Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចាប់បាន​គ្រឿងញៀន​ជិត ២​តោន តម្លៃ​ជិត ១​ពាន់​លាន​ដុល្លា​រ

spot_img

​អាជ្ញាធរ​អា​មេ​រិច​ចាប់បាន​គ្រឿន​ញៀន​ប្រភេទ (methamphetamine) ដែលមាន​តម្លៃ​ជិត ១​ពាន់​លាន​ដុល្លារ ដែល​នេះ​គឺជា​ការចាប់​បាន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់មាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលីស​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ក្រោយពេល​មាន​ប្រតិបត្តិការ​រួមគ្នា​។​

​គ្រឿងញៀន​ទម្ងន់ ១,៧​តោន​ត្រូវបាន​ចាប់​នៅក្នុង​រដ្ឋ​កាលី​ហ្វ​ញ៉ា​កាលពី​ថ្ងៃ​ម្សិលមិញ​។ គ្រឿន​ញៀន​តាំង​នោះ​មានតម្លៃ​ប្រមាណ ៩១១​លាន​ដុល្លា​អា​មេ​រិច ហើយ​វា​មាន​គោលដៅ​ឆ្ពោះទៅកាន់ ប្រទេស​អូស្ត្រាលី​។​

​មួយថ្ងៃ​មុន​ការ​ចាប់បាន​គ្រឿន​ញៀន​ដ៏​ច្រើនបែប​នោះ ប៉ូលីស​ក្នុងប្រទេស​អូស្ត្រាលី​ចាប់បាន​មនុស្ស​
​ចំនួន ៦​នាក់​នៅ​ក្នង​រដ្ឋ Victoria និង New South Wales ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​
​អង្គការ​ចាត់តាំង​ឧក្រិដ្ឋកម្ម​ដែលមាន​មូលដ្ឋាន​នៅ​អា​មេ​រិច ដែល​ក្រុម​បណ្តាញ​ឧក្រិដ្ឋ​កម្មនេះ ត្រូវគេ​ជឿជាក់ថា​នៅ​ពីក្រោយ​ក​រត់ពន្ធ​គ្រឿងញៀន​ដ៏​ច្រើន​សម្បើម​បែប​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×