Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ធម្ភាគចក្រ​​យោធា​១​គ្រឿង​ធ្លាក់​​​ក្នុង​បរិវេណ UN នៅស៊ូដង់ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ ទាំង​កង្ហារ​នៅ​វិល​គួរ​ឲ្យ​រន្ធត់ (វីដេអូ)

spot_img

​របាយការណ៍​របស់ DW English នៅថ្ងៃនេះ​បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​យោធា Ethiopian ១​គ្រឿង​បាន​ធ្លា​ក់នៅ Abyei ប្រទេស​ស៊ូដង់ បណ្តាល​ឲ្យ​មនុស្ស ៣ នាក់ បានសម្លាប់ និង អ្នក​ផ្សេងទៀត ៨ នាក់ ផ្សេងទៀត ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។​

​ក្រសួងការបរទេស​នៃ​ប្រទេស​អេ​ត្យូ​ពី បានធ្វើការ​អះអាងថា ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លា​ក់នៅ Abyei ទីកន្លែង​ដែល Ethiopian បានធ្វើ​បេសកកម្ម​ថែរក្សា​សន្តិភាព​បាន​ជោគជ័យ ។​

​យោងតាម DW English មនុស្ស ២៣ នាក់ នៅលើ​ឧទ្ធម្ភាគចក្រ​អេ​ត្យូ​ពី UNO 379P នៅពេលនោះ​វា​ក៏បាន​ជួប​បញ្ហា​ដាំ​ក្បាល​ធ្លាក់ចុះ​បរិវេណ UNISFA តែម្តង ។​

​របាយការណ៍​បន្ថែមថា យោងតាម​ការដក​សម្តី​របស់​កងកម្លាំង​សន្តិសុខ​បណ្តោះអាសន្ន​តំបន់​នេះ បាន​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ MI-8 កំពុង​ដឹក​ទាហាន​អេ​ត្យូ​ពី ដែល​ត្រូវបាន​បញ្ជូន​ពី Kadugli ទៅកាន់ Abyei ។​

​ចំពោះ​មូលហេតុ​នេះ ហេតុការណ៍​ដ៏​រន្ធត់​នេះ គេ​ពុំទាន់​ដឹង​នៅឡើយ​ទេ ហើយ​មេកង​កម្លាំង​សន្តិសុខ UN ប្រចាំ Abyei ឧ​ត្ត​ម​សេនីយ៍ Gebre Adhana Woldezgu ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា ករណីនេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ៕ រក្សា​

spot_img
×