Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឃួ​ង ស្រេង ត្រូវបានតែងតាំង ជា​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ ប្រកាស​តែងតាំង លោក ឃួ​ង ស្រេង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ក្នុងការ​អនុវត្ត​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នា​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ។​

​ក្នុងនោះ​សាខា​ការ​បាទ​ក្រហម​កម្ពុជា បានសម្រេច​រៀបចំ​ប្រកាស​តែងតាំង​ប្រធាន​~​អនុប្រធាន និង​ប្រធានកិត្តិយស កិត្តិយស សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ព្រមទាំង​ក្រុមការងារ​កាកបាទក្រហម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដឹកនាំ​របស់​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ។​

​ពិធី​ប្រកាស​នេះ ធ្វើឡើង​ក្រោម​វត្តមាន លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រី​កាកបាទ ក្រហម​រាជធានី ជាច្រើនរូប​ទៀត ។​

​យោងតាម​សេចក្តីសម្រេច លេខ​០០៦ ក​ក្រក​.​ធ​ធ​.​ចត បានប្រកាស​តែងតាំង លោក ឃួ​ង ស្រេង អភិបាល​រាជធានី ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​រាជធានី និងសេចក្តីសម្រេច លេខ​០០៧ ក​ក្រក​.​ធ​ធ​.​ចត បានប្រកាស​តែងតាំង​លោក ម៉ប់ សារិន ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៥ ជំនួស​លោក ឃួ​ង ស្រេង ។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង តាងនាម​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី ក្នុង​អាណត្តិ​ទី​៥​នេះ ដើម្បី​ជា​សក្ខីភាព ក្នុងការ​បំពេញបេសកកម្ម​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ជាពិសេស​ការផ្តល់សេវា​កម្ម​ជួយ​ជនរងគ្រោះ ប្រកប​ដោយ​ជោគជ័យ​នោះ បានធ្វើការ​ប្តេជ្ញាចិត្ត​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គ្រឹះ ទាំង​៧​ប្រការ របស់​ចលនាកាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម គឺ​ភាព​មនុស្សធម៌ ភាពមិនលំអៀង អ​ព្យា​ក្រិ​ត្យ​ភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ។​

​ក្នុងឱកាស​នោះដែរ លោកស្រី ឃួន សុ​ដា​រី បាន​សម្តែង​សេចក្តី​សាទរ ក្នុងការ​រៀបចំ​រចនា​ស​ម្ព័​ន្ឋ កាកបាទក្រហមកម្ពុជា និង​ជំរុញ​ដល់​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​ភារកិច្ច និង​ខិតខំ​បម្រើ​ការងារ​មនុស្សធម៌ ឲ្យ​សម​ថា កាកបាទក្រហមកម្ពុជា គឺជា​ជំនួយការ​មនុស្សធម៌​ដល់​រាជរដ្ឋាភិបាល និង​ជា​ជំនួយការ ក្នុងការ កាត់បន្ថយ​ភាពក្រីក្រ​របស់ រាជរដ្ឋាភិបាល​ផងដែរ ​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×