Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឆ្លើយ​សំណួរ របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា តាមរ​យៈផេក​ហ្វេស​ប៊ុក បាន​សួរដេញដោល​អំពី​បញ្ហា​នានា ពាក់ព័ន្ធ​បរិស្ថាន ជា​ពិសេស​ការបាត់បង់​ព្រៃឈើ នឹងន​ចាប់ផ្តើម​នៅក្នុង​កិច្ចប្រជុំ នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់ ហើយ​ខ្ញុំ​ក៏​បាន​ត្រៀម​រួចរាល់​ហើយ​ដែរ​នូវ​សំនួរ និងយុទ្ធសាស្ត្រ​ការពារ​ព្រៃឈើ ដើម្បី​​ផ្តល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​ការការពារ​ព្រៃឈើ​ ​និង​​​បរិស្ថាន​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១/ ០២/ ២០១៩ ​។​

​លោក បាន​បន្តថា ៣​សំនួរ​នៃ​ខ្ញុំ​សួរ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖ ១. តើ​ក្រសួងបរិស្ថាន​មាន​ចំណាត់ការ​បែបណា​​ចំពោះ​ការបំផ្លាញ​ព្រៃឈើ ដែល​រង​ការ​​កាប់​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់​គ្រប់​ទីកន្លែង​.? ២. តើ​ក្រសួងបរិស្ថាន​អាច​ពិចារណា​និង​កំណត់​​ភូមិសាស្ត្រ​អោយ​បាន​ច្បាស់លាស់​បាន​ឬទេ​​មុន​នឹង​ផ្តល់​នូវ​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច​​ដល់​ក្រុមហ៊ុន​ណាមួយ​ជៀសវាង​មាន​ជម្លោះ​​ជាមួយ​​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ក្នុង​តំបន់ និង​៣.​តើ​ក្រសួងបរិស្ថាន​មាន​គម្រោង​ដាក់​ប្រព័ន្ធ​កែ​​ច្នៃ​ទឹកស្អាត​តាម​អាគារ​តូច ធំ​របស់​ក្រុមហ៊ុន​និង​​សហគ្រាស​នានា​មុននឹង​បង្ហូរ​ចេញទៅ​សមុទ្រ​​ទន្លេ បឹង​..​ល​..​។​

​លោក​ពេជ្រ ស្រស់ បាន​លើកយក ចម្លើយ​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សាយ សំ​អាល់​ ១. ការកាប់បំផ្លាញ​ព្រៃឈើ ខាង​ក្រសួងបរិស្ថាន​គឺ​
​កំពុង​ខិតខំ​ទប់​ស្តាត់ ប៉ុន្តែ​ត្រូវ​ឲ្យមាន​ការចូលរួ​ម​​យ៉ាង​ស្វិតស្វាញ​ពី​កម្លាំង​ចម្រុះ​ក្នុង​មូលដ្ឋាន​ជាក់​​ស្តែង និង​ការចូលរួម​ពី​ក្រសួង​កសិកម្ម ដោយ​កំ​​ណ​ត់​មុខសញ្ញា​កំណាត់ឈើ​ថា​ឈើ​ដែល​បាន​ដឹក​ចេញ​នោះ​ជា​ឈើ​ក្នុង​បរិវេន្ត​អាជ្ញាប័ន ឬ​ជា​​ឈើ​លួច​កាប់​ខុស​ច្បាប់​ដូច្នេះ​ការទប់ស្កាត់​ការ​​កាប់បំផ្លាញ​ព្រៃឈើ​ត្រូវ​ឲ្យមាន​ការចូលរួ​ម​ពី​​គ្រប់​ភាគី​តែម្តង ទើប​អាច​ទប់ស្កាត់​បាន​ល្អ​…​។ ២. ចំពោះ​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុម​​ហ៊ុន​ គឺ​រដ្ឋាភិបាល​បាន​បិទ​ការផ្តល់​នូវ​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ពី​ឆ្នាំ​២០១០ ​និង​ឆ្នាំ​២០១២ មក​ម្លេស ហើយ​ក្រសួង​បរិស្ថាន​​កំពុង​ពិនិត្យ​លើ​ក្រុមហ៊ុន​ទទួលបាន​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច ដើម្បី វាយតម្លៃ​អំពី​ការ​​អនុវត្ត​នូវ​អាជ្ញា​ប័ន​ត្រឹមត្រូវ​ឬទេ ហើយ​បើ​សិន​​ជា​ខាង​ក្រសួង​បរិស្ថាន​ពិនិត្យឃើញ​ពី​ភាព​មិន​​ប្រក្រតី​ណាមួយ​របស់​ក្រុមហ៊ុន​ចំពោះ​ការ​អនុ​វត្ត​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច​ក្រសួង​នឹង​ធ្វើ​ការដកហូត​នូវ​អាជ្ញា​ប័ន​នោះ​ពី​ក្រុមហ៊ុន​មក​វិញ​ ​ហើយ​ក្រុមហ៊ុន​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​​មុខ​ច្បាប់​ផងដែរ​ដែល​មិន​អាច​ជៀស​បាន​ឡើយ​។​ ៣. ចំពោះ​គម្រោង​ដាក់​ប្រព័ន្ធ​កែច្នៃ​ទឹកស្អាត​នៅតាម​​អគារ​តូច ធំរបស់​ក្រុមហ៊ុន និង​តាម​សហគ្រាស​​នានា​មុននឹង​បង្ហូរ​ចេញទៅ​សមុទ្រ ទន្លេ បឹង​គឺ​ខាង​​ក្រសួង​បាន​នឹង​កំពុង​ធ្វើ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​​ហើយ នឹង​បន្ត​ធ្វើ​ទៅ​ទៀត ហើយ​ពង្លឿន​ឲ្យ​ឆាប់​រហ័ស​ផងដែរ ដើម្បី​រៀបចំ​នូវ​ប្រពន្ធ័​ទឹក​ស្អាត​…​។​

​លោក​ពេជ្រ ស្រស់ បានបញ្ជាក់​ថា ៣​ចម្លើយ​ខាងលើ​នេះ គឺជា​ការឆ្លើយ​របស់​រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​ដែល​ខ្ញុំ​បាន​សួរ​គាត់​ ៕ ដោយ ​៖​ កូឡាប​

spot_img
×