Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​អស់សង្ឃឹម ! មើល​កញ្ញា​ស្លៀក Size XXXXL ឥឡូវ​គាត់​ក្លាយជា​…​ស្រី​ស្អាត​ហើយ​ណា៎​!

spot_img

​ពិតជា​ពិបាក​នឹង​ជឿថា​កញ្ញា​វ័យក្មេង​ម្នាក់នេះ បាន​កាត់​បន្ត​ទម្ងន់ ១​ប្រាវ​បាន​ដល់ ៨៣kg ហើយ​បោះបង់ចោល​ទម្លាប់​បរិភោគ​អាហារ តម្លៃ​ដល់​ទៅ ៥០​ផោន (​ប្រមាណ​ជិត ៧០​ដុល្លារ​) ក្នុង​១​ថ្ងៃ​ទៀត ។​

Alysha ពេលដែល​នៅ​ធាត់​…​កន្ទ្រលៗ​

…​ហើយ​ពេល​ក្លាយជា​ក្ងាន​សួគ៌ ដោយ​កាត់បន្ថយ​ទម្ងន់​ចោល Alysha NcNair អាយុ​២១​ឆ្នាំ បាន​ធ្លាក់​ដល់​ស្ថាន​ភាពធាត់​ស្ងៀម​ខណៈពេល​១​ថ្ងៃៗ នាង​ត្រូវ​ចំណាយ​ប្រមាណ ៧០​ដុល្លារ ដើម្បី​ចម្អែត​…​ក្រពះ ។ សម្លៀកបំពាក់​របស់​នា​ង​បាន​ឈានដល់​ប្រើ Size…XXXXL ហើយ​រង​ការអៀនខ្មាស លែង​ហ៊ាន​ចេញពីផ្ទះ ។​

​គ្រា​ឈានដល់​ទម្ងន់ ១៧២kg

​នៅ​វ័យ ១៤​ឆ្នាំ នាង​បង្ខំចិត្ត​ឈប់រៀន​ព្រោះតែ​ការអៀនខ្មាស ហើយ​បាត់បង់​ជំនឿ​ថា​គ្មាន​ឱកាស​ក្លាយ​ជាង “​ស្រី​ស្អាត​” នឹង​គេ ។​

…​រហូត​ថ្ងៃ​មួយគ្រា​នាង​មាន​វ័យ​១៧​ឆ្នាំ នាង​បាន​រង​ការ​ឈ្លក់​ភេសជ្ជៈ​មាន​ហ្គាស ប៊ិះ​ផុត​ដណ្តើម ។ ពេលនោះ​នាង​យល់ថា បើ​មិនមាន​ការប្រែប្រួល​មួយ​ក្នុង​ជីវិត​នាង​នឹង​…​ស្លាប់ ។​

​ក្រោយមក​ភ្លាមៗ​នោះ នាង​បាន​ទៅកាន់​ក្លិប​ហាត់ប្រាណ​ក្បែរ​ផ្ទះ ហើយ​ប្តេជ្ញា​បោះបង់ចោល ការបរិភោគ​អាហារ​តាមចិត្ត​ចង់​ព្រមទាំង​ប្រឹងប្រែង​ហ្វឹកហាត់ ។​

​នាង​ចែករំលែក​ថា ខ្ញុំ​ចាប់ផ្តើម​ដើរ​ច្រើន បរិភោគ​មាន​ផែនការ​និង​កម្រិត​កំណត់ ហើយ​ហាត់ប្រាណ​យ៉ាង​ទៀងទាត់ ។ លទ្ធផល​បានបង្ហាញ​សន្សឹម​គឺ​ទម្ងន់​របស់ខ្ញុំ​បាន​ធ្លាក់ចុះ​រហូត ។​

​ប្រិយមិត្ត ! គ្មានអ្វី​រារាំង​យុវវ័យ​បានទេ សំខាន់​ឲ្យ​តែមាន​ការពិចារណា​ត្រឹមត្រូវ​ចន្ទៈ​មោះមុត​ប្រាកដជា​នាំ​អ្នក​នៅ​កាន់​ជោគជ័យ​ជាពុំខាន ។​

​ប្រឹងប្រែង​ឡើង​គ្មាន​អ្វីដែល​ហួសពេល​នោះទេ​! ។​

ចន្ទ្រា

spot_img
×