Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍ ៤​ខេត្ត ចុះ​ល្បាត​ពិនិត្យ​រួមគ្នា​ក្នុង​តំបន់​ព្រៃ​ឡង់​

spot_img

​កំពង់ធំ ​៖ បន្ទាប់ពី​កិច្ច​ពិគ្រោះ​យោបល់​ស្តីពី ការរួម​គ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ទប់ស្កាត់​បទល្មើស ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ថ្នាក់ដឹកនាំ និង​មន្ត្រី​បរិស្ថាន​៤​ខេត្ត តំណាង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍​មកពី​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ ២០១៩ បានធ្វើ​ដំណើរ​រួមគ្នា ដើម្បី​ចុះ​ល្បាត​ពិនិត្យ​ទីតាំង ស្ថា​ភាពជាក់ស្តែង នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដើម្បី​រៀបចំ​ផែនការ​គ្រប់គ្រង​អោយបាន​កាន់តែ​ប្រសើរ​។​

​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ​ប្រតិភូ ចុះ​ល្បាត​ពី​ភូមិសាស្ត្រ​ខេត្តកំពង់ធំ រហូត​ដល់ទី​ចំណុចប្រសព្វ នៃ​កំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ដើម្បី​ពង្រឹង​លើ​ផែនការ​គ្រប់គ្រង​ដែនជម្រក​សត្វព្រៃ​ព្រៃ​ឡង់ បាន​លើកឡើងថា ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​សហគមន៍ ការពារ​ព្រៃ​ឡង់ បាន​ឯកភាពគ្នា​ល្បាត​រួមគ្នា​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ ដើម្បី​ឲ្យ​បានឃើញ​នូវ​ទិដ្ឋភាព​ស្វែងយល់​ជាក់ស្តែង ដូច្នេះ​អ្វីដែល​បាន​មើលឃើញ និង​កត់សម្គាល់​ពី​ការចុះ​ល្បាត​នេះ នឹង​គិតគូរ​ជា​យុទ្ធសាស្ត្រ និង​ដំណោះស្រាយ ដើម្បី​រៀបចំ​យន្តការ​ទ្រទ្រង់​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រៃ​ឡង់​។​

​លោក បានបញ្ជាក់​បន្ថែមថា ក្រុម​ល្បាត​បាន​ពិនិត្យ​ជាក់ស្តែង ឃើញថា ធនធាន​ព្រៃឈើ ជីវៈចម្រុះ និង​ប្រ​ព័​ន្ឋ​អេកូឡូស៊ី នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅ​ល្អ ជាពិសេស​ត្រង់ចំណុច​ត្រីកោណ ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ លោក បានឱ្យដឹង​ដែរ​ថា ក្នុង​ផែនការ​គ្រប់គ្រង កម្លាំង​ឧទ្យាន​នុ​រក្ស​នៃ​ខេត្ត​ទាំងបី​នឹងធ្វើ​ការរួម​គ្នា បង្កើតជា​ស្នាក់​ការរួម ដើម្បី​ទប់ស្កាត់​បទល្មើស​នានា នៅ​តំបន់​ប្រសព្វ​គ្នា​នៃ​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ផ្សេងទៀត​។​

​លោក សៅ សុភាព បាន​បន្តថា ព្រៃ​ឡង់​មាន​សក្តា​ពល​ល្អ និង​ជាទី​ជំរៀល​មួយ​ដ៏​សំខាន់ ដែលជា​ប្រភពទឹក​ហូរ​ចាក់​ទៅ​ស្ទឹងសែន ទៅ​បឹង​ទន្លេសាប ដោយឡែក​ការចូលរួម​ល្បាត​រួមគ្នា​ក្នុងថ្ងៃនេះ បានបង្ហាញ​ពីស​ខី​ភាព ការប្តេជ្ញាចិត្ត​រួមគ្នា​ការពារ​ព្រៃ​ឡង់​នេះ​។​

​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ បង្កើតឡើង​ដោយ អនុក្រឹត្យ​លេខ ០៧៤ អនក្រ .​បក ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​សរុប ៤៣១.៦៨៣ ហិច​តា ស្ថិត​នៅជាប់​ភូមិសាស្ត្រ ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ។ ដែន​អភិរក្ស​នេះ មាន​សក្តានុពល​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ សំ​ម្បូ​រ​បែប ដែលជា​ជម្រាល​ផ្ទៃ​រងទឹក​ភ្លើង​សម្រាប់​ស្ទឹងសែន និង​ហូរ​ចាក់​ទៅ​ទន្លេសាប បំរើ​ដល់​វិស័យ​កសិកម្ម ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម បរិស្ថាន និង​វប្បធម៌ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×