Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​កប៉ាល់​ដឹក​ភ្ញៀវទេសចរ​បរទេស​ជិត​២​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:០០ មាន​នាវា​ទេសចរណ៍ ០១ គ្រឿង ឈ្មោះ Marella Discovery ដែល​ជានា​វាទី​១០ មកពី​កំពង់ផែ Laem Chabang ប្រទេស​ថៃ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​នាវា​ទេសចរណ៍​នេះ មាន​ផ្ទុក​អ្នកដំណើរ ១.៧៩០​នាក់ (​ស្រី ៩៣៩​នាក់​) និង​នាវិក​ចំនួន ៧៦០​នាក់ (​ស្រី ១៣២ នាក់​)​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ដដែល បន្តថា នាវា​ទេសចរណ៍​ខាងលើនេះ នឹង​ចាក​ចេញពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ម៉ោង ៧​យប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ឆ្ពោះទៅកាន់​កំពង់ផែ Ho Chi Minh ប្រទេស​វៀតណាម​៕ ដោយ​៖ ដែន សីមា​

spot_img
×