Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​មែន​! សត្វ​ទោ​ចចេះ​ធ្វើ​ជណ្តើរ​រត់ចេញ​ពី​សួនសត្វ ហើយ​កាន់តែ​ខ្លាំង​គ្រា​យល់​ថា​ពិភព​ខាងក្រៅ​គ្រោះថ្នាក់ ស្ម័គ្រចិត្ត​វិល​ចូល​…​ទ្រុង​វិញ​! (​វីដេអូ​)

spot_img

​ទោ​ច​១​ក្បាល ត្រូវបាន​គេ​រាយការណ៍​ថា វា​បាន​ចេញ​ផុត​ពី​កន្លែង​ឃុំគ្រង នៅ​សួនសត្វ Belfart ភាគ​ខាងជើង Ierland នៅ​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ​កន្លង​មក ។​

​តាមរយៈ​ឃ្លី​បដែល​ភ្ញៀវទេសចរណ៍​ម្នាក់​តាម​ថត​យក​បាន​នោះ​ទោ​ច​១​ក្បាល​នេះ វា​បាន​លើក​បញ្ឈរ​មែកឈើ​ធំ​មួយ​ផ្អែក​លើ​របង​ស្រដៀង​នឹង​ជណ្តើរ ហើយ​តោង​ឡើង​ផ្លោះ​ចេញ​ក្រៅ​បានសម្រេច ។​

​តាម​អ្នកនាំពាក្យ​សួនសត្វ Alain Cairns មុននេះ​មាន​ព្យុះ​មួយ​បោក​បាក់​មែកឈើ បង្ក​លក្ខណៈ​ឲ្យ​ទោ​ចនេះ​វា​អនុវត្ត​ការ​រត់​ចេញ​បាន​…​សម្រេច ។​

​ប៉ុន្តែ​វា​បាន​វិល​ចូល​ទ្រុង​វិញ មិន​យូរ​ប៉ុន្មាន​ក្រោយមក ។ ព្រោះថា​ទោច​ជា​សត្វ​ឆ្លាត​វៃ វា​ដឹង​ថា​បរិស្ថាន​ខាងក្រៅ​ពុំ​សុវត្ថិភាព ហេតុ​នេះ​ក៏​ត្រឡប់​ចូល​ទ្រុង​វិញ ៕ ចន្ទ្រា​

spot_img
×