Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​អធិការនគរបាល​ស្រុក​មេមត់ ប្រកាស​តាម​ចាប់ខ្លួន លើ​បណ្ដាញ​សង្គម​ហ្វេសបុកចំនួន ២លើក ត្រូវ​ចាប់ខ្លួនបាន​ហើយ​

spot_img

ត្បូងឃ្មុំ​ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បើក​កិច្ចប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ បានមក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ដោយ​សហការ ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដារ និង​ទទួលបាន​ព័ត៌មាន ពី​កម្លាំង​នៅ​មូលដ្ឋាន បន្ទាប់ពី​មុខសញ្ញា​នេះ បានប្រកាស​តាម​ចាប់ខ្លួន​ចំនួន ២ លើក នៅលើ​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃទី ១ មករា ២០១៩ និង​ថ្ងៃទី ២ កុម្ភៈ ២០១៩ ។​

​ជាក់ស្តែង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម នៅ​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ១២ និង ៥០ នាទី កម្លាំង​យើង បាន​ចុះ​ទៅដល់​ចំណុច​មួយ តាមរយៈ​ព័ត៌មាន​ដែល​រាយការណ៍​មក​នោះ គឺ​បានឃើញ​មុខសញ្ញា​ចំនួន ២ នាក់ នៅ​កំពុង​បុក​ប៊ី​យ៉ែ​ផ្ទះមួយ​កន្លែង ៖ ១.​ឈ្មោះ នី រ៉​សាត ហៅ ពៅ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ​-​ឥស្លាម , ២.​ឈ្មោះ ហ៊ឹម កំ​រ៉ី ហៅ សាន់ រៃ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ​-​ឥស្លាម រស់នៅ​ភូមិ​សា​ឡង់​២ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ជាមួយគ្នា ។ គ្រាន់តែ​ពួកគេ​ឃើញ​សមត្ថកិច្ច​យើង ក៏​ព្យាយាម​គេច​ចេញពីផ្ទះ​នោះ ប៉ុន្តែ​ត្រូវ​កម្លាំង​យើង ស្ទាក់​ចាប់បាន​ភ្លាមៗ រួច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដោយ​ឆែកឆេរ​ទៅលើ​ខ្លួន​ឈ្មោះ ហ៊ឹម កំ​រ៉ី ហៅ សាន់ រៃ ភេទ​ប្រុស បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា ថ្នាំញៀន​ចំនួន ១៥ កញ្ចប់ លាក់ទុក​ក្នុង​កញ្ចប់​បារី ។​

​ក្រោយពី​កម្លាំង​យើង​បញ្ជូន​ខ្លួន​មុខសញ្ញា ដែល​ចាប់បាន​នោះ មកដល់​អធិការដ្ឋាន​នគរបាល​ស្រុក នគរបាល​ជំនាញ​យើង បាន​រកឃើញ​នូវ​ដីកា​ចំនួន ៣ ច្បាប់ ដែល​បាន​ចោទ​លើ​ឈ្មោះ នី រ៉​សាត ហៅ ពៅ ភេទ​ប្រុស នោះ​ជា​មុខសញ្ញា​មាន​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន រហូត​ចំនួន ៣ ដីកា ៖ -​ដីកា​លេខ ១៣៦ ចុះ​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ របស់លោក​ស្រី នូ ច័ន្ទ​សុគន្ធា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចោទ​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​កំពាន់ ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៦ ។ -​ដីកា​លេខ ០៥ ចុះ​ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ របស់លោក ឈិ​ត វិ​នា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​បើក​ការ​ស៊ើបសួរ និង​ដាក់​ឲ្យ​ពិនិត្យ​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​សំរោង​ជើង ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦ ។ -​ដីកា​លេខ ១៥៤ ចុះ​ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ របស់លោក សុខ លី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចោទ​ពីបទ ទទួលផល​ចោរកម្ម ប្រព្រឹត្ត​នៅ​ភូមិ​សា​ឡង់​២ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៦ ។​

​ចំពោះមុខ​សញ្ញា​ឈ្មោះ ហ៊ឹម កំ​រ៉ី ហៅ សាន់ រៃ ភេទ​ប្រុស នោះ​ជា​មុខសញ្ញា​មាន​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ៣៨៩ ចុះ​ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ របស់លោក​ស្រី ហៃ ណៃ​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ចោទ​ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ចំការ​គ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។​

​បច្ចុប្បន្ន​មុខសញ្ញា​ទាំងពីរ ត្រូវបាន​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ កសាង​សំណុំរឿង រួមទាំង​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១៥ កញ្ចប់ បញ្ជូនទៅ​ឲ្យ​តុលាការខេត្ត​ត្បូងឃ្មុំ ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ដាក់ពន្ធនាគារ យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ វត្ថុតាង ដែល​សមត្ថកិច្ច​យើង ដកហូត​ចំពោះមុខ និង​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×