Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនមាន​ការចាប់​ផ្សឹក ហើយ​ឲ្យ ព្រះចៅអធិការ​វត្ត​ច្បារអំពៅ បញ្ឈប់​ការ Live វីដេអូពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រទេសជាតិ​

spot_img

​ភ្នំពេញ ​៖ ដោយមាន​សម្របសម្រួល ដឹកនាំ​ដោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា គណៈសង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​សម្រេច​ថា​ឲ្យ ព្រះ​តេជគុណ ហោ សុខុន ចៅ​អធិការ វត្ត​ច្បារអំពៅ ឲ្យ​ព្រះអង្គ​បញ្ឈប់​ការ Live វីដេអូ មាន​សង្ឃដីកា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រទេសជាតិ​។​

​លោក ផន ដាវី ប្រធាន​មន្ទីរ​ធម្មការ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ពុំទាន់​មានការ​ចាប់​ផ្សឹក​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ដូច​ការចុះផ្សាយ និង​ចែកចាយ​តាម​បណ្តាញ​សង្គម​នោះទេ ប៉ុន្តែ​គ្រាន់តែ​មានការ​សម្របសម្រួល​ជាមួយ​ព្រះ​តេជគុណ ហោ សុខុន តែប៉ុណ្ណោះ​។​

​លោក ផន ដាវី បាន​បញ្ជាក់ថា នៅមុននេះ​បន្ដិច​មានការ​សម្របសម្រួល​មួយ ដឹកនាំ​ដោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​, គណៈសង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​ជួប​ជា​មួយ​ព្រះ​តេជគុណ ហោ សុខុន នៅក្នុង​វត្ត​ច្បារអំពៅ ដោយ​ស្នើ​ឲ្យ​ព្រះអង្គ​បញ្ឈប់​ការ Live វីដេអូ មាន​សង្ឃដីកា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រទេសជាតិ​តទៅទៀត​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​មរតក​ជាតិ បាន​ឲ្យ​ដឹងថា “​ក្រោយ​មានការ​សាកសួរ​តាំងពី​ម៉ោងជាង​២​រសៀល ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​មកនេះ គណៈកម្មការ​ចម្រុះ​បានសម្រេច​ជា​បណ្តោះអាសន្ន ឲ្យ​គុណ​ម្ចាស់​ហោ សុខុន ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់ រាល់​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងឡាយណា នាំ​ឲ្យ​មាន​ភាន់​ច្រ​ឡ និង​ឲ្យ​ធ្វើ​ឃ្លី​ប​ផ្សព្វផ្សាយ​ព័ត៌មាន​ឡើងវិញ ប្រាប់​ទៅ​សាធារណជន ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ការភាន់ច្រលំ​បន្តទៀត​។​
​បញ្ជាក់​៖ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​នេះ មិនមាន​ការចាប់​ផ្សឹក ព្រះ​តេជគុណ ហោ សុខុន​ទេ​””។​

​ក្រោយពី​មានការ​សម្របសម្រួល​រួចហើយ ព្រះ​តេជគុណ ហោ សុខុន បាន​ទទួលយក​ការណែនាំ​របស់​អាជ្ញាធរ ព្រមទាំង Live វីដេអូ​ឡើងវិញ​ពាក់ព័ន្ធ​ករណី​ដដែល​នេះ កុំ​ឲ្យ​មានការ​យល់ច្រឡំ​តទៅទៀត​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ទៅនឹង​សារ​ព្រះ​តេជគុណ ហោ សុខុន តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក (Facebook Page: Hor Sokhon) ដែល​បាន​សរសេរ​សារ លើកតម្កើង មកលើ​សម្តេច​។​

​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ បានសរសេរថា ” សូម​ថ្វាយបង្គំ​ព្រះ​តេជគុណ ហោ សុខុន (Facebook Page: Hor Sokhon)!​។​

​សម្តេច​ក្រឡាហោម បាន​ថ្លែងថា ក្រោយពី​ខ្ញុំព្រះករុណាខ្ញុំ​បាន​អាន​សារ​នៅលើ ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ព្រះ​តេជគុណ ចុះ​ថ្ងៃទី​១​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ (https://www.facebook.com/HorSokhonNeakareach/posts/618500248602897?__tn__=K-R) ​ខ្ញុំ​ព្រះ​ករុណាខ្ញុំ​មានការ​រំភើប​យ៉ាងខ្លាំង ប៉ុន្តែ​ក៏មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ណាស់ដែរ ចំពោះ​ពាក្យពេចន៍ នៅក្នុង​សារ​នេះ ដែលមាន​ន័យ ជាការ​លើកដាក់ បណ្តុះបង្អាប់ លើកតម្កើង​ហួស​និ​ស័​យ រហូតដល់​ខ្ញុំព្រះករុណាខ្ញុំ​យល់ឃើញថា សារ​នេះ​ដូចជា​បាន​ធ្លាក់ចូល​ទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ព្រះ​តេជគុណ​ប្រហែលជា​បាន​ជ្រាប​ហើយ​! ជារឿយៗ​ពួក​អ្នកនយោបាយ​ដែលមាន​គំនិត​ទុច្ចរិត ជានិច្ច​ជា​កាល​តែងតែបាន ថ្លែង​សារ​មានន័យ​បញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មានអ្វី​ក្រៅពី បំណង​ចង់​ឲ្យ​មានការ សង្ស័យ​គ្នា មិន​ទុកចិត្ត​គ្នា ឈ្នានីស​គ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​បែកបាក់​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​វា​ជាការ​នឹក​ស្រមៃ​សុទ្ធសាធ​ដែល​ពួកគេ​គិតថា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ចូលក្នុង​អន្លុង​របស់​ពួកគេ​នោះ ។​

ក្នុងនាម​ខ្ញុំព្រះករុណាខ្ញុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ​សូម​ពិត​ពុទ្ធដីកា និង ជម្រាប ប្រគេន​ព្រះ​តេជគុណ និង ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាបថា​៖ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ គឺ​បានបង្ហាញ​ច្បាស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បេសកកម្ម​របស់ខ្លួន ហើយ​ថា ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ គឺ​សុទ្ធតែ​មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ។​

​ការណ៍​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា គឺ​គ្រប់​ជ័យជម្នះ ក្នុង បេសកកម្ម​បម្រើ​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​កើតឡើង​ដោយសារតែ អច្ឆរិយបុគ្គល ណាមួយ​ឡើយ តែ​គឺជា​ការប្រមូលផ្តុំ​នូវ បញ្ញាញាណ ការខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ ចិត្ត​របស់ ថ្នាក់ដឹកនាំ សមាជិក​គ្រប់​ជាន់ថ្នាក់ ដោយមាន​ការចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​។ ដូច្នេះ​អ្វីៗ​ជា​ស្នាដៃ​ដែល​រូបខ្ញុំ​ព្រះករុណា​ផ្ទាល់​សម្រេចបាន​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​កន្លងមកនេះ​គឺ​គ្រាន់តែ​ជាការ​រួមចំណែក​ដ៏​តូច​មួយ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ។​

​សូមបញ្ជាក់ថា ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ ព្រះ​តេជគុណ ហោ សុខុន (Facebook Page: Hor Sokhon) បានសរសេរថា​
​សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​ប្រទេស​កម្ពុជា មានតែ​សម្តេច​ក្រឡាហោម ស ខេង មួយរូប​គត់​ដែល​អាចធ្វើអោយ​កម្ពុជា​រួច​ផុតពី​ទណ្ឌកម្ម​របស់​អន្តរជាតិ ក៏ដូចជា​រួចផុត​ពី​ការផ្តាច់​អនុគ្រោះ​ពន្ធ ​EBA របស់​សភា​អឺរ៉ុប​ផងដែរ ជាពិសេស​អាច​បញ្ឈប់​ការជ្រៀតជ្រែក​៕ ដោយ​៖​កូ​ឡាប​

spot_img
×