Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​ត្រឡប់មក​ពី​ហូប​ការ​គេ​ក្នុង​ភូមិ ស្រវឹង​ជេរ​ឪ និង​យក​ដំបង​វាយ តែ​ត្រូវ​តប​វិញ ស្លាប់​លើ​អង្រឹង​

spot_img

កណ្តាល ​៖ នគរបាល​ស្រុក​កណ្ដាលស្ទឹង បានឲ្យដឹងថា​ ​ករណី​ឃាតកម្ម ពេល​កូន​ប្រុស​ត្រឡប់មក​ពី​ហូប​ការ​គេ​ក្នុងភូមិ ស្រែក​ឡូឡា​ជេរ​ជនសង្ស័យ​ជា​ឪពុក ជនសង្ស័យ​បាន​តប​វិញ​ថា ឡូឡា​អី​ថ្មើរ​នឹង​ហើយ​មិន​ចូលដេក ស្រាប់តែ​ជន​រងគ្រោះ​ស្ទុះ​យក​ដំបង​ឈើ​ជ្រុង វាយ​ជនសង្ស័យ​តែ​គេចផុត រួច​នៅ​បន្ត​ជេរ​ជនសង្ស័យ​ដដែល ឆ្លៀត​ជនរងគ្រោះ​ដើរ​ទៅ​ដេក​លើ​អង្រឹង​ក្រោមផ្ទះ ជនសង្ស័យ​ក៏​ចូល​ក្នុង​បន្ទប់​ទាញ​យក​ដែក​ជ្រុង ជ​ន្ទ​ល់​ទ្វារ ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​រហូត​ស្លាប់ ។​

​ហេតុការណ៍ កើតឡើង នៅវេលា​ម៉ោង​០៦និង៣០​នាទី ថ្ងៃទី ១១ កុម្ភៈ ២០១៩ នៅ​ចំណុច​ក្រោមផ្ទះ ជនរងគ្រោះ ភូមិ​ម្កាក់ ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​ ​ជនរងគ្រោះ​​ឈ្មោះ ផង់ បាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​​សំណង់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ផង់ ជាង ភេទ​ប្រុស អាយុ ៦៨​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ (​ត្រូវជា​ឪពុក​បង្កើត​ជនរងគ្រោះ​)​។ វត្ថុតាង​ចាប់យក​៖ ដំបង​ដែក​បួន​ជ្រុង​ប្រហោង​ក្នុង​រាង​ជា​លេខ​៧​ប្រវែង ១,១០​គុណ​២,៥​សង់ទីម៉ែត្រ មាន​ប្រឡាក់​ឈាម ។ ដំបង​ឈើ​សំប៉ែត​ចុង​ស្រួច ប្រវែង​១​ម៉ែត្រ ទំហំ​២​គុណ​៦ សង់ទីម៉ែត្រ ។ អាវដៃវែង​ក្រណាត់​ពណ៌​ផ្ទៃមេឃ និង ខោខ្លី​ប្រភេទ​កីឡា​ពណ៌​ទឹកដោះ គោ មាន​ឆ្នូត ចំហៀង ៣​ឆ្នូត ពណ៌​ខៀវ ជា​របស់​ជនសង្ស័យ​ស្លៀក​ធ្វើ សកម្មភាព។​

​ស្ថានភាព​សព​ជនរងគ្រោះ គឺ​មាន​សភាព សាកសព ដេក​ផ្កាប់មុខ ក្បាល​បែរ​ទៅ​ទិស​ខាងត្បូង ក្បែរ​អង្រឹង​ក្រោមផ្ទះ ។​ ​មាន​​ស្នាមរបួស​លើ​ថ្ងាស​ចំហៀង​ខាងស្តាំ ៦ កន្លែង ផុង បែក​លលា​ដ៏​ក្បាល បាក់​ក្ដោងច្រមុះ ។​

​នៅ​ថ្ងៃ​ទី ១០ កុម្ភៈ ២០១៩ វេលា​ម៉ោង ១៨:០០​នាទី ជនសង្ស័យ ឈ្មោះ ផង់ ជាង បាន​ទៅ​ហូប​ការ​គេ​ជា​មួយ​ចៅស្រី​អាយុ ៤​ឆ្នាំ នៅក្នុង​ភូមិ ដោយ​ផឹក​ស្រា​បៀរ​អស់ ២​កំប៉ុង រហូតដល់​ម៉ោង ២០:១០​នាទី ទើប​ត្រឡប់មក​ផ្ទះ​វិញ​ដោះ តែ​ខោ មិន​បាន​ដោះ​អាវ​ទេ​គឺ​អាវដៃវែង​ពណ៌​ផ្ទៃ មេឃ ស្លៀកខោ​ជើង​ខ្លី​ចូលដេក​ក្នុង​បន្ទប់​ក្រោមផ្ទះ​។ ពេល​កំពុង​ដេក​នៅ​វេលា​ម៉ោង​ប្រហែល ២​​រំលង​អាធ្រាត ស្រាប់​តែ​ជន​រងគ្រោះ​ជា​កូន​ឈ្មោះ ផង់ បាន ត្រឡប់មក​ពី​ហូប​ការ​គេ​ក្នុងភូមិ ស្រែក​ឡូឡា​ជេរ​ជនសង្ស័យ​ជា​ឪពុក ជនសង្ស័យ​បាន​តប​វិញ​ថា ឡូឡា​អី​ថ្មើរ​នឹង​ហើយ​មិន​ចូលដេក ស្រាប់តែ​ជន​រងគ្រោះ​ស្ទុះ​យក​ដំបង​ឈើ​ជ្រុង វាយ​ជនសង្ស័យ​តែ​គេចផុត រួច​នៅ​បន្ត​ជេរ​ជន​សង្ស័យ​ដដែល ឆ្លៀត​ជនរងគ្រោះ​ដើរ​ទៅ​ដេក​លើ​អង្រឹង​ក្រោមផ្ទះ ជនសង្ស័យ​ក៏​ចូល​ក្នុង​បន្ទប់​ទាញ​យក​ដែក​ជ្រុង ជ​ន្ទ​ល់​ទ្វារ ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​រហូត​ស្លាប់ រួច​បោះ​ដែក​ចោល​ខាងលិច​ផ្ទះ ហើយ​ចូល​សម្រាក​ទល់​ភ្លឺ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច បាន​បើក​ការស៊ើបអង្កេតស្រាវជ្រាវ កំណត់​មុខសញ្ញា ឈាន​ដល់​ការឃាត់ខ្លួន​ជន​សង្ស័យ យក​មក​ផ្តន្ទាទោស តាម​នីតិវិធី ៕ ដោយ​៖​កូឡាប​

spot_img
×