Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ស្នើសុំ​ការ​ចូល​ចត​នាវា​កងទ័ពជើងទឹក​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រីរដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ជួប​ពិភាក្សា​គ្នា​អំពី​សក្តានុពល​វិនិយោគ លើ​វិស័យ​ទេសចរ​ខេត្ត​ព្រះសីហនុ និង​ស្នើរ​សុំ​ការ​ចូល​ចត​នាវា​កងទ័ព​ជើង​ទឹឹក នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ។​

​នា​ឱកាស​នោះ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​ជម្រាបជូន​អភិបាលខេត្ត​ព្រះសីហនុ​ថា នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខ នាវា​កងទ័ពជើងទឹក​ឥណ្ឌា នឹង​មាន​គម្រោង​ចូល​ចត​ធ្វើ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ រវាង​កងទ័ពជើងទឹក ប្រទេស​ទាំង​ពីរ និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែសិ្ន​ទស្នា​លថែម​មួយកំរិត​ទៀត​។ លោកស្រី​បន្ត​ថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ នាវា​កងទ័ពជើងទឹក​ឥណ្ឌា ១​គ្រឿង បាន​ចូល​ចត​ធ្វើ​ទស្សនកិច្ច នៅ​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បានឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ប្រទេស​ឥណ្ឌា និង​ប្រទេស​កម្ពុជា បាន​ធ្វើ​ការផ្លាស់ប្តូ​រគ​ណ​:​ប្រតិភូ ពិសេស​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ធ្វើ​ទស្សន​កិ​ច្ ច​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០១៨ ដោយ​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា IT វិស័យ​ការពារ​ជាតិ (​កងកម្លាំង​រក្សា​សន្តិសុខ អង្គការសហប្រជាជាតិ​) ឥណ្ឌា និង​កម្ពុជា​មាន​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ ដោយ​ផ្តោត​លើ​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន លើ​គម្រោង​អភិ វ​ឌ្ឍ​មេគង់ វិស័យ​អប់រំ បណ្តុះបណ្តាល​ធនធាន មនុស្ស​។​

​លោកស្រី ឯកអគ្គរដ្ឋទូត​ឥ​ណ្ឌ ក៏​បានឲ្យ​ដឹង​ដែរថា ក្នុង​មួយ​ឆ្នាំ រដ្ឋាភិបាល​ឥណ្ឌា បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ចំនួន ១៥០​នាក់ ហើយ​ឆ្នាំ​២០១៩​នេះ បាន​បន្ថែម​២៩​នាក់​ទៀត ក្នុងនោះ ក៏​មាន​វិស័យ​ការពារជាតិ បណ្តុះបណ្តាល​ធន ធាន​មនុស្ស​ផ្នែក​កងទ័ពជើងទឹក លើ​បច្ចេកទេស​ដោះមីន និង​យុទ្ធ​ភណ័មិ​ន ទាន់​ផ្ទុះ​ជាដើម​។ លោក​បន្តថា ឆ្នាំ​២០១៨ កន្លងទៅ រដ្ឋ​មន្តី​ក្រសួង​ការពារជាតិ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស​ឥណ្ឌា បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​មាន​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាច្រើន ត្រូវបាន​ចុះហត្ថលេខា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ លោកស្រី​ទូត​ឥណ្ឌា ក៏​មាន​គម្រោង​ទស្សនា​កំពង់ ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ និង​តំបន់​មួយចំនួន​ទៀត​ក្នុង​ខេត្ត ។​

​នា​ឱក​កាស​នោះដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ស្វាគមន៍​លោក​ស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ដែល​ស្នើរ​សុំ​ការ​ចូល​ចត​នាវា​កងទ័ពជើងទឹក​ឥណ្ឌា នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខ​។ លោក​អភិបាល​បន្តថា កន្លងមកនេះ រូប​លោក​ក៏​ធ្លាប់បាន​ចូលរួម​អបអរសាទរ នៃ​ការចូល​ចត​នាវា​កងទ័ពជើងទឹក​ឥណ្ឌា នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ២​លើក រួចមកហើយ​ដែរ​។ លោក យន្ត មីន បន្តថា ប្រទេស​កម្ពុជា និង ប្រទេស​ឥណ្ឌា គឺជា​បងប្អូន​គ្នា ដូច​នៅ​ក្នុង​រឿង (​នគរ​គោកធ្លក​) បាន​និទាន​អញ្ចឹង​ដែរ​។​

​លោក យន្ត មីន បន្តថា ដោយសារ​កម្ពុជា​មាន​សង្គ្រាម​ផ្ទៃក្នុង ប្រទេស​ឥណ្ឌា បាន​ចូលរួម​ក្នុង​ការសម្របសម្រួល​ជា​អន្តរជាតិ ធ្វើឱ្យ​កម្ពុជា មាន​សុខសន្តិភាព សេរីភាព ពេញ​បរិបូណ៍ លើ​ផ្ទៃ​ប្រទេស ហើយ​ប្រទេស​ជាតិ មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ជា​ពិសេស​ការអភិវឌ្ឍ​យ៉ាងគំហុក នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ឆ្នាំ​២០១៨ ដោយ​មាន​សំណង់ អគារ​ពាណិជ្ជកម្ម ខុន​ដូរ សណ្ឋាគារ និង​ផ្ទះសំណាក់​ធំៗ​ប្រមាណ​ជា ២០០ អគារ បាន​កើតឡើង និង​កំពុង​ស្ថាបនា​ឡើង​ជា​បន្តបន្ទាប់ ។​

​លោក​បន្តថា ប្រទេស​ឥណ្ឌា មាន​ធនធានមនុស្ស​ខាង​បច្ចេក វិទ្យា IT វិទ្យា សាស្ត្រ (​វិស័យ​សុខាភិបាល​) ឥណ្ឌា បាន​ជួយ​បណ្តុះបណ្តាល​វិស័យ​យោធា ផ្នែក ដោះមីន យុទ្ធ​ភ័ណ​មិន​ទាន់​ផ្ទុះ ជា​ពិសេស​ទៀត​ជួយ​ជួស​ជុស​ប្រាសាទ​អង្គ​វត្ត នៅ​ខេត្ត​សៀមរាប​ជាដើម​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ​បន្តថា ខេត្ត​ព្រះសីហនុ គឺ​ជា​តារា​រះ នា​ទិស​នារតី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ប៉ុន្តែ​លោក​មាន​ការសោកស្តាយ ដោយ​មិន​មាន​ក្រុមហ៊ុន​វិនិយោគ​ឥណ្ឌា មក​ធ្វើ​ការវិនិយោគ នៅ​ខេត្ត​ព្រះសីហនុ ខណ​:​ដែល​ក្រុមហ៊ុន​ជាច្រើន បាន​មក​ធ្វើ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ក្នុងចំណោម​ក្រុមហ៊ុន​បរទេស​មក​ពី ១៧​ប្រទេស ភាគច្រើន គឺជា​ក្រុមហ៊ុន​ចិន ។​

​នា​ឱកាស​នោះ​ដែរ លោក យន្ត មីន បាន​សំណូមពរ​ដល់​លោកស្រី អគ្គរដ្ឋទូត​ឥណ្ឌា ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ខេត្ត​ព្រះសីហនុ មាន​កោះ ឆ្នេរសមុទ្រ តំបន់​កសិកម្ម ឧស្សា​សហកម្ម និង​ទេសចរណ៍ ដល់​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគគិន​ឥណ្ឌា មក​ធ្វើ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​និង​ជួយ​សម្រួល អនុគ្រោះ​បង្ក​ឱកាស​គ្រប់បែបយ៉ាង​ដល់​អ្នកទេសចរ និង​វិនិយោគ​ឥណ្ឌា​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ឆ្នាំ​២០១៧ មាន​អ្នកទេសចរ​ឥណ្ឌា ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ មាន​ចំនួន ១.០២៥​នាក់​។ ឆ្នាំ​២០១៨ មាន​ចំនួន ២.៥៧៨​នាក់ ហើយ​ឆ្នាំ ២០១៩ នេះ ទំនងជា​នឹង​មាន​ការកើនឡើង​ថែម​ទៀត​៕​ ដោយ ៖ ដែនសីមា

spot_img
×