រុមហ៊ុន​នានា ក្នុងពេលដែល​ប្រទេសជាតិ កំពុងមាន​សុខសន្តិភាព​។​

​លោក​អភិបាលខេត្ត​បញ្ជាក់ថា ព្រឹត្តិការណ៍ តាំងពិព័រណ៍ និង​ការប្រគុំ​តន្ត្រី​សម័យនេះ វា​មិនមែនជា​លើក​ទី​១​ទេ ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​សហការ​ជាមួយ​វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ដូចគ្នានេះ​។ ហើយ​ថា ការចូលរួម​សហការ​ល្អ របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន គឺ​បាន​ចូលរួមចំណែក​ដ៏​សំខាន់បំផុត សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​សង្គមជាតិ​ទាំងមូល​៕ ដោយ​៖ ដែន សីមា​

spot_img
×