Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន ឡើង​តំណែង​ជា មេបញ្ជាការ​ស្តីទី​អាវុធហត្ថ​ខេត្តរតនគិរី​, អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ដំណើរការ​ស៊ើបអង្កេត លើ​ករណី​លោក​ឧត្ដមសេនីយ៍ គឹម រស្មី​

spot_img

​រតនគិរី​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្តរតនគិរី បាន​ឡើងកាន់តំណែង​ជា មេបញ្ជាការ​ស្តីទី​អាវុធហត្ថ​ខេត្តរតនគិរី ជំនួស លោក គឹម រស្មី អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ដែល​ត្រូវ លុប​ចេញពី​ក្របខ័ណ្ឌ យោងតាម​ព្រះរាជក្រឹត្យ​។​

​បើតាម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន ឱ្យដឹងថា រហូតដល់​ពេលនេះ មិនទាន់មាន​ការតែងតាំង​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​នៅឡើយ​ទេ ដោយ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​។​

​សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ឲ្យ​លុបឈ្មោះ ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ជាបន្ទាន់​តែម្តង បន្ទាប់ពី​ធ្លាយ​វីដេអូ​មួយ ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​។​

​លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដំណើរការ​ស៊ើបអង្កេត លើ​ករណី​លោក​ឧត្ដមសេនីយ៍ គឹម រស្មី ចាប់តាំងពី​មាន​តម្រុយ​ដំបូង​មកម្ល៉េះ គឺ​មិនមែន​បើក​ការស៊ើបអង្កេត​តាម​បណ្ដឹង​របស់​អង្គការ​សង្គម​ស៊ីវិល​នោះទេ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×