Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ដែល​ផ្តល់​ភាពងាយស្រួល ក្នុងការ​គ្រប់គ្រង​ធនធាន​ដី គ្រប់គ្រង​ការប្រើប្រាស់​ទឹក ការធ្វើផែនការ​ដំណាំ និង​កំណត់​តំបន់​ដាំ​ដុះ ឆ្លើយតប​ទៅនឹង​តម្រូវការ ចាំបាច់​របស់​ក្រសួងកសិកម្ម​

spot_img

​ភ្នំពេញ​៖ គម្រោង​ដែល​ផ្តល់​ភាពងាយស្រួល ក្នុងការ​គ្រប់គ្រង​ធនធាន​ដី គ្រប់គ្រង​ការប្រើប្រាស់​ទឹក ការធ្វើផែនការ​ដំណាំ និង​កំណត់​តំបន់​ដាំ​ដុះ​នេះ គឺ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ក្រសួងកសិកម្ម ដែល​កំពុងតែ​ធ្វើ​ទំនើបកម្ម លើ​វិស័យ​កសិកម្ម​ដើម្បី​រួមចំណែក​ជួយ​បង្កើន ផលិតភាព​កសិកម្ម ពិពិធ​ភា​វូប​ណី​កម្ម និង​ពា​ណិ​ជ្ជូ​ប​ណី​កម្ម ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០១៨-២០២៣​ ។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ និង​សហការី បានអនុញ្ញាត​ឲ្យ​លោក​បណ្ឌិត Choi Hui Jae, General Manager, Performance Management Department of Korea Land and Geospatial Informatics Corporation និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​រាយការណ៍​អំពី​វឌ្ឍនភាព នៃ​ការរៀបចំ​គម្រោង​ស្តីពី Spatial Information System for Cambodia Agricultural Land Management (SIS-CALM) ដើម្បី​អនុវត្ត​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ។ ដែល​ជំនួប​នោះ នៅ​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ នា​ទីស្តីការក្រសួង​។​

​លោក Choi Hui Jae បាន​បញ្ជាក់ថា តាមរយៈ​គម្រោង​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ធនធាន​ដី គ្រប់គ្រង​ការប្រើប្រាស់​ទឹក ការធ្វើផែនការ​ដំណាំ និង​កំនត់​តំបន់​ដាំ​ដុះ ការ​ទស្សន៍ទាយ​នៃ​ផលិតផល​កសិកម្ម ការគ្រប់គ្រង​នូវ​គ្រោះមហន្តរាយ និង​ការការពារ​ការ​រាតត្បាត​នៃ​ការបំផ្លាញ​ដំណាំ​របស់​សមាភាព​សត្វ​ចង្រៃ និង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​កសិក​ម្ម​ផ្សេងៗ​ទៀត ដោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ព៌​ត័​មាន​ផ្កាយរណប នៃ​គម្រោង​នេះ​។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​សម្តែង​នូវ​ការស្វាគមន៍​ប្រកបដោយ​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដែល​បានឃើញ​ភាគី កូរ៉េ​បានរៀបចំ​គម្រោង​នេះ​ឡើង​ស្របតាម​អនុស្សរណ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព៌​ត័​មាន​វិទ្យា រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា និង​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធន​ធាន​​ដី​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ឆ្នាំ​២០១៦ កន្លងមក​។ លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា គម្រោង​នេះ​គឺ​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​កំពុងតែ​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​ដើម្បី​រួមចំណែក​ជួយ​បង្កើន ផលិតភាព​កសិកម្ម ពិពិធ​ភា​វូប​ណី​កម្ម និង​ពា​ណិ​ជ្ជូ​ប​ណី​កម្ម ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០១៨-២០២៣ ​។​

​ជាទី​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង និង​ជំរុញ​អោយ​នាយកដ្ឋាន​ពាក់​ព​ន្ធ័​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ដើម្បីអោយ​ការរៀបចំ​គម្រោង​នេះ​សម្រេចបាន​ជោគជ័យ និង​ទទួលបាន​ថវិកា​មក​អនុវត្ត​អោយបាន​ឆាប់​នៅពេល​ខាងមុខ​ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×