Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពោធ​ជា​ផ្លូវការ​បុរី Soleil 88

spot_img

​ភ្នំពេញ​ ៖ បុរី Soleil 88 ត្រូវបាន​ដាក់​សម្ពោធ​ជា​ផ្លូវការ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវវេង​ស្រេង នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្នុងឱកាស​នោះ លោក Nixon Lee នាយក​ក្រុមហ៊ុន Penta Global Ltd បាន​និយាយថា ការ​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​របស់​បុរី សូ​ឡី ៨៨ នៅថ្ងៃនេះ ជា​ថ្ងៃ​ទី​៧​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន ដែល​ជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ពួកយើង​ទាំងអស់គ្នា​ពីព្រោះ​ជនជាតិ​ចិន និយាយថា ថ្ងៃទី​៧ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​គឺ​ជា​ថ្ងៃ​កំណើន​នៃ​មនុស្ស​។ ដូច្នេះ ហើយ​ខ្ញុំ​សូម​និយាយ​ថា រីករាយ​ថ្ងៃកំណើត​ទៅកាន់​អ្នក​ទាំងអស់​គ្នា​។​

លោក​បាន​បន្តថា ក្រុមហ៊ុន Penta Global Ltd. គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ថ្មី ដែល​មាន​ការប្តេជ្ញា​ក្នុង​​ការអភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​បាន​ថ្លែងថា តើ​យើង​ជា​នរណា​? Penta Global Limited, “Penta” គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​អន្តរជាតិ ដែល​មាន​ទីតាំង​នៅ​ទីក្រុង ហុងកុង​ដែល​បាន​បើក​ដំណើរការ​ដោយ​ស្ថាបនិក​៦​រូប​ដែល​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​​អចលនទ្រព្យ​នៅ​ទីក្រុង​ហុងកុង សហរដ្ឋអាមេរិក ប្រទេស​ចិន ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​តៃវ៉ាន់​។​នៅក្នុង​ឆ្នាំ​ថ្មី​នេះ ​Penta​ នឹង​ផ្តោត​ទៅលើ​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ហើយ​ប្រទេស​កម្ពុជា គឺជា​ជំហាន​ដំបូង​នៅ​ក្នុង​គម្រោង​របស់ Penta​។ Penta បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​គោលនយោបាយ និង​សេដ្ឋកិច្ច ការបើកទូលាយ​ខាង​លំហូ​រូបិយប័ណ្ណ​បរទេស និង​តម្រូវការ​គេហដ្ឋាន​ខ្ពស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​លោក​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ជ្រើសរើស​ប្រទេស​កម្ពុជា​? Penta ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដំបូង ដើម្បី​ចាប់ផ្តើម​គម្រោង​របស់​ខ្លួន ដោយសារ​មូលហេតុ​មួយចំនួន​ដូចជា ទី​១ ដោយសារ​រូបិយប័ណ្ណ​កម្ពុជា​មិន​មាន​ហានិភ័យ​ចំពោះ Penta នោះទេ ព្រោះ​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក គឺ​សុទ្ធតែ​អាច​ប្រើប្រាស់​​បាន​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ទី​២ ដោយសារ​ប្រទេស​នេះ​មាន​ស្ថិរភាព​ខាង នយោបាយ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង នៅក្នុង​រយៈពេល​៣-៤​ឆ្នាំនេះ ហើយ​នឹង​រយៈពេល ៥​ឆ្នាំ​ទៅ​មុខ​ទៀត​ផង​ដែរ​។ ជា​ចុងក្រោយ យើង​ចាប់​អារម្មណ៍​ចំពោះ​ឥរិយាបថ​របស់​ចំនួន​អ្នកធ្វើការ​វ័យក្មេង ដែល​មាន​អាយុ​ជា​មធ្យម​២៤​ឆ្នាំ​។ ម្យ៉ាង​ទៀត​ចំនួន​ប្រជាជន​វ័យក្មេង​ទាំងនោះ​គឺ មាន​តម្រូវការ​គេហដ្ឋាន​សម័យ​ថ្មី​ជា​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ហើយ​ពួកគេ​ក៏​បើក​ចិត្ត​ទូលាយ​ក្នុង​ការទទួលយក​នូវ​ការ​រចនា​ថ្មី​ប្រកប​ដោយ​ការច្នៃប្រឌិត​ខ្ពស់​របស់​យើង​ផងដែរ ទាំង​ស្ថាបត្យកម្ម ទាំង​ការតុបតែង​ខាងក្នុង​គេហដ្ឋាន ទាំង​យុទ្ធសាស្ត្រ​ទីផ្សារ ទាំង​សំណង់​អគារ និង​ទាំង​ការគ្រប់គ្រង​អគារ​។​

​លោក Sunny Yung និង​អ្នក​តុបតែង​ផ្នែក​ខាងក្នុង បាន​ថ្លែងថា សិល្បៈ​នៃ​ការសាងសង់​។ Soleil 88 គឺ​បាន​អភិវឌ្ឍ​ផ្ទះ​បែប​ទីក្រុង​ចំនួន​៨៨​ផ្ទះ​។ សួនច្បារ​គឺ​ស្ថិត​នៅក្នុង​គម្រោង​អភិវឌ្ឍ របស់​យើង ដើម្បី​បង្កើតបានជា​គេហដ្ឋាន​ល្អ​ប្លែក​ពី​គេ​។ ជាមួយ​នឹង​ការបែងចែក​ច្រក​ចេញចូល ដែល​មាន​ភាពរឹងមាំ ដើម្បី​ការពារ​សុវត្ថិភាព​។ យើង​មាន​ផ្ទះ​ចំនួន​២​ប្រភេទ​គឺ​ផ្ទះ​ដែល​មាន​កម្ពស់​៣​ជាន់ និង​ផ្ទះ​ដែល​មាន​កម្ពស់​៤​ជាន់​។ ប្លង់​មូលដ្ឋាន​គឺ​ធ្វើ​ការកែប្រែ​ជា​ន់​ឡៅតឿ​អោយទៅជា​ជាន់​ធំ​ទូលាយ​ពេញលក្ខណៈ ដើម្បី​បែងចែក​បន្ទប់​អោយមាន​ភាព​ស្រឡះ និង​ខ្ពស់​។ កាំជណ្តើរ​មួយ​កាំៗ​គឺ​មាន​ភាព​រលោង​ស្អាត និង​មាន​ភាពងាយស្រួល​ក្នុង​ការឡើង គឺ​ធ្វើឡើង​ជា​ពិសេស​សម្រាប់​គ្រួសារ​ដែល​មាន​កូនតូច និង​មនុស្ស​ចាស់​។ នៅ​ខាង​មុខ​ផ្ទះ​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​។ ដើម្បី​ធ្វើ​អាយ​មាន​ភាពខុសប្លែក​ពី​ផ្ទះល្វែង​ធម្មតា ទាំង​មាន​ភាពខុសប្លែក​ពី​ធម្មតា ទីធ្លា​យ៉រ​ខាងមុខ​ផ្ទះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​ផ្ទះ​នីមួយៗ​។ ពណ៌​មាស ដែល​ជា​ពណ៌​តំណាងអោយ​ពណ៌​ព្រះអាទិត្យ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ពណ៌​ផ្ទះ ដើម្បី​បំពេញ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​ខ្មែរ និង​ផ្តល់​នូវ​ភាពទាន់សម័យ​ដល់ផ្ទះ​ផងដែរ​។ ពណ៌​ស្វាយ​ត្រូវបាន​ប្រើប្រាស់​ជាមួយ​នឹង​ផ្ទះ​ដែល​មាន​កម្ពស់​៤​ជាន់ ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ផ្ទះ​ទាំងមូល​។ ផ្ទះ​ដែល​មាន​កម្ពស់​៣​ជាន់ និង​មាន​៤​បន្ទប់​គេង គឺ​ទទួលបាន​ការពេញ​និយម​​ជា​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ចំណែក​ផ្ទះ​ដែលមាន​៤​ជាន់ គឺ​អាច​បត់បែន​ក្នុង​ការប្រើប្រាស់ ដែល​អាច​ប្រើប្រាស់​ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ក៏​បាន ធ្វើ​ជា​លំនៅដ្ឋាន​ស្នាក់​នៅ​ក៏​បាន​។ អ្នក​អាច​ធ្វើការ​នៅ​ជាន់​ទី​១ និង​ជាន់​ទី​២ ហើយ​ស្នាក់នៅ​នៅ​ជាន់​ទី​៣ និង​ជាន់​ទី​៤ យ៉ាង​ងាយស្រួល​។ ចំណែក​សួនច្បារ​នៅ​ជាន់​ដំបូល​វិញ​គឺជា​ការ​បន្ថែម​ទៅ​ដល់​ផ្ទះ​នី​មួយៗ​។ បន្ថែម​ពី​នេះ នៅ​មាន​បរិវេណ​ខាងក្រៅ​ផ្ទះ ដែល​អ្នក​អាច​សម្រាក ឬក៏​កម្សាន្ត​ជាមួយនឹងសកម្មភាព​មួយ​ចំនួន​នៅ​បរិវេណ​ខាងក្រៅ​នេះ​ផងដែរ​។​

​សំណង់ ជាមួយនឹង​ការគ្រប់គ្រង​គម្រោង ។ សម្រាប់​គម្រោង​ផ្ទះ​ល្វែង​របស់ Soleil 88​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​គម្រោង យើង​បាន​ធ្វើ​ការសម្រេចចិត្ត បែងចែក​ការសាងសង់​ទាំងមូល​ជា​៤​ដំណាក់កាល ដើម្បី​បង្កើន​វឌ្ឍនភាព​នៃ​ការសាងសង់ ដោយ​ផ្តោត​លើ​គុណភាព​ជា​ចម្បង​។​

​ដំណាក់កាល​ទី​១ រួមបញ្ចូល​ទាំង​ការសាងសង់​ផ្ទះ​គំរូ​ចំនួន​២ គឺ “​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​” និង “​ផ្ទះ​ដ៏​ល្អ​បំផុត​” ដែល​បាន​សាងសង់​រួចរាល់​នៅ​មុន​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​យើង​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។ សម្រាប់​ផ្ទះ​ក្នុង​ក្តី​ស្រមៃ គម្រោង​របស់​ស្ថាបត្យករ​យើង លោក Sunny Yung និង​អ្នក​តុបតែង​ផ្នែក​ខាងក្នុង Dorothy Chan បាន​រៀបចំ​បញ្ចូល​គ្នា​រវាង​ស្ថាបត្យកម្ម និង​ការតុបតែង​ផ្ទៃ​ខាងក្នុង ដើម្បី​បង្កើន “​ក្តី​ស្រមៃ​” សម្រាប់​ការគ្រប់គ្រង​អចលនទ្រព្យ​របស់​ពួកគេ​។ សម្រាប់​ផ្ទះ​ដ៏​ល្អ​បំផុត គឺ​ឆ្លុះបញ្ចាំង​ពី​ស្តង់ដារ ដែល​ផ្តល់​នូវ​សេរីភាព​សម្រាប់​ម្ចាស់​អចលនទ្រព្យ ដើម្បី​ផ្តល់​នូវ​អារម្មណ៍​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ​ផងដែរ​។ នៅសល់​ផ្ទះល្វែង​ចំនួន​៨៦​ទៀត នឹង​ត្រូវ​សាងសង់​នៅក្នុង​ដំណាក់កាល​ទី​២ ដល់​ដំណាក់កាល​ទី​៤ ដែល​នឹង​ត្រូវ​ប្រកាស​ ​បន្ទាប់​ពី​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​យើង ត្រូវបាន​បញ្ចប់​ផងដែរ​។ ដំណាក់កាល​ទាំង​៣​នេះ នឹងត្រូវ​បញ្ចប់​ជា​បន្តបន្ទាប់​។ ដំណាក់កាល​ចុងក្រោយ​នឹង​បញ្ចប់​នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ​។ ជាមួយនឹង​ការតាមដាន និង​គ្រប់គ្រង​គម្រោង​ជា​បន្តបន្ទាប់ ដោយ​ក្រុមការងារ​គ្រប់គ្រង​គម្រោង ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​របស់​យើង​យើង​នឹង​ត្រួតពិនិត្យ​ការចំណាយ​លើ​ការសាងសង់​របស់​យើង​បាន​យ៉ាង​ល្អ​បំផុត​នៅក្នុង​ដំណើរការ​គម្រោង​។ ក្រោម​គម្រោង​ដ៏​ច្បាស់លាស់​នេះ គឺ​យើង​ទទួលបាន​ផលប្រយោជន៍ នៃ​គម្រោង​របស់​យើង​រហូតដល់​១៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ តើ​នឹង​អ្វី​ជា​បន្ត​ទៀត​? Penta មាន​ទំនុកចិត្ត​ថា គម្រោង​ជា​ច្រើន​ទៀត​នឹង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​ប្រទេស​មួយចំនួន​ទៀត​នៅក្នុង​ទ្វីប​អាស៊ី​។​

​លោក Sunny Yung បាន​លើកឡើង​ថា គម្រោង​ទាំងមូល​គឺ​ផ្ទះល្វែង​ដែល​មាន​ទទឹង​៤​ម៉ែត្រ និង​ជម្រៅ​១៦​ម៉ែត្រ ដែលមាន​២​ជាន់​ជាមួយនឹង​ឡៅតឿ ដូច្នេះ​ផ្ទះ​នេះ​មាន​២​ជាន់​កន្លះ ហើយ​មាន​សរុប​ចំនួន​៩៦​ល្វែង​។ ពួកយើង​រីករាយ​ដែល​បាន​ជួប​អ្នក​ទាំងអស់​គ្នា នៅក្នុង​ផ្ទះ​គំរូ និង​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី​ផ្ទះ​ទៅ​កាន់​អ្នក​ទាំង​គ្នា​។ យើង​ទទួល​រាល់​ការឆ្លើយតប​របស់​លោក​អ្នក យើង​ជឿជាក់ថា​នឹង​មាន​ការអភិវឌ្ឍ​ខ្លួន​ដើម្បី​ធ្វើឲ្យ​វា​កាន់តែ​ប្រសើរ​ឡើង ៕​ ដោយ ​៖​ កូឡាប​

     

spot_img
×