Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ប្រកាស​ប្រឆាំងនឹង​សកម្មភាព​ភេរវកម្ម​នយោបាយ​ពី​ក្រៅប្រទេស​

spot_img

ភ្នំពេញ​ ៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ប្រាប់​សាធារណជន​ទាំង​នៅក្នុង និង​ក្រៅប្រទេស​ថា ការលើកឡើង​ក្នុង​រូបភាព​ញុះញង់​ដោយ​ក្រុម​នៅ​ឯនាយសមុទ្រ បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​បំណង​បង្កើត​កម្លាំង​ចលនា​មហាជន​ប្រឆាំងនឹង​ច្បាប់ ប្រឆាំងនឹង​រាជរដ្ឋាភិបាល ដែល​បានកើត​ចេញពី​ការបោះឆ្នោត​ស្របច្បាប់​រួចមកហើយ និង​កំពុងដំណើរការ​ប្រកប​ដោយ​ប្រក្រតីភាព ស្ថិតនៅក្នុង​នីត្យានុកូលភាព​ពេញលេញ ចាត់​ទុកជា​ការប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ជាសកម្មភាព​ឧក្រិដ្ឋកម្ម ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ កម្ពុជា។​

ការិយាល័យ​អ្នកនាំពាក្យ យល់ឃើញថា ការ​ញុះញង់​ខាងលើ គឺជា​អំពើ​ភេរវកម្ម​នយោបាយ​ប្រឆាំង​ទៅនឹង​ផលប្រយោជន៍​កម្ពុជា ក៏​ដូច​ប្រជាពលរដ្ឋ​របស់ខ្លួន ទោះ​សកម្មភាព​ញុះញង់​នោះ​ស្ថិតនៅ​ឯនាយសមុទ្រ និង​អាច​ជះឥទ្ធិពល ក៏ដូចជា​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ជាយថាហេតុ​បែបណាក៏ដោយ​។ រាជរដ្ឋាភិបាល​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់ តាមផ្លូវ​ច្បាប់​គ្រប់យ៉ាង រួមទាំង​កិច្ចសហការ​អន្តរជាតិ ក្នុងការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​នយោបាយ​ទាំងនេះ​។​

​ការិយាល័យ​អ្នកនាំពាក្យ ក៏​សូមបញ្ជាក់​សារជាថ្មី​ថា សកម្មភាព​ភេរវកម្ម​នយោបាយ​នេះ បង្កើតជា​សង្គ្រាម ចិត្តសាស្ត្រ​នយោបាយ ប្រឆាំង​ពិតប្រាកដ នឹង​ភាពសុខសាន្ត និង​ប្រក្រតីភាព ដែលជា​ជម្រើស​អាទិភាព​របស់ មហាជន​ខ្មែរ​។ សកម្មភាព​ភេរវកម្ម​នយោបាយ​នេះ ប្រឆាំងនឹង​ដំណើរការ​ច្បាប់​កម្ពុជា ប្រឆាំងនឹង​របប​ប្រជា ធិបតេយ្យ កំពុង​អភិវឌ្ឍ​ក្នុង​ភាពទៀងទាត់​តាមច្បាប់​កំណត់​ជា​ធរមាន ដើម្បី​ថែរក្សា​លើកស្ទួយ​សន្តិភាព និង ស្ថិរភាព​នយោបាយ ដែលជា​ទិសដៅ​ដ៏​មាន​សារៈសំខាន់​បំផុត​របស់​កម្ពុជា មិនអាច​ងាករេ​បាន​។​

​រាជរដ្ឋាភិបាល កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ស្និទ្ធ​បំផុត ចំពោះ​រាល់​សកម្មភាព និង​ចលនា វិទ្ធង្សនា​​របស់​បុគ្គល ឬ​ក្រុម​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព ភេរវកម្ម​នយោបាយ​ទាំងនេះ​។ អាជ្ញា​ធរមាន​សមត្ថ​កិច្ច បាននិងកំពុង​ត្រៀម​ជាស្រេច ក្នុងការ​ឆ្លើយតប​ជាមួយនឹង​ការប្រមូល​ភស្តុតាង ជាក់ស្តែង និង​កំណត់​អត្តសញ្ញាណ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ច្បាប់ ដែល​សមាមាត្រ​ឆ្លើយតប​នឹង​សកម្មភាព ភេរវកម្ម​នយោបាយ នៅពេល​ចាំបាច់​ណាមួយ​ ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×