Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ក្រាន្ត​ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០១៩ នឹងមាន​តុបតែង​រចនា​ខុសប្លែក និង​សប្បាយ​ជាង​បណ្តា​ឆ្នាំមុនៗ

spot_img

​ខេត្តបន្ទាយមានជ័យ ៖ សង្ក្រាន្ត ឆ្នាំ​២០១៩​នេះ នៅក្នុង​ខេត្តបន្ទាយមានជ័យ នឹងមាន​ការរៀបចំ​តុបតែង​រចនា​ខុសប្លែក និង​សប្បាយ​ជាង​បណ្តា​ឆ្នាំមុនៗ ពិស​ស​ក៏មាន​ការរៀបចំ​ឲ្យ​មាន​ការលែង​ល្បែង​កម្សាន្ត​ប្រជា​ប្រី​យ៍​ជាច្រើន​ប្រភេទ នឹងមាន​ការប្រគំ​តន្ត្រី​រាំ​លែង​កម្សាន្ត​មាន​ការបាញ់ទឹក​ពេញ​រយ​:​ពេល​បី​ថ្ងៃ​ពេញ​ផងដែរ ។​

​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា រួម​នឹង​ប្រតិភូ​ក្រុមការងារ (​សស​យក​) បាន​អញ្ជើញ​​ជា​អធិបតីភាព​នៅក្នុង​កិច្ចប្រជុំ ត្រៀម​រៀបចំ​សង្ក្រាន្ត ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០១៩​ខាងមុខនេះ ដែលមាន​ការចូលរួម​ពី លោក សួន បវរ អភិបាល នៃ​គណ​អភិបាលខេត្ត​លោក ប៉ោ វណ្ណាត ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បណ្តា​មន្ទី​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ។ កិច្ច​ប្រជុំបាន​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​សាលាខេត្ត នា​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​លោក ស សុខា បាន​ថ្លែងថា “​ព្រឹក​នេះ ខ្ញុំ និង​ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រីរាជការ កងកំលាំង និង​ប្រធាន អនុប្រធាន តំណាង​ស្រុក ក្រុង សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សា ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០១៩​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ​”​។​

​ដោយ​ក្នុងនោះ ក៏​នឹងមាន​ការរៀបចំ​រក្សា​សន្តិសុខ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​លែង​កំសាន្ត​ទាំងបី​ថ្ងៃ​នៅ​បរិវេន​សួន​មានជ័យ ដែលជា​បេះដូង​សម្រាប់​បងប្អូន​អ្នក​បន្ទាយមានជ័យ ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អ​ធិ​តី​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី នៅក្នុង​ថ្ងៃ​សង្ក្រាន្ត​ផងដែរ ។​

​សូមបញ្ជាក់ថា ៖ សម្រាប់​ខេត្តបន្ទាយមានជ័យ​បានរៀបចំ​កម្ម​ពិធី​សង្ក្រាន្ត រយៈពេល​៤​លើក​រួចមកហើយ ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ នេះ​ជា​ឆ្នាំ​ទី​៤​ហើយ សម្រាប់​ការរៀបចំ​សង្ក្រាន្ត​ថ្នាក់​ខេត្ត ដោយនៅ​ឆ្នាំ​២០១៨​កន្លងទៅ មានការ​ចូលរួម​ពី​បងប្អូន​ជាង​១១​ម៉ឺន​នាក់ ។​

​ជាមួយគ្នា​នោះ​តាម​ការបញ្ជាក់​ពី​ក្រុមការងារ ស ស យ ក ខេត្ត បាន​បញ្ជាក់ថា ៖ ឆ្នាំ​២០១៩​នេះ អាចមាន​ការចូលរួម​ច្រើនជាង​ឆ្នាំមុនៗ ដោយ​យើង​មានការ​រៀបចំ​ឲ្យ​សមស្រប​ទៅតាម​លក្ខណៈ​ថ្នាក់ជាតិ​ទាំង​ការរៀបចំ និង​ការលែង​កំសាន្ត ការប្រគុំ​តន្ត្រី​មាន​ទាំង​កីឡាប្រដាល់ នឹងមាន​ការរៀបចំ​ឲ្យ​មានកម្ម​ពិធី​លែង​កំសាន្ត​ជាច្រើន​ទៀតផង​ដែរ ។​

​ដោយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​មានការ​រៀបចំ​សង្ក្រាន្ត​ឆ្នាំនេះ​ចំនួន​៣​កន្លែង មាននៅ​ប្រាសាទបន្ទាយ​ឆ្មារ​ ក្រុង​ប៉ោយប៉ែត និង​រៀបចំ​កម្ម​ពិធី​ធំ​នៅ​បរិវេន​សួន​មានជ័យ​(​អតីត​វេទិការ​ចាស់​) ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×