Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​បងប្អូន​កម្មករ សូមកុំ​ជឿ​ទៅតាម​ការ​ញ៉ុះ​ញ៉ុ​ង ពី​ក្រុម​ជន​អគតិ​ក្នុង​ចេតនា​បំភាន់ បំភ្លៃ​ការពិត ឬ​ការធ្វើ​កូដកម្ម បាតុកម្ម​បំបែក​ឆ្នាំងបាយ​ខ្លួនឯង​

spot_img

​លោក ឃួ​ង ស្រេង បាន​ណែនាំ ឲ្យ​មន្ត្រី​អាជ្ញាធរ​ភូមិ សង្កាត់ ខណ្ឌ ត្រូវ​ចុះទៅ​ដល់​កន្លែង​ស្នាក់នៅ របស់​កម្មករ កម្មការិនី មើល​ពី​តម្រូវការ​ជាក់ស្តែង​ទឹក ភ្លើង សំរាម​ជាដើម​។​

​ការលើកឡើង​យ៉ាង​ដូច្នេះ របស់ លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​-​សមាជិកា សាខា​បក្ស​សហជីព​មូលដ្ឋាន តាម​រោងចក្រ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែង​ទៀតថា «​បងប្អូន​កម្មករ​-​កម្មការិនី​យើង​មាន​ឪពុក​ម្នាក់ ប្រកបដោយ​ព្រហ្ម​វិហារធម៌ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែបាន​គិតគូរ​សុខ​ទុក្ខ និង​បំពេញតម្រូវការ​ជូន បងប្អូន​កម្មករ​-​កម្មការិនី​យើង គ្រប់ពេលវេលា​តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ទាំង​៩​ចំណុច​ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​យើង ទទួលបាន​ផលប្រយោជន៍​រួមទាំង​ប្រាក់បៀវត្ស​បាន​សមរម្យ​ទៀតផង​»​។​

​លោក បាន​បញ្ជាក់ថា បងប្អូន​កម្មករ កម្មការិនី បើ​មាន​បញ្ហា​បន្ទាន់​ណាមួយ សុំ​ទៅរក​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ជិត​បំផុត គឺ​មន្ត្រី​គណបក្ស​រងចាំ​ទទួលដោះស្រាយ​តាម​ជាក់ស្ដែង​ជូន​ភ្លាម​។ លោក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្ម​ការ កម្មការិនី សុំ​កុំ​ជឿ​ទៅតាម​ការ​ញ៉ុះ​ញ៉ុ​ង ពី​ក្រុម​ជន​អគតិ​ក្នុង​ចេតនា​បំភាន់ បំភ្លៃ​ការពិត ឬ​ការធ្វើ​កូដកម្ម បាតុកម្ម​បំបែក​ឆ្នាំងបាយ​ខ្លួនឯង​នោះ​។​

​ឱកាស​នោះ លោក ឃួ​ង ស្រេង ក៏បាន​លើកឡើងថា កន្លងមក​តាមរយៈ​ការទទួល​ជួប​សំណេះសំណាល របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែបាន​ប្រកាស អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គោលនយោបាយ​ជាតិ​គាំពារ​សង្គម ចំពោះ​បងប្អូន​កម្មករនិយោជិត​។​

​ដោយនៅ​ឆ្នាំ​២០១៩​នេះ អ្វីដែល​សម្តេច​តេ​ជោ​ប្រកាសជូន​បងប្អូន​កម្មក​រ​និយោជិត ដោយមាន​ប្រាក់​ឈ្នួល​ប្រចាំខែ ១៨២​ដុល្លារ ព្រមទាំង​បើក​២​ដង​ក្នុង​មួយខែ​។ ការពិនិត្យ​សុខភាព ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ ដោយ​ឥត​បង់ថ្លៃ ដោយ​គ្រាន់តែ​ប្រើ​ប័ណ្ណ ប​.​ស​.​ស ។ ចំពោះ​ស្ត្រី​សំរាលកូន ត្រូវ​ឈប់សំរាក​៣​ខែ ទទួល​ប្រាក់​១២០% ជាដើម -​ល​-​។​

​នាឱកាស​ដ៏​ស្និទ្ធស្នាល​នេះដែរ លោក ឃួ​ង ស្រេង ក៏បាន​នាំយក​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ផ្តល់ជូន​បងប្អូន​កម្មក​រ កម្មការិនី​ទាំង​១,១៣៤​នាក់ ក្នុង​ម្នាក់​ថវិកា​២​ម៉ឺន​រៀល​ផងដែរ​។​

​ទិវា​នៃ​ក្តី​ស្រឡាញ់​ខិតជិត​មកដល់ គឺ​ថ្ងៃទី​១៤ ខែកុម្ភៈ ខាងមុខនេះ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​តាម​រោងចក្រ សូមកុំ​យក​ថ្ងៃ​១៤​កុម្ភៈ ទៅ​ប្រព្រឹត្តិ​រឿង​ស្នេហា​ប្រាសចាក​ប្រពៃណី​វប្បធម៌​ខ្មែរ​។​

​លោក ឃួ​ង ស្រេង បាន​បន្តទៀតថា រឿង​ស្នេហា​ស្រី​-​ប្រុស ជា​រឿង​ធម្មជាតិ​របស់​សត្វលោក តែ​យើង​មិនត្រូវ​ភ្លេច​កិត្តិយស និង​ប្រពៃណីជាតិ​នោះទេ​។ ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ មិនមែន​សំដៅ​តែ​ទៅលើ​រឿង​ស្នេហា​ស្រី​-​ប្រុស​នោះទេ គឺ​គេ​អាចធ្វើ​ចំពោះ​ឪពុកម្តាយ លោកគ្រូ​អ្នកគ្រូ ជីដូន​ជីតា មិត្តភក្តិ​ជាដើម គ្រប់​៣៦៥​ថ្ងៃ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×