Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ និង​គីម ជុង​អ៊ុន​នឹង​ជួប​គ្នា​នៅ​ទីក្រុង​ហាណូយ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា កិច្ចប្រជុំ​កំពូល​លើក​ទី ២​របស់​លោក​ជាមួយនឹង មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​មេដឹកនាំ​ទាំង​ពីរ នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី ២៧ និង ២៨ ខែ​កុម្ភៈ​នេះ ដែល​កិច្ចប្រជុំ​នោះ​ត្រូវ​គេ​រំពឹងថា​ផ្តោត​សំខាន់​លើ​ការ​បញ្ចុះបញ្ចូល​របស់​ព្យុង​យ៉ាង​ឲ្យ​បោះបង់ចោល អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​សូម​រំលឹក​ផង​ដែរ​ថា លោក ត្រាំ និង​គីម ធ្លាប់​បាន​ជួបគ្នា​ម្តង​រួចមកហើយ​កាលពី​ខែ មិថុនា ឆ្នាំ​មុន​ក្នុង​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ​កិច្ចប្រជុំ​មាន​ការរីកចម្រើន​តិចតួច​ប៉ុណ្ណោះ​។ នៅក្នុង​កិច្ចប្រជុំ​លើក​មុន ភាគី​ទាំង​ពីរ​បញ្ជាក់ថា ពួកគេ​ប្តេជ្ញាចិត្ត​ក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×