Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​និង​ខ្មែរ បាញ់បោះ​កាប់​ចាក់​គ្នា​ផ្អើល​នា​ទៀប​ភ្លឺ នៅ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា នៅ​ក្រុង​ប៉ោយ​ប៉ែត​

spot_img

បន្ទាយមានជ័យ ៖ ជនជាតិ​ចិន​និង​ខ្មែរ​បាញ់បោះ បណ្តាល​ឲ្យ​ជនជាតិ​ម្នាក់​របួស​ភ្លៅ​ស្តាំ​ ​ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​ទៀបភ្លឺ​នៅ​ចំណុច​ខា​រ៉​អូ​ខេ ឡា​ហ្វី​រ៉ា ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ប្រភព​ពី​សមត្ថកិច្ច​អោយដឹងថា ៖ ហេុតការណ៍​បាញ់បោះ​សេរី​(​ករណី​ហិង្សរ​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស ដោយ​ប្រើប្រាស់​អាវុធ ) ប​ង្រឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​ដែរ​មាន​គ្នា​ប្រហែល ០៨​នាក់ ដែល​មុខសញ្ញា​បានកំណត់​មានដូចជា : ១.​ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន ត្រូវបាន​ឃាត់ខ្លួន ។ ២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ត្រូវបាន​ឃាត់ខ្លួន ។​

៣.​ឈ្មោះ សុខ ស៊ុំ​សាក់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​ឃាត់ខ្លួន ។ និង​បក្ខពួក ០៥​នាក់​ទៀត ដែល​ជា​បុគ្គលិក​បម្រើការ​ក្នុង​ខា​ជនជាតិ​ចិន​និង​ខ្មែរ​រ៉ា​អូ​ខេ​ឡា​ហ្វី​រ៉ា បានធ្វើ​សកម្មភាព វាយ​ជាមួយ​ក្រុម​ជនជាតិ​ចិន​ម្ខាង​ទៀត ដែល​មាន​គ្នា ០៣​នាក់ ជា​ភ្ញៀវ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ។​

​នៅពេលដែល​មាន​សកម្ម​ភាព​វាយ​ប្រតាយប្រតប់​គ្នា​នោះ ខាង​ភាគី​ម្ចាស់​ខារ៉ាអូខេ បាន​ប្រើប្រាស់​កាំភ្លើង​ដែល​មិន​ស្គាល់​ម៉ាក បាញ់​ទៅលើ​ជនរងគ្រោះ​ម្នាក់ បណ្ដាលអោយ​រងរបួស​ត្រង់​ភ្លៅ ខាងស្ដាំ​មួយ​កន្លែង​។​

​សមត្ថកិច្ច​បាន​រឹបអូស សំបក​គ្រាប់ និង​ក្បាល​គ្រាប់ កាំភ្លើង មិន​ស្គាល់​ម៉ាក ចំនួន ០១​គ្រាប់ ។ ក្រោយពី​កើតហេតុ​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ដើម្បី​សួរ​នាំ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×