Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តេច​ថៃ ប្រឆាំង​ព្រះរាម​ក្នុង​ការចូល​ប្រកួតប្រជែង​ការបោះឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី​

spot_img

​ព្រះមហាក្សត្រ​ថៃ Vajiralongkorn បាន​ប្រឆាំង​ទៅនឹង​បំណង​របស់​ព្រះរាម​ក្នុងការ​ឈរឈ្មោះ​ជា បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ សម្រាប់​ការបោះឆ្នោត​នៅ​ខែមីនា​ខាងមុខ​។​

​នៅក្នុង​សេចក្តីប្រកាស ព្រះមហាក្សត្រ​បាន​បញ្ជាក់ថា ទង្វើ​របស់​ព្រះរាម​ព្រះអង្គ​គឺជា​ការមិន​គោរព​ទៅនឹង​វប្បធម៌​របស់​ជាតិ​។​

​ម្ចាស់​ក្ស​ត្រី Ubolratana Mahidol ព្រះជន្ម ៦៧​ព្រះវស្សា ត្រូវបានតែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​គណបក្ស Thai Raksa Chart Party ដែលជា​បក្សសម្ព័ន្ធ និង​ស្និត​បំផុត​ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin Shinawatra​។​

​ការប្រកាស​ពី​ការចូលរួម​ក្នុង​នយោបាយ​របស់​គ្រួសារ​រាជវង្ស​បែបនេះ​គឺជា​រឿង​មិន​ធ្លាប់មាន​ពីមុនមក​។ បើតាម​ប្រពៃណី គ្រួសារ​រាជវង្ស​ទាំងអស់​តម្រូវ​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឆាកនយោបាយ​។​

​អ្នកវិភាគ​និយាយថា ការអន្តរាគមន៍​រប​ស់​ព្រះមហាក្សត្រ ទំនងជា​ធ្វើ​ឲ្យ​គណៈកម្មាការ​បោះឆ្នោត​ដក​ឈ្មោះ ម្ចាស់​ក្ស​ត្រី ចេញពី​ការបោះឆ្នោត នៅ​ថ្ងៃទី ២៤ ខែមីនា ខាងមុខ​។​

​បើតាម​សេចក្តីប្រកាស​ពី​ព្រះបរមរាជវាំង ដែលមាន​ការផ្សាយ​គ្រប់​បណ្តាញ​ទូរទស្សន៍​ទាំងអស់ ព្រះមហាក្សត្រ​ថៃ​មាន​ព្រះ​បណ្តូល​ថា “​ទោះបី​គាត់ (​ម្ចាស់​ត្រី Ubolratana Mahidol បោះបង់​ឋានៈ​របស់​ទ្រង់​ជា​លាយលក្ខណ៍អក្សរ ទ្រង់​នៅតែមាន​ឋានៈ​ជា​សមាជិក​រាជវង្ស Chakri ដដែល​”​។​

“​ការចូលរួម​ក្នុង​ឆាកនយោបាយ​របស់​សមា​ជិ​ក​ជាន់ខ្ពស់​នៃ​គ្រួសារ​រាជវង្ស មិន​ថា​វិធី​ណា​ទាំងអស់ វា​ត្រូវបាន​គេ​ចាត់ទុកថា​ជាស​កម្ម​ភាពមិន​គោរព​ទៅនឹង​ប្រពៃណី ទំនៀម​ទំលាប់ និង​វប្បធម៌​របស់​ជាតិ ហើយ​វា​គឺជា​សកម្ម​ភាពមិន​សម​រម្យ​បំផុត​”​។​

​ទោះយ៉ាងណា ម្ចាស់​ត្ស​ត្រី​បាន​ថ្លែង​ការពារ​ខ្លួន និង​ការសម្រេចចិត្ត​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន នាយករដ្ឋមន្ត្រី​។​

​នៅក្នុង​បណ្តាញ​សង្គម Instagram ព្រះ​នាង​បាន​បញ្ជាក់ថា ព្រះ​នាង​បាន​បោះបង​ឋានៈ​គ្រួសារ​រាជវង្ស​ទាំងអស់ ហើយ​បច្ចុប្បន្ន​រស់នៅ​ជា​រាស្ត្រសាមញ្ញ​។​

​ព្រះ​នាង​បញ្ជាក់ថា ព្រះ​នាង​ចង់​ប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ម្នាក់ ដោយ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ ព្រះ​នាង​បន្ថែមថា ព្រះ​នាង​នឹងធ្វើ​កិច្ចការ​ដោយ​ភាពស្មោះត្រង់ និង​ការប្តេជ្ញាចិត្ត ដើម្បី​ភាគ​រីកចម្រើន​របស់​ប្រជាជន​ថៃ​ ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×