Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​អាមេរិក សន្យា​នឹង​ជំរុញ ឲ្យមាន​ការផ្លាស់ប្តូរ បេសកកម្ម​ពាណិជ្ជម្ម​ទៅវិញទៅមក​

spot_img

​ភ្នំពេញ​៖ ភាគី​កម្ពុជា​និង​អាមេរិក បាន​សន្យា​នឹង​ជំរុញ ឲ្យមាន​ការផ្លាស់ប្តូរ​បេសកកម្ម​ពាណិជ្ជម្ម​ទៅវិញទៅមក ដើម្បី​ផលិត​ទំនិញ​សម្រាប់​នាំ​ចេញ​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដែល​សហរដ្ឋអាមេរិក​ផ្តល់​ឲ្យ​កម្ពុជា​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ឲ្យ​ប្រតិភូ​ពាណិជ្ជករ​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ លោក គឹម ឆា​ហួត អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័​រញ៉ា ចូលជួប​សម្តែង​ការគួរសម និង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង និង​ជំរុញ​ល្បឿន​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា តាមរយៈ​ការជំរុញ​ការនាំចេញ​-​នាំចូល​ទំនិញ​ដោយ​ប្រើប្រាស់​កំពង់ផែ Los Angeles ជា​ច្រក​សេដ្ឋកិច្ច​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​នេះ ភាគី​ទាំងពីរ​បាន​សន្យា​នឹង​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​បេសកកម្ម​ពាណិជ្ជម្ម​ទៅវិញទៅមក ជាពិសេស​ការផ្លាស់ប្តូរ​ទំនិញ និង​សេវាកម្ម ព្រមទាំង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម ទាំង​នៅ​កម្ពុជា និង​នៅ​សហរដ្ឋអាមេរិក​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា បន្ថែម​លើ​នេះ ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​រវាង​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយ​:​កៀងគរ​ពាណិជ្ជករ​អា​មេរិក ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​កម្ពុជា ដើម្បី​ផលិត​ទំនិញ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក​វិញ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដែល​សហរដ្ឋអាមេរិក​ផ្តល់​ឲ្យ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×