Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នេរ​​ខ្សាច់​កម្ពុជា មាន​គ្រឿងចក្រ​បំពាក់​សំអាត

spot_img

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៩​កុម្ភៈ បាន​ឲ្យ​ដឹងថា ឆ្នេរ​ខ្សាច់​កម្ពុ​ជាមាន​គ្រឿងចក្រ​បំពាក់​សំអាត មិន​ត្រឹម​ធ្វើ​ឱ្យ​ឆ្នេរ​និង​ខ្សាច់​ធម្មជាតិ កាន់តែ​មហា​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​សុវត្ថិភាព​ខ្ពស់ ដោយ​គ្មាន​អំបែង​ឬអ្វីៗ​មុត​ទៀត​ទេ​! ។​

​លោក​បន្តថា ​រាជរដ្ឋាភិបាល​ទិញ​គ្រឿងចក្រ​បំពាក់​សំអាត​ធ្នេ​រ​ខ្សាច់ អ្នកណា​ថា​យើ​ង​ធ្វើ​មិនបាន​? អស់​កង្វល់​ជាមួយ​ឆ្នេរ​ខ្សាច់​មិន​ស្អាត​ទៀត​ហើយ​! កុំ​ខឹង​នឹង​រាស្ត្រ​ដែល​សំដែង​កង្វល់ គឺ​ត្រូវខិតខំ​រក​មធ្យោបាយ​ដោះស្រាយ​កង្វល់​! តាម​ទ្រឹស្តី​សេដ្ឋកិច្ច​ទីផ្សារសេរី គឺ​តំរូវការ​ផ្លាស់ប្តូរ ការផ្គត់ផ្គង់​ក៏ត្រូវ​តែ​ផ្លាស់ប្តូរ (demand changes and supply changes” មានន័យថា ត្រូវ​ផ្លាស់ប្តូរ​របៀប​ផ្គត់ផ្គង់​(​ការផ្តល់សេវា​)​ដើម្បី​ឆ្លើយ​តប​ទៅ​តម្រូវការ គឺ​គ្មាន​ន័យ​ថា​ត្រូវ​ផ្លាស់ប្តូរ​អ្នកផ្គត់ផ្គង់​(​អ្នកផ្តល់​សេវា​)​ទេ លើកលែង​តែ​អ្នកផ្គត់ផ្គង់​គ្មាន​សមត្ថភាព​និង​លទ្ធភាព​ឆ្លើ​យ​​តប​នឹង​តម្រូវការ​ថ្មីៗ​បាន​។

​ដោយឡែក​ចំពោះ​ការគ្រប់គ្រង​ទេសចរ​បរទេស អ្នកវិនិយោគ​បរទេស និង​បរិស្ថាន​សំណល់​រឹង​រាវ ក៏​ពិតជា​ធ្វើបាន​នៅពេល​យើង​មាន​ឆន្ទៈ​មុត​ស្រួច ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍន៍​ដោយ​ថ្លៃថ្នូរ​តាម​សង្គម​វប្បធម៌​ខែ្មរ​ដ៍​បវរ​នៃ​យើង​!៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×