Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​អស់​ទំនុកចិត្ត​លើ​ប៉ូលិស​ប៉ុស្តិ៍ ខណៈដែល​ជនរងគ្រោះ​ជា​ស្ត្រី​កូនខ្ចី​ត្រូវគេ​នាំគ្នា​ចូល​វាយ​ដល់​ក្នុងផ្ទះ រស់នៅ​ទាំង​ភាពភ័យក្លាច និង​សម្រក់​ទឹកភ្នែក​រក​យុ​តិ្ត​ធម៌

spot_img

តាកែវ​៖ ជនរងគ្រោះ​ដែលជា​ស្ត្រី​កូនខ្ចី​ត្រូវគេ​នាំគ្នា​ចូលមក​វាយ​ដល់​ក្នុងផ្ទះ បណ្តាលអោយ​រងរបួស​ត្រង់​ក្បាល កំពុងតែ​រស់នៅ​ទាំង​ភាពភ័យខ្លាច ខណៈដែល​រយៈពេល ៤​ថ្ងៃ​មកនេះ ជនល្មើស​ដែល​នាំគ្នា​ចូលមក​វាយ​គេ​នៅ​ក្នុងផ្ទះ​នោះ គឺ​នៅ​អង្គុយ​ផឹកស៊ី​សប្បាយ​ជាធម្មតា ដោយ​មិន​មានការ​ខ្វាល់​ខ្វា​យ​ពី​បញ្ហា​អ្វី​ឡើយ ខណៈដែល​ជនរងគ្រោះ ពី​នាក់​ប្តី​ប្រពន្ធ​បានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ​រដ្ឋបាល​រកា​ក្នុង ក្រុង​ដូន​កែវ តាំងពី​រសៀល​ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ តែ​មកទល់ពេលនេះ ប៉ូលីស​ប៉ុស្តិ​នៅ​មិនទាន់មាន​ចំណាត់ការ ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ដែល​ចូលមក​វាយ​គេ​ដោយ​ចេតនា នៅក្នុង​ផ្ទះ ក្នុងពេលដែល​ស្ត្រី​រងគ្រោះ​កំពុង​ដេក​បំ​ប៉ៅ​ដោះ​កូន​នៅលើ​គ្រែ​មុខផ្ទះ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ទាល់ តុលា រួមជាមួយ​ប្តី បាន​និយាយ​ទាំង​ទឹកភ្នែក​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា ធ្វើ​ម្តេច​យើង​ជា​អ្នក​ក្របង គេ​ចង់​ធ្វើបាប ឬ​មើលងាយ ស្រេច​តែ​ចិត្ត​អ្នកមានអំណាច​និង​មាន​លុយ ។ ស្ត្រី​រងគ្រោះ​ខាងលើ​បាន​និយាយទៀតថា រូបគាត់​ជាមួយនិង​ប្តី និង​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុ​ការ​ណ៏​ដែល​ស្ត្រី​ជា​ជនសង្ស័យ​មាន​គ្នា ២​នាក់ ចូលមក​វាយ​រូបគាត់​ដល់​ក្នុងផ្ទះ​នោះ មកទល់ពេលនេះ គឺ​គេ​នៅតែ​ផឹកស៊ី​ជប់លាង យ៉ាង​សប្បាយ​នៅឡើយ មិនមាន​ការឃាត់ខ្លួន​អ្វី​ឡើយ ហើយ​សកម្មភាព​បែបនេះ ពិតជា​ធ្វើអោយ​ពួកគាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ទាំង​ភាពភ័យខ្លាច និង​អស់ជំនឿ​ទុកចិត្ត​លើ​ប៉ូលីស​តទៅទៀត​ហើយ ។

គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក​តែងតែ​ធ្វើការ​ប្រជុំ​ជាមួយនិង​មន្ត្រី​នៅក្រោម​ឱវាទ ជំ​រុះ​អោយ​មន្ត្រីនគរបាល​ទាំងអស់ ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​លើ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ និង​សុ​វត្តិភាព​ភូមិ​ឃុំ ដើម្បីអោយ​ប្រជាពលរដ្ឋ កាន់​តែមាន​ជំនឿ​ទុកចិត្ត​លើ​សមត្ថកិច្ច​កាន់តែខ្លាំង ផ្ទុយទៅវិញ​បែប​ជា​ប៉ូលីស​ប៉ុស្តិ​រដ្ឋបាល​រកា​ក្នុង បែរជា​ធ្វើអោយ​ពលរដ្ឋ​អស់ជំនឿ​ទុកចិត្ត​លើ​សមត្ថកិច្ច​ទៅវិញ ខណៈដែល​មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា ចូលមក​វៃ​មនុស្ស​ដល់​ក្នុងផ្ទះ ហើយ មិនមាន​ការឃាត់ខ្លួន រក​ដំណោះស្រាយ បែរជា​សរសេរ​បាយ​ការ​ណ៏​បន្ធូរ បន្ធូរ​ទោស និង​គ្មាន​ដាក់​ជា​ស្ថាន​ទំ​នង់​ទោស ដើម្បី​រក​យុ​ត្តិ​ធ​ម៏​អោយ​ពលរដ្ឋ​ស្លូតត្រង់​ឡើយ ។ ជុំវិញ​ករណី​ខាងលើនេះ ប្តី​ប្រពន្ធ​ដែលជា​ជនរងគ្រោះ​គោរព​ស្នើ​សុំអោយ​ឯកឧត្តម​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង មេត្តាជួយ​រក​អ​យុ​តិ្ត​ធ​ម័ និង​ផ្តល់នៅ​សេចក្តីទុកចិត្ត​មកអោយ​ពួកគាត់​វិញ​ផង ។

​គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំនុច​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ មាន​ករណី​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង ដោយមាន​មន​សុ្ស​ចំនួន ៣​នាក់ ក្នុងនោះ​មាន​ប្រុស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ដឹក​ស្ត្រី​ពីរ​នាក់ ចូលមក​វាយ​ស្ត្រី​រងគ្រោះ​ដល់​ក្នុងផ្ទះ មានឈ្មោះ ទាត់ តុលា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ពោធិ៍​ម្អម ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង សព្វថ្ងៃ​មក​ជួល​ផ្ទះ​គេ​លក់ដូរ​ជាមួយនិង​ប្តី​នៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បណ្តាលអោយ​ត្រូវរបួស​រលាត់​ក្បាល​ផ្នែក​ខាងស្តាំ​ហូរឈាម និង​នៅលើ​ដើមទ្រូង ។ ស្ត្រី​រងគ្រោះ​បាន​និយាយថា ជនសង្ស័យ​ដែល​ចូលមក​វាយ​រូបនាង​នោះ មានឈ្មោះ គ្រុយ អូន ភេទ​ស្រី និង​ឈ្មោះ ឡៃ ភេទ​ស្រី បាននាំគ្នា​ជិះ​ម៉ូតូ​មក​ព្រួត​វាយ​ដោយ​ពុំ​ដឹង​មូលហេតុ​ខណៈដែល​គាត់​កំពុង​ដេក​បំ​ប៉ៅ​ដោះ​កូន​នៅលើ​គ្រែ​មុខ​តូប​លក់ដូរ​របស់ខ្លួន​។ ហើយ​សកម្មភាព​ដែល​ស្ត្រី​២​នាក់​វាយ​នោះ​គឺ យក​ស្បែកជើងកែងចោទ​វាយ​លើ​ក្បាល​ជាច្រើន​ស្បែកជើង និង​ទាត់​ធាក់​ផងដែរ​។ ក្រោយ​កើតហេតុ​រូបគាត់​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាលរ​កា​ក្នុង ទៅលើ​ស្ត្រី​ទាំង​២​នាក់​នេះហើយ​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​និង​សូម​ឲ្យ​សមត្ថកិច្ច​មេត្តា​ចាត់ការ​ពួគគាត់​តាម​នីតិវិធី​ផង​ចុះ​៕ តាកែវ​

spot_img
×