Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ការងារ​ចាប់ផ្តើម​រលូន​ល្អ និង​មានឱកាស​ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​មាន​ទីតាំង​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​ការងារ ។ ទោះបី​ផ្លូវ​សំណាង​មិនមាន​ឱកាស​ច្រើន​ដើម្បី​ទទួលបាន​លាភ​ភ្លាមៗ តែ​ការងារ​ល្អ​គ្រប់គ្រាន់​អាច​ឲ្យ​អ្នកមាន​ជំនឿ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការរកចំណូល​បាន​ច្រើន​នាពេលខាងមុខ ។ បញ្ហា​មនោសញ្ចេតនា បែរ​ជា​មិនបាន​ល្អ ងាយ​មានការ​វិវាទ​កើតឡើង ។ បន្ថែម​លើ​នោះ​វិធី​ប្រព្រឹត្ត​របស់​អ្នក​ថ្ងៃនេះ​ហាក់​រឹង​កំព្រឹង​និង​ខ្វះ​ការគោរព​ហេតុនេះ​ងាយ​ធ្វើ​ឲ្យ​ទាស់ចិត្ត​មនុស្ស​ចាស់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា រោង , វក ៕

​ឆ្នាំឆ្លូវ ៖ អ្នកមាន​សញ្ញា​មិនល្អ​អំពី​ហិរញ្ញវត្ថុ ។ ដូច្នេះ​ធ្វើ​អ្វី​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ជាង​ក្នុង​វិធី​ប្រើប្រាស់​លុយ ឬ​ដាក់​ជំនឿ​ទៅលើ​នរណាម្នាក់ ។ អ្នក​អាច​នឹង​មានរឿង​ជាច្រើន​ត្រូវ​យកចិត្តទុកដាក់​ប្រសិន​អ្នកមាន​ការសម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​លុយកាក់ ឬ​ផ្លាស់ប្តូរ​ការងារ​របស់​ខ្លួន ។ ថ្ងៃនេះ​រឿង​មនោសញ្ចេតនា​ល្អប្រសើរ ព្រោះ​មានឱកាស​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​ខ្លួន​ចាប់អារម្មណ៍ តែ​ប្រហែល​អ្នក​កំពុងមាន​ភាព​អល់អែក​ចំពោះ​ជម្រើស​របស់ខ្លួន ជាហេតុ​ងាយ​ធ្វើ​ឲ្យ​ខកខាន​ទៅវិញ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ 19h-121h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , រកា ៕

​ឆ្នាំខាល ៖ អ្នក​កំពុង​ត្រូវការ​មនុស្ស​ម្នាក់​ដើម្បី​ជួយ​ក្នុង​ការងារ តែ​ហាក់ដូច​ពុំទាន់​បាន​ដូច​បំណង ។ ប្រសិន​អ្នក​បន្ថយ​សំណូមពរ​របស់ខ្លួន​ចុះ​បន្តិច​នោះ​ងាយ​សម្រេចបាន​ដូច​ការទន្ទឹងរង់ចាំ ។ ថ្ងៃនេះ​ហិរញ្ញវត្ថុ​របស់​អ្នក​ល្អ​គួរសម និង​មាន​ជួប​សំណាងល្អ​ប្រសិន​ជ្រើស​យក​ការធ្វើដំណើរ​ទៅ​ឆ្ងាយ ។ វិធី​ស្នេហា​មាន​ស្ថិរភាព​ចុះសម្រុង​ល្អ អាច​រួមគ្នា​ចែករំលែក និង​រៀប​ផែនការ​យូរអង្វែង សម្រាប់​ពេលខាងមុខ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៦​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមី , ចរ ៕

​ឆ្នាំថោះ ៖ អ្នក​អាច​ជួប​ឧបសគ្គ​ក្នុង​ការងារ ដែល​ធ្វើ​ឲ្យ​ការចាប់ផ្តើម​មួយ​មិន​អំណោយផល​ល្អ និង​ចំណាយ​ពេលវេលា​ច្រើន ដើម្បី​ដោះស្រាយ​ក្នុងពេល​មិន​ទទួលបាន​ការវាយតម្លៃ​ល្អ​អំពី​ការរួមចំណែក​របស់​អ្នក ។ សំណាងល្អ​គឺ​អ្នកមាន​អ្នក​ជួយ​យកអាសា ហេតុនេះ​មួយផ្នែក​ណា​នោះ​អាចជួយ​សម្រេចបាន​លឿន ។ រឿង​មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ ៕

​ឆ្នាំរោង ៖ កម្មវិធី​ការងារ​របស់​អ្នកមាន​ការផ្លាស់ប្តូរ​ស្មាន​មិន​ដល់ ។ អ្នក​ហាក់​មាន​អារម្មណ៍​នឿយណាយ​ធុញទ្រាន់​ចំពោះ​អ្វីដែល​កំពុង​ប្រព្រឹត្ត​ទៅហើយ​បន្ថែម​រឿង​លុយកាក់​មាន​សញ្ញា​ស្ថិរភាព កាន់តែ​ធ្វើ​ឲ្យ​អ្នក​តប់ប្រមល់ ។ ចំពោះ​រឿង​មនោសញ្ចេតនា គួរ​ចាប់ផ្តើម​មានការ​ផ្លាស់ប្តូ​រ​គំនិត ប្រសិន​អ្នក​មិន​ចង់​ឲ្យ​ខ្លួន​ជានិច្ចកាល​ត្រូវ​រង​សម្ពាធ ។ នឹងមាន​រឿង​ល្អៗ​ជាច្រើន​កំពុង​រងចាំ​អ្នក​ក្នុងថ្ងៃនេះ​ប្រសិន​អ្នកចេះ​បើកទ្វារ​បេះដូង​របស់ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៦​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រោង , រកា ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​អ្នក​ជួប​រឿង​ពេញចិត្ត​ជាច្រើន ។ ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា មិត្ត​រួមការ​ងារ​មានការ​យកចិត្តទុកដាក់​យ៉ាងច្រើន និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ ។ រឿង​លុយកាក់​ក៏​ចម្រុងចម្រើន​ធូរធារ​ជាង​មុន ។ ថ្ងៃនេះ​ក៏​ជា​ពេលវេលា​ល្អ​ដើម្បី​អ្នក​រៀប​ផែនការ​ឬ​គំនិត​ថ្មី​សម្រាប់​ការងារ​របស់ខ្លួន ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​សុខភាព​បន្តិច ពិសេស​ការទទួល​ទាន​អាហារ​បញ្ចៀស​មាន​បញ្ហា​ខាង​ផ្លូវ​រំលាយ​អាហារ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ 7h-19h ។ ពណ៌​ទឹកក្រូច , ក្រហម​។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ ៕

​ឆ្នាំមមី ៖ នេះ​ជា​ថ្ងៃ​ដ៏​ល្អប្រសើរ​សម្រាប់​អ្នក ។ អ្នកមាន​ភាពម្ចាស់ការ​ជឿជាក់​លើ​ខ្លួនឯង ហេតុនេះ​ទោះ​ចាប់ផ្តើម​កិច្ចការ​អ្វី​ក៏​ឆាប់​សម្រេចបាន​ជាមួយនឹង​លទ្ធផល​ល្អ​បំផុត ។ រឿង​មនោសញ្ចេតនា​ហាក់​សោះកក្រោះ​បន្តិច ដោយ​ខ្វ​ហះ​ការយកចិត្តទុកដាក់​ចំពោះ​គ្នា ចូរ​លៃ​ពេលវេលា​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន ប្រសិន​មិន​ចង់​ឲ្យ​ចំណង​ស្នេហ៍​រង្គោះរង្គើ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ខាល ,​ចរ ៕

​ឆ្នាំមមែ ៖ អ្នក​កំពុង​ជួប​ឱកាសល្អ​ច្រើន​ទាំង​ក្នុង​ការងារ និង​លុយកាក់ ។ ប៉ុន្តែ​ក៏​នឹងត្រូវ​ចំណាយ​ប្រភព​ទុន​១​ផ្នែក​ធំ កុំ​ស្ទាក់ស្ទើ​អ្នកនឹង​ទទួលផល​មកវិញ​ច្រើន​លើសលប់ ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ អ្នក​នៅ​លីវ​អាចបង្កើត​ទំនាក់ទំនង​ថ្មីៗ គួរ​ជាទី​សង្ឃឹម​ជាង​មុន ។ ប៉ុន្តែ​ថ្ងៃនេះ​អ្នក​ត្រូវ​ប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ មាន​ប្រផ្នូល​ងាយ​កើតការ​ប៉ះទង្គិច​គ្រោះថ្នាក់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ 1០h-21h ។ ពណ៌​ត្នោ , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ ៕

​ឆ្នាំវក ៖ អ្នក​កំពុង​ជួប​ការលំបាក​ក្នុង​ការងារ ហើយ​ងាយ​ធ្វើ​ឲ្យ​អ្នក​ទាល់ច្រក ។ វិធី​ល្អ​បំផុត​គឺ​គួរ​សម្រួល​អារម្មណ៍​ព្យាយាម​រៀនសូត្រ​ស្វែងយល់​ពី​អ្នក​នៅ​ជុំវិញខ្លួន ដែល​នឹង​ជួយ​ឲ្យ​អ្នកមាន​វិធី​ដោះស្រាយ​សមស្រប ។ រឿង​មនោសញ្ចេតនា ក៏​មិន​បានល្អ​ព្រោះ​ការយកចិត្តទុកដាក់​ជ្រុលពេល​ទៅលើ​គូស្នេហ៍ ធ្វើ​ឲ្យ​គេ​បែរ​ជាមាន​អារម្មណ៍​ថា​អ្នកបង្ក​សម្ពាធ​ទៅលើ​គេ​ទៅវិញ ។ បញ្ហា​លុយកាក់​កំពុងមាន​សញ្ញា​ទ្រុឌទ្រោម ហើយ​ពេលវេលា​ខាងមុខ​ក៏​ពុំទាន់​មាន​ប្រផ្នូល​ល្អ​នៅឡើយ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៥​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា រោង , ជូត ៕

​ឆ្នាំរកា ៖ ដំណើរ​ជីវិត​របស់​អ្នក​ល្អ និង​ងាយ​ជួប​សំណាង​ច្រើន ។ បញ្ហា​ដែល​ជួបប្រទះ​ពេលមុនៗ​នោះ​ថ្ងៃនេះ​អាច​រកឃើញ​ដំណោះស្រាយ​ទាំងអស់ ។ ម្យ៉ាងវិញទៀត នៅមាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​គ្រប់កន្លែង ។ លុយកាក់​អាច​ពុំទាន់​មាន​ច្រើន តែ​ប្រាកដ​ក្នុង​រយៈពេល​ខាងមុខ នឹងមាន​ចំណូល​សន្ធឹកសន្ធាប់ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​ធ្លាក់ចុះ កើតមាន​ទំនាស់​នឹង​គ្នា​ដោយសារ​រឿង​តូចតាច ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ម្សាញ់ ៕

​ឆ្នាំចរ ៖ អ្នក​ត្រូវមាន​វិធី​គ្រប់គ្រង​លុយកាក់​ឲ្យ​ត្រឹមត្រូវ​ទើប​មិន​ជួបប្រទះ​ភាព​អ្នក​ស្មុគស្មាញ​ទៅ​ថ្ងៃមុខ ។ ការចំណាយ​គ្មាន​ផែនការ​ច្បាស់លាស់​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ។ ការងារ​ទោះបី​ពុំទាន់​ច្រើន តែ​ការឈឺ​ក្បាល​អំពី​រឿង​លុយកាក់​ធ្វើ​ឲ្យ​អ្នក​នឿយហត់​ធុញទ្រាន់​ក្នុង​ជីវិត ។ បញ្ហា​មនោសញ្ចេតនា​មាន​ភាពល្អប្រសើរ​ច្រើនជាង​មុន​ដោយ​ចេះ​អត់​អត់ឱន​អធ្យាស្រ័យ​ចំពោះ​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ស​,​ត្នោត ។ ឆ្នាំ​អ្នកយក​អាសា មមី , ខាល ៕

​ឆ្នាំកុរ ៖ ឱកាសល្អៗ​ជាច្រើន​ក្នុង​ការងារ​កំពុង​រត់​មករក​អ្នក​អាចជួយ​ឲ្យ​ចំណូល​កើនឡើង​ស្មាន​មិន​ដល់ តែ​អ្នក​មិនត្រូវ​លោភលន់​ជ្រុល ដែល​ជួនកាល​អាចធ្វើ​ការសម្រេច​ចិត្ត​ខុស ។ ថ្ងៃនេះ​អ្នក​ក៏​ទទួលបាន​ដំណឹង​រីករាយ​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា ។ អ្នក​គួរប្រើ​ប្រាស់​ឱកាស​នេះ​ដើម្បី​បង្ហាញ​មនោសញ្ចេតនា​របស់ខ្លួន​ដោយ​ការយកចិត្តទុកដាក់​ឱកាស​នេះ ដើម្បី​បង្ហាញ​មនោសញ្ចេតនា​របស់ខ្លួន ដោយ​ការយកចិត្តទុកដាក់​បំ​ផុត​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ប្រាក់ , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , មមី ៕​

spot_img
×