Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ មាន​បញ្ហា​ជាច្រើន​កើតឡើង​ក្នុងថ្ងៃនេះ ។ ប្រហែលជា​ថ្ងៃ​សំនាង​របស់​កំពុង​ថយ​ចុះ ហើយ​ថ្ងៃនេះ​អ្នកនឹង​ចាប់ផ្តើម​ប្រមុខ​ជាមួយ​បញ្ហា​ក្នុង​ការងារ ។ ប៉ុន្តែ​អ្នកមាន​លទ្ធភាព​ដោះស្រាយបាន​ហេតុនេះ​ប្រសិន​ថ្ងៃនេះ​អ្នកមាន​ការប្តេជ្ញា​ថែម​បន្តិចទៀត​នោះ គ្រប់យ៉ាង​នឹង​ប្រែជា​ងាយស្រួល​ជាង ។ អ្នកនឹង​ត្រូវការ​ភាព​អត់ធ្មត់ ប្រសិន​ចង់​រក្សា​គម្រោង​នេះ​តាម​ផែន​ការដែល​ខ្លួន​ចង់បាន ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ​ពោរពេញ​ដោយ​ភាព​រីករាយ​កក់ក្តៅ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៣,៤​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក​។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , កុរ ។​

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​អ្នក​អាច​បានទទួល​ប្រផ្នូល​ល្អ​ច្រើន​អំពី​ហិរញ្ញវត្ថុ ឬ​ការងារ ។ យីអ៊ុន​របស់​អ្នក​ឡើង ហេតុនេះ​អាច​នឹងមាន​មនុស្ស​នាម​មក​ឲ្យ​នូវ​ឱកាស​បង្កើន​ប្រាក់ចំណូល​យ៉ាងច្រើន​ក្នុង​ពេលនេះ ។ រឿង​មនោសញ្ចេតនា មិនបាន​ល្អប្រសើរ ងាយ​កើតមាន​ការខ្វែងគំនិត​គ្នា ។ បន្ថែម​លើ​នោះ​អាច​អ្នក​ពុំមាន​សុខភាព​ល្អ ចូរ​ខំប្រឹង​សម្រាក​ថែទាំ​សុខភាព​ឲ្យ​បាន​ច្រើន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​ទឹកខ្មៅ , លឿង​។ ឆ្នាំ​អ្នកយក​អាសា រកា , កុរ ។​

​ឆ្នាំខាល ៖ អ្នកមានគុណ​សម្បត្តិ​ច្រើន​អំពី​ផ្នែក​ការទូត ហេតុនេះ​អ្នក​អាច​ពង្រីក​បញ្ហា​ទំនាក់ទំនង​របស់ខ្លួន​ឈានឡើង​១​ជំហាន​ថ្មី​ទៀត ក្នុងថ្ងៃនេះ ។ អ្នកមាន​លទ្ធភាព​អាច​សហការ​ជាមួយ​មនុស្ស​ដែល​អាច​ផ្តល់ឱកាស​ច្រើន​សម្រាប់​ប្រាក់​ក្នុង​ឆ្នាំ​ថ្មី ។​

​រឿង​មនោសញ្ចេតនា​ក៏​រលូន​ល្អ​និង​សុភមង្គល ។ រឿង​លុយកាក់​ថ្ងៃនេះ​គ្មាន​បញ្ហា តែ​ត្រូវ​ប្រយ័ត្ន​ការធ្វើដំណើរ​ក្រែង​ជួប​គ្រោះថ្នាក់ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ប្រផេះ , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា មមី , វក ។​

​ឆ្នាំថោះ ៖ ថ្ងៃនេះ​ជា​ពេល​ល្អ គួរ​ចាប់ផ្តើម​គម្រោងការ​ថ្មី ពង្រីក​សមត្ថភាព​ច្នៃប្រឌិត​របស់ខ្លួន ។ អ្នក​ហាក់ដូច​មាន​ប្រភព​ថាមពល​ដ៏​អស្ចារ្យ​ដើម្បី​ចាប់ផ្តើម​អ្វីៗ​គ្រប់យ៉ាង និង​មាន​គូស្នេហ៍​ចាំ​គាំទ្រ ផ្តល់​កម្លាំងចិត្ត​គ្រប់ពេលវេលា ។ បញ្ហា​លុយកាក់ ទោះបី​មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​លើស​ផែនការ តែ​អ្នក​នៅតែ​រីករាយ​សប្បាយចិត្ត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ទឹកខ្មៅ , ស​។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា ។​

​ឆ្នាំរោង ៖ ថ្ងៃនេះ​អ្នកមាន​បញ្ហា​សុខភាព​បន្តិច តែ​ក៏ត្រូវ​ប្រយ័ត្ន​បញ្ចៀស​កុំ​ឲ្យ​ជំងឺ​ស្រាល​ប្រែ​ទៅជា​ធ្ងន់ ។ ងាយ​មាន​អ្នក​ច្រណែនឈ្នានីស​ក្នុង​ការងារ ដូច្នេះ​គួរ​ត្រៀម​ចិត្ត​ជាមុន ហើយ​ប្រសិន​អាច​ចូរ​ប្រឹង​កម្ចាត់​ចេញ​រឿង​មិន​សប្បាយ​ចាត់ទុក​មិនបាន​ដឹងឮ ។ ចំពោះ​លុយកាក់​នោះ​គ្មាន​ការប្រែប្រួល​ច្រើន ហើយ​អ្នក​ក៏​មិនចាំបាច់​ត្រូវ​ខ្វាយខ្វល់​ពី​វា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​ទឹកខ្មៅ , ផ្កាឈូក​។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , កុរ ។​

​ឆ្នាំម្សាញ់ ៖ អ្នកនឹង​ជួប​បញ្ហា​អំពី​លុយកាក់ ។ អ្នក​ងាយ​ត្រូវ​បាត់​របស់ ឬ​លង់ខ្លួន​ក្នុង​ល្បែង​ផ្សងសំណាង ។ ថ្ងៃនេះ​អ្នក​ក៏​គួរ​គិតគូ​ឡើងវិញ​ផែនការ​របស់ខ្លួន​ក្នុង​ពេលវេលា​ខាងមុខ ដកខ្លួន​ចេញពី​ការសប្បាយ​គ្មាន​ប្រយោជន៍ ។ រឿង​មនោសញ្ចេតនា ហាក់​ស្រុតចុះ​និង​កំពុងមាន​ភាព​នឿយណាយ​ងាយ​មាន​វិវាទ​នឹង​គ្នា ។ ចំពោះ​អ្នក​នៅ​លីវ​ថ្ងៃនេះ​ពុំមាន​ក្តីសង្ឃឹម​ណាមួយ ក្នុង​រឿង​មនោសញ្ចេតនា ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​លឿង , ត្នោត​។ ឆ្នាំ​អ្នកយក​អាសា រកា , មមី ។​

​ឆ្នាំមមី ៖ ជា​ថ្ងៃ​ដ៏​ស្ងប់​សុខ​មួយ ចំពោះ​អ្នក​ដោយ​ពុំ​រវល់​អ្វី​ច្រើន ។ ប៉ុន្តែ​អ្នក​ហាក់​ខ្ជិល​ចលនា​បន្តិច ដោយ​ភាគច្រើន​វិលវល់​នៅ​នឹង​ផ្ទះ និង​ដេក​លើ​គ្រែ នេះ​ជា​រឿង​មិនល្អ​សោះឡើយ​សម្រាប់​អ្នក​នៅ​លីវ ។ ចំពោះ​ហិរញ្ញវត្ថុ​មិន​ជួប​ការលំបាក​អ្វី​ឡើយ តែ​អ្នក​មានការ​ខ្វាយខ្វល់​ក្នុង​ការរៀប​ផែនការ​ប្រើប្រាស់ ពិសេស​ការ​ឲ្យ​ខ្ចី​ដើម្បី​ធានា​សុវត្ថិភាព ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ ១៥h-11h ។ ពណ៌​ផ្កាឈូក , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ថោះ ។​

​ឆ្នាំមមែ ៖ ថ្ងៃនេះ​អំណោយផល​ល្អ​បំផុត​សម្រាប់​អ្នក ។ អ្នក​អាច​បានទទួល​ការ​ណាត់ជួប អញ្ជើញ​ទៅ​ទទួលទាន​អាហារ និង​ថែមទាំង​អាចមាន​ឱកាស​ថ្មីៗ​ជាច្រើន​ក្នុង​ការងារ ។ រឿង​មនោសញ្ចេតនា មាន​ភាព​រីករាយ​កក់​ក្តៅ​ក្រៃលែង ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​កុំ​ធ្វើ​អ្វី​លើស​កម្លាំង ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ ។​

​ឆ្នាំវក ៖ អ្នក​ជួប​រឿង​សំណាងល្អ​ច្រើន ។ អាច​បាន​ឈ្នះល្បែង​ផ្សងសំណាង តែ​កុំ​លង់ខ្លួន​ជ្រៅ​នឹង​វា ។ ការងារ​ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដូច​បំណង ដោយ​គ្មាន​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​រារាំង ។ ទំនាក់ទំនង​មនោសញ្ចេតនា​កាន់តែ​រឹងមាំ​ជ្រាលជ្រៅ​ពុំមាន​ផល​រមាស់​អ្វី​ឡើយ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ​។ ឆ្នាំ​អ្នកយក​អាសា កុរ , ចរ ។​

​ឆ្នាំរកា ៖ អ្នក​កំពុងមាន​កង្វល់​ខ្លះៗ​អំពី​ការងារ​របស់ខ្លួន​ក្រែង​មិន​សម្រេច​តាម​ផែនការ ចូរ​ស្ងប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ព្រោះ​គ្រប់យ៉ាង​នៅតែ​ដំណើរការ​ដោយ​រលូន​ល្អ ។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ពេល​ចាយវាយ​ប្រាក់កាស ព្រោះ​អាច​ត្រូវ​បាត់បង់ ឬ​ចំណាយ​ខុស​ផែនការ ។ រឿង​មនោសញ្ចេតនា ល្អប្រសើរ​ប្រកបដោយ​ភាពសុខដុមរមនា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ ១៥h-17h ។ ពណ៌​លឿង , ទឹកក្រូច​។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , មមី ។​

​ឆ្នាំចរ ៖ រឿង​មនោសញ្ចេតនា​លេច​វត្តមាន “​ជន​ទី​៣” មក​កកូរកកាយ​បំបែកបំបាក់ ។ ការខ្វះ​ភាពនឹងនរ​អត់ធ្មត់​នឹងធ្វើ​ឲ្យ​ចំណង​ស្នេហ៍​កាន់តែ​ប្រេះឆា ឈានដល់​ការបែកបាក់ ។ ថ្ងៃនេះ​ត្រូវ​ប្រ​យ័​តុ្ន​ចំពោះ​រឿង​ខ្ចីបុល​ពិសេស​អ្នកមាន​ទំនាក់ទំនង​សិ្ន​ទ្ធ​ស្នាល ព្រោះ​ប្រាក់​ដែល​ឲ្យ​ទៅ​មិន​ងាយ​ទារ​វិញ​បានឡើយ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ ៥h-៧h ។ ពណ៌​ត្នោត , ទឹកក្រូច​។ ឆ្នាំ​អ្នកយក​អាសា កុរ , មមែ ។​

​ឆ្នាំកុរ ៖ អ្នក​មានឱកាស​រកប្រាក់​ច្រើន​ក្នុងថ្ងៃនេះ និង​អាច​ចាប់ផ្តើម​បើកហាង​ថ្មី ។ រាសី​ល្អ តែ​អ្នក​ក៏​គួរ​បង្ការ​បញ្ហា​ហិរញ្ញវត្ថុ កុំ​ជឿទុកចិត្ត​គេ​ជ្រុល​ដោយ​ប្រគល់​ប្រាក់កាស ឬ​ប្រាប់​ពី​អាថ៌កំបាំង​របស់​អ្នក ។ រឿង​មនោសញ្ចេតនា​រីកចម្រើន​ជាង​មុន និង​អាច​ឈានទៅ​កំណត់​ថ្ងៃ​ចូល​រោង​ជ័យ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៥​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ ៣h-11h ។ ពណ៌​ក្រហម , ទឹកក្រូច​។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ចរ ៕

spot_img
×