Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ថៃ ហាម​កម្ពុជា​ស្ថាបនា​ផ្លូវជាតិ​ភ្ជាប់​ព្រំដែន​ទាំង​២ នៅ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​-​តា​ប្រា​យ៉ា​

spot_img

​ព្រំដែន​កម្ពុជា​-​ថៃ ៖ ករណី​ប៉ះទង្គិច​ដោយសារ​ថៃ មក​ហាម​កម្ពុជា​ក្រាល​ថ្ម​ស្ថាបនា​ផ្លូវ​ជាតិ​ភ្ជាប់​ព្រំដែន​ទាំង​២ នៅ​ច្រក​ព្រំដែន​តំបន់​បឹង​ត្រកួន​កាលពី​ម្សិលមិញ មក​ទល់​ថ្ងៃ​ទី​១៥​ធ្នូ នេះ ភាគី​ទាំង​២​បាន​សម្របសម្រួល​គ្នា​។​

​សូម​រំលឹក​ថា កម្លាំងចំរុះ​ថៃ​ចំនួន​២៣​នាក់ ក្នុងនោះ​តម្រូត​(​នគរបាល​) ព្រំដែន​ថៃ​ចំនួន​១៩​នាក់​ដឹកនាំ​ដោយ​លោក​វរ​សេ​នីយ៌ទោ ឯក​ផាប ដាវ​ថៃ​ស៊ុង មេបញ្ជាការរង​វរៈ​លេ​១២ នឹង​ទាហាន​ប៉ា​រ៉ា​ចំនួន​៤​នាក់ មកឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន​ដែល​ទទួល​ជា​អ្នក​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ និង​ខ្នែង​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ភ្ជាប់​ទៅ​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន -​តា​ប្រា​យ៉ា​។ ចំណុច​ដែល​ត្រូវ​ធ្វើ​ផ្លូវ​នៅត្រង់​បង្គោល​ព្រំដែន​លេខ​៣៦ នៃ​និយាម​ការ (TA682.469) និង​នៅ​ចំណុច​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ប៉ុស្តិ​ច្រក​ព្រំដែន​តំបន់​បឹង​ត្រកួន របស់​កម្ពុជា ស្ថិតនៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធិ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​ប្រទេស​កម្ពុជា ដែល​ឈម​នឹង​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​ស្រុកតា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ កម្លាំង​ភាគី​ថៃ​បាន​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា​ជាង​៣៥​ម៉ែត្រ គឺ​ដល់​មុខ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​បឹង​ត្រកួន ហើយ​បាន​សុំ​អោយ​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ផ្អាក​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ត​ភ្ជាប់​ផ្លូវ​កៅស៊ូ​របស់​ថៃ នៅ​ចំណុច​នោះ​ជា​ជា​បណ្ដោះអាសន្ន​។ គឺ​អោយ​ទុក​គម្លាត​៣៥​ម៉ែត្រ​ពី​បង្គោល​ល​ព្រំដែន​លេខ​៣៦​។ ប៉ុន្តែ​ជាក់ស្តែង​ភាគី​ថៃ​បាន​ស្ថាបនា​ផ្លូវ​កៅស៊ូ​មកដល់​ត្រង់​បង្គោល​ព្រំដែន​នោះ​តាំង​ពី​ច្រើន​ឆ្នាំ​មកហើយ​។ ម្យ៉ាងទៀត​បង្គោល​ព្រំដែន​លេខ​៣៦​នេះ ក៏​ត្រូវ​ពលរដ្ឋ​កងកម្លាំង​ភាគី​ទាំង​២​បាន​ទទួលស្គាល់ថា វា​បាន​ដើរ​ចូលមក​ក្នុង​ព្រំដែន​កម្ពុជា​រាប់​សិប់​ម៉ែត្រ​ទៅ​ហើយ​។ ភាគី​ថៃ​ថា សូម​រងចាំ​បទបញ្ជា​ឬ​ការសម្រេច​ខាង​បច្ចេកទេស​និង​គោលនយោបាយ​ពី​ថ្នាក់លើ​សិន​។ ពោល​គឺ​ភាគី​ថៃ​អោយ​ករណីនេះ​សូម​ឱ្យ​ក្រុមការងារ​ច្រកព្រំដែន​បឹង​ត្រកួន​របស់​កម្ពុជា​និង​ច្រក​តា​ប្រា​យ៉ារ​បស់​ថៃ នៃ​ការិយាលយ័​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ ជា​អ្នក​សម្រប​សម្រូល​គ្នា​សិន ។​

​ប៉ុន្តែ​ករណី​នេះ លោក​វរសេនីយ៍ ចេត សោម មន្ត្រី​កងកម្លាំង​កម្ពុជា​នៅ​បឹង​ត្រកួន​អោយដឹង​នៅ​ថ្ងៃ​ទី​១៥​ធ្នូ​ថា មុន​ការហាមឃាត់​នេះ ក្រុមហ៊ុន​ចិន​បាន​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​បាន​១០០​ភាគរយ និង​ក្រាល​ថ្ម​បាន​៧០​ភាគរយ​ទៅ​ហើយ​។​

​ឯ​លោក​វរ​សេនីយ៍ ឡុង សំណាង មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​:៧០៨ និង​លោក យង់ យឺន អភិបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ដែរ​ថា ៖ ករណីនេះ ភាគី​ថៃ​ពុំ​សម​អី​នឹង​មក​ហាមឃាត់​គ្រឿងចក្រ​ដូច្នេះ​ទេ​។ ព្រោះថា ក្នុង​ប្រវត្តិ​ថៃ បាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​មកដល់​ត្រង់​បង្គោល​ព្រំដែន​លេខ​៣៦ រួច​ជា​យូរ​មក​ហើយ​ឯ​ការស្ថាបនា​ផ្លូវ​របស់​កម្ពុជា​ក៏​ដើម្បី​ត​ភ្ជាប់​នឹង​ផ្លូវ​ថៃ​នោះឯង​។​


​ពោល​គឺ មិន​អាច​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​គ្នា ហើយ​អោយ​ទុក​អោយ​ឃា្លត​ពី​បង្គោលប្រវែ​ងជាង​៣០​ម៉ែត្រ​ដូច្នោះ​ឡើយ​។ ជាងនេះទៅទៀត រឿង​បង្គោល ខ្សែ​បន្ទាត់​ព្រំដែន ជា​សមត្ថកិច្ច​ថ្នាក់ជាតិ​ជា​អ្នកដោះស្រាយ​។ ឯ​ការស្ថាបនា​ត​ភ្ជាប់​ផ្លូវ​មិន​ប៉ះពាល់​កិច្ចការ​ព្រំដែន​សីមា​អី​ឡើយ​។ ឯ​លោក ឌៀប ឈួន អភិបាល​ស្រុក​ថ្មពួក​ប្រាប់​នា​រាត្រី​ថ្ងៃ​ទី​១៤​ធ្នូ​ថា ៖ ប្រភព​ខ្លះ​ថា ករណី​នេះ​អាច​មិន​ជា​កំហុស​អ្វី​ទេ​។​តែ​ភាគី​ថៃ​ចង់​មានប្រៀប ដោយ​ចង់​អោយ​ភាគី​កម្ពុជា​ស្នើ​សុំ​ឬ​ជូន​ដំ​ណឺង​រាល់ពេល​ស្ថាបនា​។ ដូចជា​កាលពី​ក្រាល​គ្រួស​លើផ្លូវ កម្ពុជា​ជូន​ដំ​ណឺង​និង​សុំ​អនុញ្ញាតិ​។​

​លុះ​ដល់​យើង​ក្រាល​ថ្ម គាត់​(​ភាគី​ថៃ​) តម្រូវ​អោយ​យើង ប្រាប់​ឬ​ជូន​ដំ​ណឺង​ឬ​ស្នើសុំ​ទៅ​ភាគី​ថៃ​ទៀត​។ រឿងនេះ​វា​ដូច​ជា​ការ​ង៉ក់​ង​រចឹង​។ មកទល់​រសៀល​ថ្ងៃ​ទី​១៥​ធ្នូ ប្រភព​ព៍ត័មាន​ពី​ព្រំដែន​អោយ​ដឹងថា ៖ ករណីនេះ ភាគី​ទាំង​២ បាន​សម្របសម្រួល​គ្នា ហើយ​ដំណើរការ​ស្ថាបនា​ផ្លូវ​នេះ​ក៏​វិល​មក​ធម្មតា​វិញ​៕ ដោយ ៖ បន្ទាយ

spot_img
×