Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុបឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់​បង្ហាញ​ឬ​ក​ចែក​លុយ​កូន​ជា​សាធារណៈ​

spot_img

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​យប់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ឲ្យ​លុបឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​យប់​ថ្ងៃទី​៩​កុម្ភៈ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា «​នេះ​គឺជា​វះកាត់​ប្រកបដោយ​ការឈឺចាប់​។​

​នេះ​ជា​អភិក្រម​ទី​៥​គឺ​ការវះកាត់​»​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Gee Yong បានសរសេរថា «​នាង​ខ្ញុំ​Gee Yong ម្ចាស់​អា​ខោ​ន​Fb សូម​ជំរាប​បកស្រាយ​ជូន​បងប្អូន​ក្នុង​FB ថា រឿង​លោកពូ គឹម រស្មី ចែក​ថវិការ​អោយ​កូនៗ ក្នុង​កម្មវិធី​ខួបកំណើត​ចៅ ស្រី​នៅ​យប់​ថ្ងៃ 05/02/2019 នេះ​រូបគាត់​គ្មាន​បំណង​ចង់​ផ្សព្វផ្សាយ​ឫ​ចង់​បង្អួត​ចេញ​ជា​សាធារណៈ​នោះទេ ព្រោះ​កម្មវិធី​នេះ​ជា​កម្មវិធី​តូចតាច​លក្ខណៈ​គ្រួសារ​។ ហេ​ី​យ​ថវិការ​នេះ​បានមកពី​ការលក់​ជ​រ័​កៅស៊ូ ព្រោះ​គាត់​មាន​ចំការកៅស៊ូរ និង រោងចក្រ​កែឆ្នៃ​ជ​រ័​កៅស៊ូរ របស់គាត់​។​លុយ​នេះ​មិន​ពាក់​ព​ន្ធ័​រឿង​លុយ​ប្រាក់ខែ​ឫ​លុយ​បទល្មើស​ព្រៃឈើ​ដូច​ការបកស្រាយ​របស់​មតិ​មួយចំនួន​ក្នុង​បណ្ដាញ​សង្គម​bf នោះទេ នាង​ខ្ញុំ​ថត​វី​ដី​អូរ​នេះ​បង្ហោះ​មិនបាន​សុំ​ការអនុញ្ញាត​ពី​លោកពូ​ជាមុន​នោះទេ ព្រោះ​នាង​ខ្ញុំ​យល់ថា​វា​ជា​រឿង​អបអរ តែ​បែ​ជា​ធ្វើអោយ​ប៉ៈ​ពាល់​ដល់​កិត្តិយស​របស់​លោកពូ ទៅវិញ​»​។​

​កាលពីពេល​ថ្មីៗ​នេះ មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​លោក គឹម រស្មី មាន​តួនាទី​ឋានៈ​ត្រឹមតែ​ជា​មេ​ប៉េអឹម​ខេត្ត​មួយ​សោះ បែរជា មាន​លុយ​ចែក​កូនៗ​ដល់​ទៅ​៥០​ម៉ឺន​ដុល្លារ ក្នុង​ពិធី​ខួបកំណើត​កាលពី​យប់មិញ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​លោក​បាន​អះអាង​ជា​សាធារណៈ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​បុក​របស់ បងស្រី​ឈ្មោះ Gee Yong បាន​បង្ហោះ​កាលពី​យប់មិញ​លោក គឹម រស្មី បាន​ឡើង​ឈរលើ​វេទិកា​ខួបកំណើត ឈរ​អមដោយ​ភរិយា និង​កូនៗ ហើយ​លោក​បានប្រកាស​ជា​សាធារណៈ ចែក​សែក​ដល់​កូនៗ​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក សរុប​៥០​ម៉ឺន​ដុល្លារ សម្រាប់​ជា​កាដូ​ដល់​ពួកគេ​។ ហើយ​លោក​បាន​បញ្ជាក់ទៀតថា លោក​ក៏បាន​បញ្ជូន​កូន​ទៅ​រៀន ដល់​ប្រទេស​សឹង្ហ​បុរី​ផងដែរ​។​

​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ បានធ្វើ​ឲ្យ​មហាជន​មានការ​ងឿងឆ្ងល់ ចំពោះ​ចំណូល​របស់លោក​មេបញ្ជាកា​រ​ប៉េអឹម​ខេត្ត​ទិសឦសាន គឹម រស្មី ខណៈ​ប្រាក់ខែ​រដ្ឋ​ត្រឹមតែ​ជាង​១​លាន ឬ​២​លាន​រៀល​ប៉ុណ្ណោះ​។ មហាជន​ចោទ​ជា​សំណួរ​ថា ទ្រព្យសម្បត្តិ​គាត់​មហិមា​ណាស់ តើ​គាត់​បាន​មកពីណា ?៕ ​ដោយ​ ៖​ កូ​ឡាប​

 

spot_img
×