Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​អ្នកណា​…​មិន​ខ្លាច បើ​គេ​ហាម​ហើយ​…​ត្រូវតែ​ស្តាប់​តាម​ណា៎​! មើលចុះ​សូម្បី​វេជ្ជបណ្ឌិត​អាមេរិក​ក៏​ញាក់សាច់​និង​ភរិយា​ដែរ​

spot_img

​​វេជ្ជបណ្ឌិត​ម្នាក់នេះ​បាន​សុខចិត្ត​ឈប់​ធ្វើការ ព្រោះតែ​ភរិយា​មិន​យល់ព្រម​នឹង​ការដែល​គាត់​ត្រូវ​ធ្វើការ​ជាមួយ​…​នារី​ម្នាក់ ។​

Clinic នៅបាន​បញ្ជាក់​ច្បាស់​ពី​មូល​ហេតុដែល​វេជ្ជបណ្ឌិត​របស់ខ្លួន​ឈប់​ធ្វើការ ។​

Clinic មួយ​នៅ​អាមេរិក​ទើប​រង “​ដុំថ្ម​” របស់​អ្នកលេង​បណ្តាញ​សង្គម ក្រោយពី​បង្ហោះ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ពី​រឿង​វេជ្ជបណ្ឌិត​ម្នាក់​របស់ខ្លួន​ត្រូវ​ឈប់​ពី​ការងារ​ព្រោះតែ​ប្រពន្ធ​គាត់​មិន​ចង់​ឲ្យ​ប្តី​ធ្វើការ​ជាមួយ​គិលានុប្បដ្ឋាយិកា​ម្នាក់ ។​

​តាម​កាសែត Mirror នោះ សេចក្តីប្រកាស​ត្រូវ​បិទ​ផ្សាយ​នៅ​កន្លែង​ទទួលភ្ញៀវ​របស់ clinic ជា​ទង្វើ “​សំរាម​! មិន​អាជីព​” ។​

​សេចក្តីប្រកាស​ដ៏​ចម្លែក​នេះ​សរសេរថា ៖ “​វេជ្ជបណ្ឌិត Lupardus  នៃ clinic របស់​យើងខ្ញុំ​បាន​ឈប់​ធ្វើការ​ពីថ្ងៃ​ទី ១៨ ខែមករា ឆ្នាំ ២០១៩ ។ មូលហេតុ​នៃ​រឿងនេះ គឺ​ភរិយា​របស់ Lupardus មិន​អនុញ្ញាត​ឲ្យ​គាត់​បន្ត​ធ្វើការ​នៅទីនេះ ក្រោយពេល​យើងខ្ញុំ​ជួល​គិលានុប្បដ្ឋាយិកា ហាត់​ការ​ស្រី​ម្នាក់ ។ យើងខ្ញុំ​សុំទោស​ចំពោះ​ការរំខាន​នេះ ។ Lupardus នឹងមិន​វិល​ត្រឡប់មក​ធ្វើការ​នៅទីនេះ​ទៀត​ទេ​” ។​

​បណ្តាញ​សង្គម​បាន​ពេបជ្រាយ​ថា “​មិនគួរ​ឡើយ​រៀន​ដល់​ថ្នាក់​វេជ្ជបណ្ឌិត បែរជា​បោះបង់​បុព្វហេតុ​ព្រោះតែ​ស្រី​ម្នាក់ ។​

​តាម​ប្រិយមិត្ត​ទង្វើ​របស់​គ្រូពេទ្យ​នេះ​តើ​សម​ដែរឬទេ​? ចុះ​ប្រពន្ធ​គាត់​វិញ​យ៉ាងម៉េច​ដែរ​? ៕ ចន្ទ្រា

spot_img
×