Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​អ្នកលក់ដូរ​២​នាក់ យក​សំរាម​បោះ​ចូល​ក្នុង​ទឹកទន្លេ ជា​អំពើ​ដ៏​លាមក មិន​ចេះ​ស្រឡាញ់​បរិស្ថាន​

spot_img

​ភ្នំពេញ ​៖ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​វីដេអូ​មួយ​លើ​បណ្តាញ​សង្គម ករណី​ប្រជាពលរដ្ឋ​អ្នកលក់ដូរ​២​នាក់ បាន​យក​សំរាម​បោះ​ចូល​ក្នុង​ទឹកទន្លេ នា​ពេល​ថ្មីៗ​នេះ ត្រូវបាន អភិបាលខេត្ត​កំពង់ចាម ប្រតិកម្ម​ថា នេះ​ជា​អំពើ​ដ៏​លាមក​បំផុត ហើយ​លោក​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​គ្នា​ចូលរួម​ដើម្បី បរិស្ថាន​យើង​ល្អ សុខភាព​យើង​ល្អ កិត្តិ​យល​យើង​ល្អ ។​

​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១១​កុម្ភៈ​នេះ​ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា ” ខ្ញុំ បានឃើញ​ការ​បង្ហោះ​មួយ​នេះ មិនដឹងថា អ្នក​បង្ហោះ​បានមកពី​ការពិត ឬ​ការរៀបចំ នៅ​កន្លែង​ណា ពេលណា នោះទេ តែ​រូបភាព​នេះ​ពិតជា​បាន​បង្ហាញ​នូវ​អំពើ​ដ៏​លាមក​បំផុត ។ បើ​យើង​ជា​ខ្មែរ​ដូចគ្នា សូម​ចូលរួម​ថែរក្សា បរិស្ថាន​យើងទាំងអស់គ្នា កុំ​ចេះតែ​បន្ទា​ស អ្នក​បោះ​ក៍​ខ្មែរ អ្នក​សំអាត​ក៍​ខ្មែរ អ្នក​បន្ទោស​ក៍​ខ្មែរ អ្នកទទួលខុសត្រូវ​ក៍​ខ្មែរ អាក្រក់​ឬ​ល្អ​គឺ​ខ្មែរ​របស់​យើង ។​ចូលរួម​បាន​ទាំងអស់​គ្នា បរិស្ថាន​យើង​ល្អ សុខភាព​យើង​ល្អ កិត្តិ​យល​យើង​ល្អ ទេសចរណ៍​ពេញចិត្ត ជីវភាព​យើង​ល្អប្រសើរ …​។ ខ្មែរ​អាច​ធ្វើបាន​”​។​

​បន្ទាប់ពី​មាន​ការផ្សាយ​ព័ត៌មាន​នោះ​មក លោក ឈឿន ប៊ុន​ឆន មន្ត្រីនគរបាល​មួយរូប បាន​អះអាង​ថា រូប​វីដេអូ​នេះ គឺជា​សកម្មភាព​អ្នកលក់ដូរ​នៅ​ខាង​សង្កាត់​ស្វាយ​រលំ មិន​មែន​នៅ​សង្កាត់​អន្លង់​ចិន​ទេ​។​

​លោក​បន្តថា “​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មាន​ស្រុកកំណើត​នៅ​ឃុំ​កោះអន្លង់ចិន បច្ចុប្បន្ន​សង្កាត់​កោះអន្លង់ចិន​។ មើល​វីដេអូ​នេះ​ភ្លាម ខ្ញុំ​ដឹង​ថា គឺ​កំពង់ចម្លង​ពី​សង្កាត់​ស្វាយ​រលំ ទៅ​សង្កាត់​កោះអន្លង់ចិន​ចំណុច​ក្បាល​កោះ ប៉ុន្តែ​វា​គឺ​ខាង​ដី​សង្កាត់​ស្វាយ​រលំ​នោះទេ ដែល​ប្រជាជន​កំពុង​បោះ​សំរាម​ចោល ហើយ​បុគ្គល​ដែល​បាន​បោះ​សំរាម​នេះ ក៏​មិន​ប្រជាជន​រស់នៅ​លើ​ដី​កោះអន្លង់ចិន​ដែរ ។ បញ្ហា​បោះ​សំរាម​ចូល​ទន្លេ​នេះ មិន​ទើប​កើត​ឡើង​ថ្មីៗ​នេះ​ទេ គឺ​មាន​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ប្រជាជន​លើ​កោះអន្លង់ចិន​ភាគច្រើន​មិន​ទម្លាប់​អាក្រក់​បែប​នេះ​ទេ “៕ ដោយ ​៖ ​កូឡាប​

 

spot_img
×