Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​រាយ​ខ្សែភ្លើង​ឆក់​ត្រី បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​

spot_img

កណ្តាល ​៖ នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា មាន​ករណី បុរស​ម្នាក់​រាយ​ខ្សែភ្លើង​ឆក់​ត្រី បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់ ដែល​កើ​ត‌​ហេ​តុថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​ប្រហែល ៦​និង​៤៥​នាទី នៅ​ចំណុច​ប្រឡាយទឹក ស្ថិតនៅ​ភូមិ ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជន​រង​គ្រោះស្លាប់ ឈ្មោះ សាន ធារ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ​ផលិត​អំពូល​ភ្លើង រស់នៅ​ភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ វត្ថុតាង​ចាប់យក ខ្សែភ្លើង​ប្រវែង ៣៥០​ម៉ែត្រ ស្កុ​ត​ពណ៌​ខ្មៅ​១​ដុំ សំរាប់​រុំខ្សែ​ភ្លើង​ ។

​តាម​ការ​សួរ​បំភ្លឺ​របស់​ប្រពន្ធ​ឈ្មោះ​ធ​ល ស្រី​លីន ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្ថិតនៅ​ភូមិ ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ណា​ល បាន​ឲ្យ​ដឹងថា​នៅពេល​ព្រឹក​ប្រហែល​ម៉ោង​៦និង៣៥​នាទី​មេភូមិ​បាន​ទៅប្រាប់​គាត់​ដល់ផ្ទះ​ថា​ប្តី​ឯង​ឆក់​ត្រី ឥឡូវ​បាន​ឆក់​ខ្លួនឯង​ស្លាប់​បាត់ទៅហើយ ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​ក៏​មកដល់​កន្លែងកើតហេតុ ឃើញ​ប្តី​ស្លាប់​ដូច​មេភូមិ​ប្រាប់​មែន​ ។​

​ក្រោយមក​សមត្ថកិច្ច​នគ​របាល​ផ្នែក​ពិនិត្យ វិភាគ​កន្លែងកើតហេតុ​ស្រុក​អង្គស្នួល បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដោយមាន​ចូលរួម​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល លោក​ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នឹង​ប្រព​ន្ឋ បងប្អូន​នៃ​សព បានធ្វើការ​ពិនិត្យ លើ​ជនរងគ្រោះ ឃើញ​ស្នាម​ម្រាមដៃ​ឆក់​ខ្លោច​។​

​ការសន្និដ្ឋាន​របស់​ជំនាញ​និង​លោកគ្រូ​ពេទ្យ ឃើញថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​។ សព​បាន​ប្រគល់ជូន ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×