Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​៥០០​ម៉ែត្រ​ ក្នុង​សង្កាត់​បាវិត​ត្រូវបាន​ជួសជុល​ឡើង​វិញ​ និង​ពង្រីក​ដោយ​ក្រាល​ថ្ម​ម៉ិច​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​លោក សាញ់ សាខុន ចៅសង្កាត់​បាវិត​រួម​និង​តំណាង​ក្រុមហ៊ុន សូ សេត នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភ​ឆ្នាំ​២០១៩​នេះ ​បាន​រៀបចំ​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដើម្បី​បើក​ការដ្ឋាន​និង​នាំ​គ្រឿងចក្រ​ចុះ​ឈួសឆាយ​ត្រាយ​ដើមឈើ​ចេញ​សងខាង​ផ្លូវ​ដើម្បី​សម្រួល​ក្នុង​ការជួសជុល​ផ្លូវ​ខ្សែ​នេះ​ដែល​មាន​សភាព​តូច​ចង្អៀត​និង​ខូចខាត​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​។​

ចៅសង្កាត់​បាវិត​បាន​មានប្រសាសន៍​ឱ្យដឹងថាៈ​ដោយ​មើលឃើញ​នូវ​ការ​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផ្លូវលំ​មួយ​ខ្សែ​ចូល​តាម​ក្លោងទ្វារ​វត្ត​បុពា​រាម​(​ហៅ​វត្ត​ព្រៃ​យាយ​)​ចំ​ផ្លូវបំបែក​ទៅ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩​ស្ថិត​ក្នុង​ភូមិ បាវិត​កណ្តាល សង្កាត់ បាវិត ក្រុង​បាវិត មាន​ប្រវែង​ជាង​៥០០​ម៉ែត្រ​អាជ្ញាធរ​ក្រុង​/​សង្កាត់​បាវិត​ព្រមទាំង​មាន​ការឧបត្ថម្ភ​ក្នុង​ការ​ពី​លោក​ឧកញ៉ា សូ សេត នាយក​ក្រុមហ៊ុន​សូ សេត បាន​ធ្វើ​ការជួសជុល​និង​ពង្រីក​ផ្លូវ​អោយ​ធំ​ជាង​មុន​ខ​ណះ​ដែល​បច្ចុប្បន្ន​ផ្លូវ​មួយ​នេះ​មាន​សភាព​តូចចង្អៀត​និង​ខូចខាត​ច្រើន​ហើយ​នៅ​រដូវវស្សា​វិញ​នោះ​មាន​ទឹក​ដក់​និង​រអិល​ពិបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​នេះ​ក៏​ដូច​ជា​បងប្អូន​ពលរដ្ឋ​ដឹក​កសិផលម​កកាន់​ទីផ្សារ​។​

​លោក សាញ់ សាខុន បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក សេង សីលា អភិបាលក្រុង​បាវិត​អោយ​ខាង​សង្កាត់​ចុះ​ជួសជុល​ផ្លូវ​ដែល​មាន​ទទឹង​១៥​ម៉ែត្រ​និង​ប្រវែង​ជាង៥០០​ម៉ែត្រ​​ ដើម្បី​សម្រួល​នូវ​ទុក្ខ​លំបាក​បងប្អូន​ពលរដ្ឋ​ធ្វើ​ដំណើរ​នៅក្នុង​មូលដ្ឋាន​នោះ​និង​មាន​ការឧបត្ថម្ភ​ថវិកា​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ពី​សំណាក់​លោក​ឧកញ៉ា សូ សេត ម្ចាស់​ក្រុមហ៊ុន សូ សេត ដែល​ចំណាយ​ថវិកា​អស់​៤០០០​ដុល្លារ​ក្នុង​ការស្ថាបនា​ជួសជុល​ផ្លូវ​ឡើងវិញ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ធ្វើ​ដំណើ​រ​ទៅ​បង្កបង្កើនផល​ក៏ដូច​ជា​ដឹក​កសិផល​របស់​ពួក​មក​កាន់​ទីផ្សារ​ផងដែរ ហើយ​ផ្លូវ​ដែល​អាជ្ញាធរ​បាន​ជួសជុល​ធ្វើ​ឡើង​វិញ​សូមអោយ​បងប្អូន​ប្រជា​ពលរដ្ឋ​ចេះ​ថែរក្សា​និង​ប្រើប្រាស់​អោយ​បានយូ​អង្វែង​ព្រោះ​ផ្លូវ​នីមួយៗ​ចំណាយ​ថវិការដ្ឋ​ក៏ដូចជា​ចូលរួម​ពី​សប្បុរសជន​នានា​តាមរយះ​អាជ្ញាធរ​ក្រុង​/​សង្កាត់​គឺ​ចំណាយ​ថវិកា​អស់​ច្រើន​ណាស់​។​

​លោក សាញ់ សាខុន ក៏​បាន​ថ្លែអំណរគុណ​ចំពោះ​លោក​ឧកញ៉ា សូ សេត ម្ចាស់​ក្រុមហ៊ុន​សូ​សេត​ដែល​ជួយ​ជួសជុល​មួយ​ខ្សែ​នេះ​ឡើងវិញ​ដែល​កន្លងមក​ផ្លូវ​នេះ​បាន​ខូចខាត​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ហើយ​សូម​សប្បុរសជន​នានា​ជួយ​បន្ថែមទៀត​ក្នុង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ជាតិ​អោយ​មានកា​រីកចំរើន​បន្ត​ទៅមុខ​ទៀត​៕​ ដោយ ៖ វ៉ៃកូ​

spot_img
×