Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ប្ដី ដែល​យក​អង្រែ និង​ដងចប វាយ​សម្លាប់​ប្រពន្ធ ព្រោះ​ប្រច័ណ្ឌ​ប្រពន្ធ ជាមួយ​អ្នកជិតខាង​

spot_img

​ក្រចេះ ​៖ ប្ដី​ម្នាក់ ដែលជា​មនុស្ស​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​អំពី​ហិង្សា ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​។​

ជនសង្ស័យ​នេះ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ​និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្ត នៅ​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ដើម្បី​បំពេញ​នីតិវិធី​ច្បាប់​បន្ត​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ស្ថិតក្នុង​ភូមិ​សំភិន​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។​

​មន្ត្រីនគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​ដោយ​ចេតនា​បង្កឡើង​ដោយ ជនសង្ស័យ​ឈ្មោះ ឈី​ន សុ​ឃា​ប អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ឈ្មោះ អែប ពៅ អាយុ​៥០​ឆ្នាំ​។ ជនសង្ស័យ​បាន​យក​អង្រែ វាយ​ប្រពន្ធ​ចំក្បាល​ផ្នែក​ខាងក្រោយ​។ ជនបង្ក​បាន​វាយ​ប្រពន្ធ​រហូត​បាក់​អង្រែ ហើយ​ជនសង្ស័យ បាន​ទៅយក​ដងចប ទៅ​វាយ​ប្រពន្ធ​បន្ថែមទៀត បណ្ដាល​ឲ្យ​ប្រពន្ធ​បែកក្បាល​ស្លាប់ ភ្លាមៗ​។ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ចាម ចុះ​ទៅដល់​កន្លែងកើតហេតុ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ​។​

​ជនសង្ស័យ​បាន​សារភាពថា មូលហេតុ​ដែល​ខ្លួន​ឈ្លោះប្រកែក​វាយ​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់ គឺ​ដោយសារ​ប្រច័ណ្ឌ​ប្រពន្ធ​របស់ខ្លួន ជាមួយ​អ្នកជិតខាង​។​

​អធិការនគរបាល​ស្រុក​សំបូរ​លោក​វរសេនីយ៍ឯក ប៊ុន ឈឿន បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា ជនដៃដល់​បាន​រករឿង​ទំនាស់​ជាមួយ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ ដោយសារ​រូបគេ​ប្រចណ្ឌ​ប្រព​ន្ឋ ខ្លួន​ជាមួយនិង​បងជីដូនមួយ ។ លោក​អធិការ​បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ត្រូវ​រង​ការ​វាយ​ចំក្បាល និង​រាងកាយ​ជាមួយនិង​អង្រែ ព្រមទាំង​ដងចប​។ លោក​ថា ក្រោយ​ការទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាមៗ កម្លាំង​នគរបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជន​កំណាច​ម្នាក់នេះ​បាន​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×